(09-12-2016) ប៉ៃលិន៖ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦បានរៀបចំ ប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅទូទាំងប្រទេស ក្រោមអធិបតីភាព ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន ឯកឧត្តម គុយ ណារ៉េត សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រី អភិបាល រងក្រុង/ស្រុក ប្រធាន អនុប្រធានមន្ទីរ ក្រុមប្រឹក្សាឃុំ/សង្កាត់ និងតំណាងក្រុមហ៊ុន និងម្ចាស់ផ្សាទូទាំងខេត្តប៉ៃលិនផងដែរ។
លោក រាម សុមាន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនបាន ណែនាំពីនិតិវិធីការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅទូទាំងប្រទេស និង ការរៀបចំឯកសារនៃការកែទម្រង់បែបបទថ្មីសំរាប់អោយក្រុមហ៊ុន និងម្ចាស់ផ្សារទាំងអស់យល់បានច្បាស់អំពីបទប្បញ្ញត្តិគតិយុត្តជាធរមានពាក់ព័ន្ធនិងច្បាប់រដ្ឋ ជាពិសេសដើម្បីអនុវត្តន៏គោលនយោបាយដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជាអោយបានប្រសិទ្ធិភាពផងដែរ។លោកបន្តថា៖ការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅទូទាំងប្រទេសគឺជានិតិវិធីរបស់រដ្ឋដែលគ្រប់គ្រងដោយរដ្ឋទៅតាមច្បាប់។ដូច្នេះក្រុមហ៊ុន និងម្ចាស់ផ្សាទំាងអស់ ត្រូវចូលរួម និងសហការ អនុវត្តន៏ច្បាប់នេះអោយបានល្អទាំងអស់គ្នា។
លោក ប៉ូច សាអែម អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនបានអានសារាចរណែនាំស្តីពីការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅទូទាំងប្រទេសដែលមានខ្លឹមសារថាៈតាមគោលការណ៏ច្បាប់ផ្សារនិងដីជាទីតាំងនៃផ្សាររបស់រដ្ឋ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ។ដើម្បីកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរបស់ប្រជាជន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ផ្តល់ជូនអាជីវករនូវសិទ្ធិកាន់កាប់ សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យផល លើតូប រាន ស្តង់ និងកន្លែងលក់ដូរដទៃទៀត ព្រមទាំងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះ ជូនទៅកូនចៅ ឫអ្នកដទៃទៀត។ លោកបន្តថាៈអនុលោមតាមបទប្បញ្ញត្តិគតិយុត្តជាធរមានពាក់ព័ន្ធនិងការគ្រប់គ្រងផ្សានៅទូទាំងប្រទេស អាជីវកលក់ដូក្នុងផ្សាមានសិទ្ធិ និងកាតកិច្ចបង់ចំណូលចូលថវិកា រាជធានី/ខេត្ត ដែល បង់ភាស៊ី និងបង់ថ្លៃជួល តូប រាន ស្តង់ និងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងវិរញ្ញវត្ថុ ព្រមទាំងបង់ពន្ធដារតាមការកំណត់នៃច្បាប់។រាជរដ្ឋាភិបាលកម្ពុជារក្សា និងការពារសិទ្ធិរបស់ជាជីវកលក់ដូរក្នុងផ្សាទាំងអស់ តាមគោលការណ៏ស្តីពីការគ្រប់គ្រងផ្សាគ្រប់ប្រភេទនៅទូទាំងប្រទេសគឺ៖ក/ប្រភេទ និងវិធានគ្រប់គ្រងផ្សារ។ខ/សិទ្ធិនិងកាតព្វកិច្ចរបស់អាជីវករក្នុងផ្សារ។គ/វិធានគ្រប់គ្រងការផ្ទេរសិទ្ធិរបស់ជីវករក្នុងផ្សារ។ឃ/យន្តការគ្រប់គ្រងផ្សារ។
ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖កិច្ចប្រជុំ ផ្សព្វផ្សាយស្តីពីការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅទូទាំងប្រទេសពេលនេះ ដើម្បីអោយអ្នកធ្វើ ការវិនិយោគផ្សេងៗ និងម្ចាស់ផ្សារទាំងអស់អោយបានយល់ច្បាស់ពីនិតិវិធី និងច្បាប់ ដើម្បីធ្វើការរៀបចំកែទម្រង់បែបបទឯកសារថ្មីទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធិភាព។ឯកឧត្តមបន្តថា៖ការផ្សព្វផ្សាយស្តីពីការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅទូទាំងប្រទេសនេះមានសារៈសំខាន់ណាស់ចំពោះក្រុមហ៊ុន និងម្ចាស់ផ្សារទាំងអស់ដើម្បីធ្វើការសិក្សាស្វែងយល់អោយច្បាស់ ជាពិសេសគឺកិច្ចសហការវាងក្រុមហ៊ុន និងអាជ្ញាធរ ក្នុងការអនុវត្តច្បាប់នេះអោយទទួលបានជោគជ័យ។ ឯកឧត្តមក៏បានសំនូមពរដល់ក្រុមហ៊ុនម្ចាស់ផ្សាទាំងអស់ត្រូវសហការជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដើម្បីអោយមន្ទីរ និងក្រុមការងារធ្វើការចុះទៅសិក្សា វាយតម្លៃ ប៉ាន់ប្រមាណនៅកន្លែង ជាក់ស្តែង អោយបានច្បាស់ ក្នុងការធ្វើនិតិវិធីអោយសមស្របទៅសា រាចរ០៨ សរ ក្នុងន័យបំរើសេវាសាធារណៈ និងអនុវត្តទៅតាមច្បាប់របស់រដ្ឋដែលបានដាក់អោយប្រតិបត្តិទាំងអស់គ្នា។
[youtube id= “VTtFyzRbyl8”]