រដ្ឋបាលខេត្តប៉ៃលិននាំយកអង្ករទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ១២០ គ្រួសារនៅឃុំស្ទឹងត្រង់និង ឃុំអូរអណ្តូង


​(12-12-2016) ប៉ៃលិន៖ ថ្ងៃទី​១២ ​ខែធ្នូ ​ឆ្នាំ​២០១៦ ​ឯក​ឧត្តម ​ឡី ​ចាន់​ឆាយ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន​ រួម​ដំណើរ​ដោយ​ លោក​ជំទាវ​ សោ ​មុន្នី​រ័ត្ន​ អភិបាល​រង​ខេត្ត​ប៉ៃលិន ​លោក​ស្រី​គង់ ​សុភ័ក្រ ​និង​មន្រ្តី​រាជ​ការ​មួយ​ចំនួន​ទៀត​ បាន​នាំ​យក​អង្ករ ​និង​ទឹក​សុទ្ធ ​ទៅ​ចែក​ជូន​ដល់​ ប្រជា ​ពល​រដ្ឋ ​ក្រីក្រ​ចំនួន​១២០​គ្រួសារ​ មក​ពី១៧​ភូមិ​ ក្នុង​ឃុំ​អូរ​អណ្តូង ​និង​ឃុំ​សាលា​ក្រៅ ​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។​

​ប្រជា​ពល​រដ្ឋ​ដែល​បាន​មក​ទទួល​អំណោយ​នា​ពេល​នោះ​ ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​ អង្ករ២៥​ គី​ឡូក្រាម ​និង​ទឹក​សុទ្ធ​មួយ​យួរ​។​

​ឯកឧត្តម​ ឡី​ ចាន់​ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និង​លោក​ជំទាវ ​សោ ​មុន្នីរ័ត្ន ​អភិបាល​ រង​ខេត្ត​ប៉ៃ​លិន​បាន​មាន​ប្រសាសន៍ថា ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​មាន ​សម្តេច​អគ្គ​មហា​សេនា ​បតី ​តេជោ​ ហ៊ុន ​សែន ​ជា​នាយក​រដ្ឋ​មន្រ្តី ​មាន​ការ​គិត​គូ​ខ្ពស់​ពី​សុខ​ទុក្ខ ​សេច​ក្តី ​សុខ​សាន្ត ​របស់ ​ប្រជា​ពល​រដ្ឋ​។ ​សម្តេច​តែង​តែ​ណែនាំ​ដល់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ទាំង​អស់​ ត្រូវ​មើល​ប្រជា​ពល​រដ្ឋ​អោយ​បាន​ល្អ ​និង​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​យើង​ជា​និច្ច​ មិន​អោយ​ប្រជា​ពល​រដ្ឋ​ណា​ម្នាក់​រង​គ្រោះ ​ អត់​ឃ្លាន ​ដោយ​មិន​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​អាជ្ញាធរ ​និង​មន្រ្តី​ពាក់​ ព័ន្ធ​នោះ ​ឡើយ​។ ​ឯក​ឧត្តម ​បាន​បន្ត​ទៀត​ថា​ អំណោយ​ដែល​បាន​យក​មក​​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ យើង​នា​ពេល​នេះ​ មាន​ចំនួន​តិច​តួច ​តែ​ជា​ទឹក​ចិត្ត​របស់​ថ្នាក់​ដឹកនាំ ​សប្បុ​រស់​ជន​ ក្នុង​ការរួម​ចំណែក​ជួយ​ដោះស្រាយ​ក្តី​ទុក្ខ​លំបាក​របស់​ប្រជា​ពល​រដ្ឋ​យើង​ ដែល​កំពុង​ជួប​បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។​ លោក​ជំទាវ​បាន​បន្ត​ថា ​ជា​ការ​ពិត​ប្រជា​ពល​រដ្ឋ​យើង​ជា​ច្រើន​កំពុង​មាន​ការ ​លំបាក​ក្នុង​ជីវ​ភាព ​ហើយ​ក៏​មាន​អ្នក​ខ្លះ​បាន​សំរេច​ចិត្ត​ចាក​ចេញ​ពី​ស្រុក ​ភូមិ ​ទៅ​ប្រកប​ការងារ​ នៅ​ប្រទេស​ដទៃ ​ទាំង​ស្រប​ច្បាប់ ​និង​មិន​ស្រប​ច្បាប់​ ដែល​ធ្វើ​អោយ​ពួក​គាត់​ងាយ​ក្នុង ​ការ ​ចាញ់​បោក​មេខ្យល់ ​ធ្លាក់​ខ្លួន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ ,ការ​កេង​ប្រវ័ញ្ច​លើ​កំលាំង​ ពល​កម្ម ​និង​កេង​ប្រវ័ញ្ច​ផ្លូវភេទ​។​ ឯក​ឧត្តម ​និង​លោក​ជំទាវ​បាន​ផ្តាំផ្ញើរ​យ៉ាង​ទទួច​សូម​អោយ​ប្រជា​ពល​រដ្ឋ​យើង​ កុំ​ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយ​ប្រថាន ​ខុស​ច្បាប់ ​ដែល​នាំ​អោយ​មាន​ គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​ និង​ក្រុម​គ្រួសារ​។​ លោក​ជំទាវ​ក៏​បាន​ណែនាំ​សូម​អោយ ​ប្រជា ​ពល​រដ្ឋ​ ត្រូវ​ថែទាំ​សុខ​ភាព​អោយ​បាន​ល្អ​ ត្រូវ​រស់​នៅ​ស្អាត​ ផឹង​ស្អាត ​បរិភោក​ស្អាត ​និង​ត្រូវ​ ប្រញាប់ ​ទៅ​មណ្ឌល​សុខ​ភាព​នៅ​ពេល​មាន​ជំងឺ​មក​យាយី​ដល់​ខ្លួន​ប្រាណ​របស់​យើង​។ ​ម្យ៉ាង​ទៀត ​ប្រជា​ពល​រដ្ឋ​យើង​ក៏​ត្រូវ​សហការ​ចូល​រួម​ជា​មួយ​អាជ្ញាធរ​ មន្រ្តី​ជំនាញ ​ក្នុង​ការ​អនុវត្ត​ គោល​ នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​របស់​រាជ​រដ្ឋា​ភិបាល​ ដោយ​មិន​ត្រូវ​លេង​ល្បែង​ស៊ី​សង ,​ បង្ក​ អំពើ​ហឹង្សា​ក្នុង​គ្រួសារ , ​មិន​ត្រូវ​ជួញ​ដូរ​និង​ប្រើប្រាស់​គ្រឿង​ញៀន ​និង​បើក​បរ​ត្រូវ​គោរ​ព​ច្បាប់​ ចរាចរណ៍​ទាំង​អស់​គ្នា   ​ត្រូវ​ពាក់​ខ្សែ​ក្រវ៉ាត់ ​ពាក់​មួក​សុវត្តិ​ភាព ​កុំ​បើក​បរ​ហួស​ល្បឿន​កំណត់ ​និង​មិន​ត្រូវ​ ពិសា​គ្រឿង​ស្រវឹង​ក្នុង​ពេល​បើក​បរ​ឡើយ​។​

cpp-12-12-2016-001 cpp-12-12-2016-002 cpp-12-12-2016-003 cpp-12-12-2016-004 cpp-12-12-2016-005 cpp-12-12-2016-006vv

[youtube id= “1fS77vXmzRg”]