ក្រសួងកិច្ចការនារីផ្តល់អំណោយមនុស្សធម៌ ដល់ពលរដ្ឋក្រីក្រចំនួន ៣១០គ្រួសារ ក្នុងខេត្ត


(06-12-2016) ប៉ៃលិន៖ ​ពល​រដ្ឋ​ក្រីក្រ ​មក​ពី​ស្រុក​សាលា​ក្រៅ ​និង​ក្រុង​ប៉ៃលិន​ចំនួន ​៣១០​គ្រួសារ​ បាន​ទទូល​អំណោយ​​មនុស្ស​ធម៌​ ពី​ក្រសួង​កិច្ច​ការ​នារី ​តាម​រយៈ​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ប៉ៃលិន ​នៅ​ព្រឹក​ថ្ងៃទី ​០៦ ​ខែ​ធ្នូ ​ឆ្នាំ​២០១៦ ​ក្នុង​បរិវេណ​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត ​ស្ថិត​ក្រោម​អធិបតី​ភាព ​ឯក​ឧត្តម ​សៅ ​សារ៉ាត់ ​អភិ​បាល​រង​ខេត្ត​។​

លោក​ស្រី ​ឡុង ​សុឃាវី ​ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​ប៉ៃលិន ​មាន​ប្រសាសន៍​ឱ្យ​ដឹងថា​៖​ អំណោយ​ដែល​ចែក​ជូន​បង​ប្អួន​ប្រជា​ពល​រដ្ឋ​នា​ពេល​នេះ ​បាន​មក​ពី​ការ​ឧបត្ថម្ភ​របស់​ក្រសួង​កិច្ចការ​នារី​ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ ​អ៊ឹង ​កន្ថា​ផាវី ​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី  ​តាម​រយៈ​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​ប៉ៃលិន​ ។​លោក​ស្រី​បាន​បន្ត​ថា​៖ ​ប្រជា​ពល​រដ្ឋ​ដែល​មក​ទទួល​អំណោយ​នា​ពេល​នេះ ​គឺ​មក​ពី​ស្រុក​សាលា​ក្រៅ​ចំនួន ​១៥០​គ្រួសារ​ និង​ពី​ក្រុង​ប៉ៃលិន​ចំនួន ​១៦០​គ្រួសារ ​ហើយ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន ​អង្ក​ ២៥​គឺឡូ​។​

​មាន​ប្រសាសន៍​សំណេះ​សំណាល​នា​ឱកាស​នោះ​ដែរ ​ឯក​ឧត្តម​ សៅ ​សារ៉ាត់​  អភិ​បាល​រង​ខេត្ត​ប៉ៃលិន​ ឱ្យ​ដឹង​ថា​៖ ​អាជ្ញធរ​ខេត្ត ​ក៍​ដូច​ជា​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន​ តែង​តែ​គិត​គួរ​ពី​សុខ​ទុក្ខ​របស់​ប្រជា​ពល​រដ្ឋ ​នៅ​ទូទាំង​ប្រទេស ​ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ​ ចុះ​សាក​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន​ជា​ប្រចាំ​ និង​នាំ​យក​អំណោយ​ជួយ​ឧបត្ថម្ភ​ដល់​ប្រជា​ពល​រដ្ឋ​ណា​ ដែល​ក្រី​ក្រ​មាន​ជីវភាព​ខ្វះ​ខាត​ជា​បន្ត​បន្ទាប់​ និង​មិន​ត្រូវ​បណ្តោយ​អោយ​ពល​រដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ​មិន​បាន​ដឹង​នោះ​ទេ​។ ​ឯក​ឧត្តម​បាន​បន្តថា​៖ ​ការ​នាំ​យក​អំណោយ ​ចែក​ជូន​បងប្អូន ​នៅ​ពេល​នេះ ​គឺ​អាជ្ញាធរ​ធ្វើ​ឡើង​ ​មិន​មាន​ពាក់​ព័ន្ធ​ទៅ​នឹង ​និន្នា​ការ​នយោ​បាយ​ អ្វី​ឡើយ​ ​គឺ​ជា​ការ​មើល​ឃើញ​ជាក់​ស្តែង​ ​ពី​សុខ​ទុក្ខ​លំបាក ​របស់​បង​ប្អូន​​ប្រជា​ពល​រដ្ឋ ​។ ​ជាក់​ស្តែង​ពេល​នេះ​ អាជ្ញាធរ​ខេត្ត ​ដោយ​មាន​ការ​ឧបត្ថម្ភ​របស់​ក្រសួង​កិច្ច​ការនារី ​បាន​នាំ​យក​អង្ករ​ជា​ស្បៀង​អាហារ ​ចែក​ជូន​បង​ប្អូន​ភ្លាមៗ ​ទោះ​បី​អំណោយ​ជា​អង្ក​ទាំង​នេះ​ វា​មិន​អាច​ដោះ​ស្រាយ​ក្នុង​ជីវ​ភាព​បាន​យូរក្តី​ តែ​អាច​ដោះ​ស្រាយ​បាន​មួយ​រយះ​ដែរ ​ដើម្បី​ផ្តល់​ឱកាស​បងប្អូ​ន​មានពេល​វេលា​ បង្ក​បង្កើន​ផល​ដាំដំ​ណាំផ្សេងៗ​លក់​ដូរចិញ្ចឹម​ជីវិត​បន្ត​ទៀត​។ ឯកឧត្តមក៍​បាន​ផ្តាំ​ផ្ញើ​ដល់បង​ប្អូន​ដែល​ខ្វះខាត​ស្បៀង​ ត្រូវ​ខិតខំ​បង្កប​ង្កើន​ផល​ដាំដំ​ណាំ​គ្រប់​ប្រភេទ​ដើម្បី​ដោះ​ស្រាយ​ជីវភាព​​របស់​បងប្អូន​ឲ្យកាន់​តែ​ប្រសើ​ឡើង ​។

cpp-06-12-2016-013 cpp-06-12-2016-014 cpp-06-12-2016-015 cpp-06-12-2016-016 cpp-06-12-2016-017 cpp-06-12-2016-018vv

[youtube id= “HyvIhSOibUg”]