ឯកឧត្តមកើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញចូលរួមប្រជុំ ស្តាប់សំណូមពរពីបងប្អូនប្រជាពលរដ្ឋ អំពីតម្រូវការចាំបាច់ និងបញ្ហាប្រឈមនានាដែលត្រូវជួយដោះស្រាយ ព្រមទាំងផ្សព្វផ្សាយជំរុញបន្ថែមពង្រឹងលើការងារភូមិឃុំមានសុវត្ថិភាព


​(12-12-2016) ប៉ៃលិន៖ នៅ​វត្ត​អូរ​ដី​ស្អិត ​ស្ថិត​ក្នុង​ភូមិ​អូរដី​ស្អិត ​ឃុំ​ស្ទឹង​ត្រង់ ​ស្រុក​សាលា​ក្រៅ ​ នា​រសៀល​ថ្ងៃទី​១២ ​ខែធ្នូ ​ឆ្នាំ​២០១៦​នេះ​ឯក​ឧត្តម​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ឯក​ឧត្តម ​ឡី ​ចាន់​ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​ អប​ដំណើរ​ដោយ​ លោក​ប្រធាន ​អនុ​ប្រធាន​មន្ទីរ​ស្ថាប័ន​ជុំវិញ​ខេត្ត​បាន ​អញ្ជើញ​ចូល​រួម​ប្រជុំ  ​ស្តាប់​រាល់​សំណូម​ពរ ​ពី​បងប្អូន​ប្រជា​ពល​រដ្ឋ ​អំពី​តម្រូវ​ការ ​និង​បញ្ហា​ប្រឈម​នានា​ដែល​ត្រូវ​ជួយ​ដោះ​ស្រាយ ​និង​ផ្សព្វផ្សាយ​ជំរុញ​បន្ថែម​ពង្រឹង​លើ​ការងារ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព ​ដែល​កិច្ច​ប្រជុំ​នេះ ​មាន​ការ​ចូល​រួម​ពី​អស់​លោក ​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ ​ លោក​ លោក​ស្រី​ប្រធាន​ អនុ​ប្រធាន​ភូមិ​ទាំង​អស់​នៅ​ក្នុង​ឃុំ​ស្ទឹង​ត្រង់​។​

​ឯក​ឧត្តម ​កើត ​សុធា ​បាន​មាន​ប្រសាសន៍​ថា​៖​ ប្រទេស​យើង​សព្វ​ថ្ងៃ​នេះ ​មាន​សុខ​សន្តិ​ភាព​ ពេញ​លិញ ​ និង​កំពុង​មាន​ការ​អភិវឌ្ឍន៏​ រីក​ចម្រើន​លើ​គ្រប់​វិស័យ ​ទាំង​វិស័យ​ពុទ្ធ​ចក្រ​និង​អាណា​ចក្រ ​  ដែល​មាន​ការ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​សម្តេច​តេជោ ​ហ៊ុន ​សែន ​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លៀស​វ៉ៃ​ដោះ​ស្រាយ​គ្រប់​បែប​យ៉ាង​ជូន ​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង​ទាំង​អស់ ​រស់នៅ​ប្រក​មុខ​បរបរ​ទទួល​ទាន​ឲ្យ​មាន​ភាព​ជីវភាព​ធូធារ​សំបូរ​សប្បាយ ​។ ​ក៏​ប៉ុន្តែ​តម្រូវ​ការ​ចាំ​បាច់​ប្រជាំ​ថ្ងៃ​របស់​បងប្អូន ​ប្រជា​ពល​រដ្ឋ​យើង​មាន​ច្រើន ​ដែល​បញ្ហា​ទាំង​អស់​នេះ ​អាជ្ញាធរ​ត្រូវ​ដោះ​ស្រាយ​ជូន​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​ទាន់​ពេល​។ ​ឯក​ឧត្តម​បន្តថា  ​អាជ្ញាធរ ​ភូមិ ​ឃុំ​ឬ​ចៅ​សង្កាត់ ​ត្រូវ​ក្ដាប់​ឲ្យ​បាន ​និង​ជួយ​ដោះស្រាយ​ជូន​បងប្អូន​ប្រជា​ពល​រដ្ឋ ​នូវ​សំណូម​ពរ​ចាំបាច់​នានា ​ ហើយ​លោក​មេភូមិ​មេឃុំ​ឬ​ចៅ​សង្កាត់​ត្រូវ​ផ្តល់​សេវា​បម្រើ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ឲ្យ​អស់​ពី​សមត្ថភាព​  ជា​ពិសេស​ត្រូវ​ជូយ​ណែនាំ ​ទប់​ស្កាត់​រាល់​ការ​ធ្វើ​ចំណាក​ស្រុក​របស់​បងប្អូន ​ទៅ​ធ្វើ​ការ​ស្រុក​គេ ​ដែល​ជា​បញ្ហា​ជួប​គ្រោះ​ថ្នាក់​ផ្សេងៗ​ កើត​ឡើង​ដល់​អាយុ​ជីវិត​។ ​ឯក​ឧត្តម​បន្តថា  ​   ចំពោះ​ប្រជា​ការពារ​ភូមិ​ត្រូវ​បំពេញ​ភារៈ​កិច្ច​របស់​ខ្លួន​ឲ្យ​បាន​ល្អ ​និង​ពង្រឹង​សមត្ថ​ភាព​ក្នុង​ការ ​ទប់​ស្កាត់ ​រាល់​បទ​ល្មើស​នានា ​កុំ​ឲ្យ​កើត​មាន​នៅ​ក្នុង​ភូមិ ​ ដូច​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន ​ ល្បែង​ស៊ី​សង​ផ្សេងៗ ​និង​ក្មេង​ទំនើង ​ជាដើម  ​ដែល​បង្ក​អសន្តិ​សុខ​ក្នុង​ភូមិ​ឃុំ​យើង​ ។​

​ឯក​ឧត្តម​បាន​ផ្តាំ​ផ្ញើ​ដល់​មេភូមិ ​មេឃុំ​ចៅ/​សង្កាត់​ទាំង​អស់ ​ឲ្យ​ខិត​ខំប្រឹង​ប្រែង​ខ្លាំង​ក្លា​បន្ត​ទៀត ​បំរើ​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​ល្អ ​ឈរ​លើ​ស្មារតី​ទទួល​ខុស​ត្រូវ​។ ​ ម្យ៉ាទៀត ​បើ​ប្រជា​ពល​រដ្ឋ​ណា ​មាន​បញ្ហា​អ្វី​ ត្រូវ​រាយការណ៏​មក​មេភូមិ ​មេឃុំ/​ ចៅ​សង្កាត់​ជា​បន្ទាន់ ​  ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​ជូន​បងប្អូន​បាន​ឆាប់​រហ័ស ​។​  ហើយ​ឯក​ឧត្តម ​ ក៏​បាន​អំពាវ​នាវ​ ឲ្យ​បង​ប្អូន​ ទាំង​អស់​ត្រូវ​ទៅ​មើល​ឈ្មោះ​របស់​ខ្លួន​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដំបូង ​ដែល​មាន​បិទ​ផ្សាយ​នៅ​គ្រប់/​ឃុំ​សង្កាត់ ​។​ បើ​ឈ្មោះ​របស់​យើង ​មាន​ខុស​ទិន្ន័យ​ណា​មួយ ​ត្រូវ​ប្ដឹង ​ទៅ​ក្រុម​ប្រឹក្សា​ឃុំ/​សង្កាត់ ​ដើម្បី​កែ​តម្រូវ ​ភ្លាម​ ដើម្បី​យើង​មាន​សិទ្ឋ ​បោះ​ឆ្នោត​ជ្រើស​រើស ​ក្រុម​ប្រឹក្សា ​ឃុំ/​សង្កាត់ ​នៅ​ពេល​ខាង​មុខ​នេះ​។ ​ក្នុង​ឱកាស​នោះ​ដែរ ​ឯក​ឧត្តម​កើត ​សុធា​ អភិ​បាល​នៃ​គណៈ​អភិបាល​ខេត្ត ​ឯក​ឧត្តម ​ឡី​ ចាន់​ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​បាន​ប្រគល់​ប័ណ្ណ​សសើរ​ការងារ​ដល់​លោក​មេឃុំ​ចៅ​សង្កាត់​ដែល​បាន​ចូល​យ៉ាង​សកម្ម ​ក្នុង​ការ​អភិវឌ្ឍន៏​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​មាន​ការ​រីក​ចំរើន​កន្លង​មក​ផង​ដែរ​ ។​

cpp-12-12-2016-007 cpp-12-12-2016-008 cpp-12-12-2016-009 cpp-12-12-2016-010vv

[youtube id= “-597LEEg3Y0”]