ថ្នាក់ដឹកនាំខេត្តប៉ៃលិនបានយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតស្បៀង ចំនួន១២គ្រួសារស្ថិតនៅភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន


​(20-12-2016) ប៉ៃលិន៖ ថ្ងៃទី​២០​ ខែធ្នូ​ ឆ្នាំ២០១៦ ​លោក​ជំទាវ ​ជា​លាប​ អភិបាល​រង​ខេត្ត​ប៉ៃលិ​រួម​ដំណើ​ដោយ​លោក​ស្រី ​ឡុង​ សុធាវី ​ប្រធាន​មន្ទីរ​កិច្ច​ការ​នារី ​លោក​ស្រី ​មាស ​សំនាង​ អភិបាល​រង​ស្រុក​សាលា​ក្រៅ ​និង​ក្រុម​ការងារ​ បាន​នាំ​យក​អំណោយ​ស្បៀង​ចែក​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ចំនួន​១២​គ្រួសារ​ស្ថិត​នៅ​ភូមិ​ភ្នំ​ក្រិញ ​ឃុំ​ស្ទឹង​ត្រង់ ​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។​

​លោក​ជំទាវ​ ជា ​លាប ​អភិបាល​រង​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៍​ពាំនាំ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ឯក​ឧត្តម ​កើត​សុធា ​អភិបាល​នៃ​គណះ​អភិបាល​ខេត្ត​ប៉ៃលិន​ ជូន​ចំពោះ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ហើយ​ឯក​ឧត្តម​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ពី​សុខ​ទុក្ខ​របស់​បងប្អូន​គ្រប់​ពេល​វេលា​។​ជាក់​ស្តែង​នៅ​ពេល​នេះ​គ្រាន់​តែ​ទទូល​ដំណឹង​នេះ​ភ្លាម​ថ្នាក់​ដឹកនាំ​ខេត្ត​បាន​ចាត់​តាំង​អោយ​ក្រុម​ការងារ​ចុះ​ចែក​ស្បៀង​ជូន​បងប្អូន​ទាន់​ពេល​វេលា​។​ដូច្នេះ​សូម​បង​ប្អូន​កុំ​អស់​សង្ឃឹម ​ត្រូវ​ប្រឹង​ប្រែង​ប្រកប​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ ​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ ​។​លោក​ជំទាវ​បន្តថា​៖​ថ្នាក់​ដឹក​នាំ​ខេត្ត​បាន​យក​ចិត្ត​ទុក​ដាក់​ ពី​សុខ​ទុក្ខ​ របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន ​ហើយ​បាន​នាំ​យក​អំណោយ ​ថវិកា ​សំភារៈ​គ្រឿង​ឧប​ភោគ​ បរិភោគ​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ជួប​ឧបត្តិ​ហេតុ​ផ្សេងៗ​ដូចជាៈ​ គ្រោះ​ភ្លើង​ឆេះ​ផ្ទះ ​គ្រោះធម្មជាតិ​ រាំង​ស្ងួត ​ទឹក​ជំនន់ ​ស្ត្រី​សំរាល​កូន​មាន​ជីវភាព​ក្រីក្រ ​ជន​ចាស់​ជរា​គ្មាន​ទី​ពឹង​ ជា​ដើម​។​ជា​ការ​ពិត​ណាស់​គ្រាន់​តែ​ទទួល​ដំណឹង​ថា​បងប្អូន​ប្រជា​ពល​រដ្ឋ​ជួប​នូវ​ការ​លំបាក​ក្នុង​ជីវ​ភាព​ក្រុម​ការងារ​បាន​នាំ ​យក​សំភារៈ​ចែក​ជូន​បង​ប្អូន​ភ្លាម​។​

​លោក​ជំទាវ​បាន​ផ្តាំ​ផ្ញើ​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​សូម​រក​ការងារ​នៅ​ក្នុង​ស្រុក​ធ្វើ ​សូម​កុំ​ចំណាក់​ស្រុក​ទៅ​ក្រៅ​ប្រទេស ​ដោយ​ប្រថុយ​ប្រថាន​គ្មាន​ច្បាប់​ការ​អនុញ្ញាត ​ ដែល​ធ្វើ​ អោយ​គ្រោះ​ថ្នាក់ ​។​ទន្ទឹម​នេះ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​ជៀស​អោយ​ឆ្ងាញ​ពី​ល្បែង​ស៊ី​សង ​គ្រឿង​ញៀន ​និង​ត្រូវ​សហការ​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន ​ដើម្បី​ចូល​រួម​ការពារ​សុខ​សុវត្តិ​ភាព​គឺ​ភូមិ​ឃុំ​មាន​សុវត្តិ​ភាព ​ជា​ពិសេស​ រាយ​ការណ៏​ពី​បញ្ហា​ដែល​កើត​ឡើង​នៅ​ក្នុង​ភូមិ​សំរាប់​ធ្វើ​ការ​ដោះ​ស្រាយ​អោយ​បាន​ទាន់​ពេល​វេលា​។​

​អំណោយ​ចែក​ជូន​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ខ្វះ​ខាត​ស្បៀង​ចំនួន​១២គ្រួសារ ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ អង្ករ​២៥​គីឡូ​ក្រាម​ ត្រីខ​ ៥កំប៉ុង ​មី១៥​កញ្ចប់ ​ទឹក​សុទ្ធ​អង្គរ​ពូរ៉ូ​១កេះ​ផង​ដែរ​។​

cpp-20-12-2016-007 cpp-20-12-2016-008 cpp-20-12-2016-009 cpp-20-12-2016-010 cpp-20-12-2016-011 cpp-20-12-2016-012vv

[youtube id= “ru2HmaX3P4g”]