ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនិងប្រតិភូកងទ័ពអមដំណើរ បានទស្សកិច្ចសិក្សាស្តីពីការកសាង ពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យនៅផ្នែកសឹករងសាលាក្រៅ និងកងការពារព្រំដែនគោក៥០៤ ខេត្តប៉ៃលិន


​(23-12-2016) ប៉ៃលិន៖ ព្រឹក​ថ្ងៃទី ​២៣ ​ខែធ្នូ ​ឆ្នាំ​២០១៦ ​ឯក​ឧត្តម ​នាយ​ឧត្តម​សេនីយ៍​ មាស​ សុភា ​អគ្គ​មេ​បញ្ជា​ការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កង​ទ័ព​ជើង​គោក​ដែល​រួម​មាន​វត្តមាន​ឯក​ឧត្តម ​នាយ​ឧត្តម​សេនីយ​ឯក ​ជា ​សារ៉ន ​មេ​បញ្ជា​ការ​រង​នាយ​សេនា​ធិការ​កង​ទ័ព​ជើង​គោក​ និង​ ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ​ឯក​ ប៊ុន​ សេង ​មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក​ មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគទី៥ ​និង​មាន​ការ​ចូល​រួម​ពី ​ឯក​ឧត្តម ​កើត ​សុធា ​គណ​អភិបាល​ខេត្ត​ប៉ៃលិន  ​ព្រម​ទាំង​មេ​បញ្ជា​ការ ​មេ​បញ្ជា​ការរង​ នាយ​ទាហាន​ជា​ច្រើន​នាក់​ទៀត ​ដែល​ស្ថិត​នៅ​ភូមិ​សាលា​ក្រៅ ​ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។​

​វរ​សេនីយ៍​ត្រី ​ពេជ្រ ​វណ្ណ​សាង ​មេ​បញ្ជា​ការ​ផ្នែក​សឹក​រង​សាលា​ក្រៅ​បាន​អាន​នូវ​កិច្ច​ស្វាគមន៍​យ៉ាង​កក់​កក្តៅ​ចំពោះ​គណៈ​ប្រតិភូ​ហើយ​នឹង​សមិទ្ធ​ផល​ដែល​សម្រេច​បាន​នា​ពេល​កន្លង​មក​ជា​ច្រើន ​ហើយ​ជា​ពិសស​អាគារ​ទី​បញ្ជា​ការ ​០១​ខ្នង ​អាគារ​ស្នាក់​នៅ ​០២ខ្នង ​ផ្ទះ​បាយ ​ដំណាំ​ហូប​ផ្លែ​ផ្សេងៗ​ ហើយ​លើស​ពី​នោះ​មាន​ការ​ចាត់​តាំង​ការ​កសាង​អង្គ​ភាព​រឹងមាំ​លើ​គ្រប់​វិស័យ ​និង​ចាត់​តាំង​ទស្ស​កិច្ច​សិក្សា​ដក​បទ​ពិសោធន៍​ និង​ឆ្លុះ​បញ្ចាំង​ ពី​អង្គ​ភាព​មួយ​ទៅ​អង្គ​ភាព​មួយ​ក្រោម​ការ​ត្រួត​ពិនិត្យ ​ពី​មេ​បញ្ជា​ការ​មេ​បញ្ជា​ការរង​កង​ទ័ព​ជើង​គោក​ និង​ថ្នាក់​ដឹកនាំ​យោធ​ភូមិ​ភាគ​៥ ​ធ្វើ​ឲ្យ​មាន​ការ​រីក​ចំរើន​ប្រែ​ប្រួល​ឈាន​ឡើង​ជា​លំដាប់​ផង​ដែរ​។​

​ឯក​ឧត្តម ​កើត ​សុធា ​គណ​អភិបាល​ខេត្ត​ប៉ៃលិន  ​បាន​សម្តែង​នូវ​ការ​កោត​សសើរ​ចំពោះ​ផ្នែក​សឹក​រង​ខេត្ត​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ការពារ​តាម​តំបន់​ព្រំដែល ​និង​គោល​ដៅ​នៃ​ទី​បញ្ជាការ​នីមួយៗ​មាន​លក្ខណ​ប្រសើរ​។​ឯក​ឧត្តម​អោយ​កង​ឯក​ភាព​នីមួយៗ​ត្រូវ​ចូល​រួម​ជួយ​មូល​ដ្ឋាន​អោយ​បាន​ច្រើន​បន្ថែម​ទៀត​ ដើម្បី​ភាព​កក់​ក្តៅ​ពី​បង​ប្អូន​ប្រជា​ពល​រដ្ឋ ​និង​បង្ហាញ​ពី​ការ​ចូល​រួម​ក្នុង​សង្គម​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​។ ​ម្យ៉ាង​វិញ​ទៀត​ត្រូវ​ពង្រឹង​សន្តិ​ភាព​តាម​គោល​នយោ​បាយ​ឈ្នះៗ​របស់​រាជ​រដ្ឋា​ភិបាល​អោយ​បាន​រឹងមាំ​បំផុត​ដើម្បី​រួម​ចំណែក​អភិវឌ្ឍន៍​ទាំង​ថ្នាក់​ក្រុង​ស្រុក​ខេត្ត ​និង​ប្រទេស​ជាតិ​ទាំង​មូល​ ។​

​ក្នុង​ឱកាស​នោះ​ដែរ​ ឯក​ឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​មាស ​សុភា ​បាន​ឲ្យ​ដឹងថា​ ទស្ស​កិច្ច​ស្តីពី​ការ​កសាង​ពង្រឹង​អង្គ​ភាព​នា​ពេល​នេះ ​ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​ក្នុង​តំបន់ ​និង​ចាត់​វិធាន​ការ​រួមគ្នា​ពង្រឹង​ប្រតិ​បត្ត​បត្តិ​ការ​សឹក​ក្នុង​តំបន់ ​ការ​សួរ​សុខ​ទុក្ខ ​ការ​ចែក​រំលែក​បទ​ពិសោធន៍ ​ពិសេស​ការ​ការពារ​ព្រំដែន​អធិបតី​ភាព​ដែន​សមត្ថ​កិច្ច​នីមួយ​អោយ ​ស្រប​តាម​ចក្ខុ​វិស័យ​របស់​រាជ​រដ្ឋា​ភិបាល​។ ​នាយ​ឧត្តម​សេនីយ៍​ មាស​ សុភា ​បាន​បញ្ជាក់​បន្ត​ទៀត​ថា ​អ្វី​ដែល​ជា​ប្រការ​សំខាន់​បំផុត ​កង​អនុសេនា​ធំ ​មាន​លក្ខន្ដិកៈ​ បទ​វិន័យ​ទូទៅ ​មាន​ឋានា​នុក្រម​ដឹក​នាំ​បញ្ជា ​បាន​គោរព ​និង​អនុវត្តន៍​តាម​បទ​បញ្ជា​របស់​រាជ​រដ្ឋា​ភិបាល​ ក្រសួង​ការពារ​ជាតិ​ អគ្គ​បញ្ជា​ការ ​និង​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក ​ដើម្បី​ធ្វើ​ឲ្យ​កង​ពល​កាន់​តែ​ទទួល​បាន​បទ​ពិសោធន៍​ ក្នុង​ភារ​កិច្ច​ការពារ​ បូរណ​ភាព​ដែន​ដី ​ការពារ​សេចក្តី​សុខ​ព្រំ​ដែន​ ការពារ​រដ្ឋ​ធម្មនុញ្ញ ​ការពារ​ព្រះ​មហាក្សត្រ ​និង​ការពារ​រាជ​រដ្ឋា​ភិបាល​ ស្រប​ច្បាប់​របស់​កម្ពុជា​៕​

​នាសៀល​ថ្ងៃ​ដដែល ​នៅ​ទី​បញ្ជា​ការ​កង​ការ​ពារ​ព្រំដែន​គោក​លេខ​៥០៤ ​ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ៍​ មាស​ សុភា ​អគ្គ​មេ​បញ្ជា​ការរង ​នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ ​និង​ជា​មេ​បញ្ជា​ការកង​ទ័ព​ជើង​គោក​ ព្រម​ទាំង​ប្រតិភូ​អម​ដំណើរ​បាន​អញ្ជើញ​កាត់​ខ្សែ​បូបញ្ចុះ​នូវ​បឋម​សិលា​គ្រឹះ​កសាង​នូវ​អាគារ​សាល​ប្រជុំ ​១ខ្នង ​ដែល​ជា​អំណោយ​ដ៏ថ្លៃ​ថ្លា​របស់​ឯក​ឧត្តម ​ឧត្តម​សេនីយ​ឯក ​ម៉ៅ ​ហាវណ្ណាល់ ​រដ្ឋ​លេខា​ធិការ​នៃ​រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ដែល​ជា​សម្ព័ន្ធ​មេ​ត្រី​ភាព​។​

​ នាយ​ឧត្តម​សេនីយ៍ ​មាស ​សុភា ​អគ្គ​មេ​បញ្ជាកា​ររង ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​បាន​មាន​ប្រសាសន៍​កោត​សសើរ​ដល់​កង​ការពារ​លេខ​៥០៤ ​យោធ​ភូមិ​ភាគ៥ ​ដែល​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ លទ្ធ​ផល​វិជ្ជមាន​ជា​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​ខ្ពស់​។ ​សង្កេត​ឃើញ​ថា​សភាព​ការណ៍​នៅ​តាម​ជួរ​បន្ទាត់​ព្រំដែន ​(​ខ្មែរ​-ថៃ​)​ នា​ដែន​ខេត្ត​ប៉ៃលិន​សភាព​ស្ងប់​ស្ងាត់​ល្អ ​ហើយ​អង្គ​ភាព​មាន​ភារ​កិច្ច​ទទួល​ខុស​ត្រូវ​ការងារ​រៀងៗ​ដោយ​មុះ​មុត​ក្លាហាន​ រឹងមាំ​ និង​សាមគ្គី​ល្អ​។ ​នាយ​ឧត្តម​សេនីយ៍ ​មាស ​សុភា ​បាន​បញ្ជាក់​បន្ថែម​អោយ​នាយ​ទាហាន ​ទាហាន​រង​ ត្រូវ​ឈរ​លើគោល​ជំហរ​របស់ ​រាជ​រដ្ឋា​ភិបាល​ការពារ​បូរ​ណភាព​ទឹក​ដី ​ប្រជា​ជន​ដោយ​ឆន្ទះ​មុះ​មុត​ជា​និច្ច​៕​

cpp-23-12-2016-005 cpp-23-12-2016-006 cpp-23-12-2016-007 cpp-23-12-2016-008 cpp-23-12-2016-009 cpp-23-12-2016-010 cpp-23-12-2016-011 cpp-23-12-2016-012 cpp-23-12-2016-013 cpp-23-12-2016-014vv

[youtube id= “u8W5l4_2lS0”]