អភិបាលខេត្តប៉ៃលិនកោតសសើរសាខាកាំកុងត្រូលខេត្ត ក្នុងការអនុវត្តតួនាទី ភារកិច្ច ដើម្បីលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ


(05-12-2016) ប៉ៃលិន៖ ​រសៀល​ថ្ងៃទី០៥ ​ខែធ្នូ ​ឆ្នាំ២០១៦ ​ក្នុង​ពិធី​ដុត​កម្ទេច​ទំនិញ​ខូច​គុណ​ភាព ​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់​ និង​គ្មាន​អនាម័យ ​ដែល​ស្ថិត​នៅ​ភូមិ​ក្បាល​ព្រលាន ​សង្កាត់​អូរ​តាវ៉ៅ ​ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ឯក​ឧត្តម ​កើត ​សុធា ​អភិ​បាល​ខេត្ត​ប៉ៃលិន ​បាន​មាន​ប្រសាសន៏​កោត​សសើរ​ដល់​សាខា​កាំកុង​ត្រូល​ខេត្ត​ ដែល​តែង​តែ​ខិត​ខំ​ប្រឹង​ប្រែង ​អនុវត្តន៍​ការងារ​ជាក់​ស្តែង ​ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ ​និង​អប់​រំ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​កន្លង​មក​។​ក្នុង​ឱកាស​នោះ​ផង​ដែរ​ឯក​ឧត្តម​អភិបាល​ខេត្ត ​ក៍​បាន​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​ ក៍​ដូច​ជា​ឈ្មួញ ​និង​ម្ចាស់​ទំនិញ​ម្ហូប​អាហារ​ទាំង​អស់ ​ត្រូវ​ចូល​រួម​សហ​ការណ៍​ជា​មួយ​មន្ត្រី​សាខា​កាំកុង​ត្រូល​ខេត្ត ​ដើម្បី​សុខ​មាល​ភាព​ប្រជា​ពល​រដ្ឋ ​ហើយ​សាខា​កាំកុង​ត្រូល​ខេត្ត​ ត្រូវ​បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពល​រដ្ឋ​ឱ្យ​បាន​យល់​កាន់​តែ​ច្បាស់​អំពី​ទំនិញ ​និង​ម្ហូប​អាហារ​ ដែល​ធ្វើ​ប៉ះពាល់​ដល់​សុខ​ភាព​ ជា​ពិសេស​នៅ​តាម​មូល​ដ្ឋាន​ដាច់​ស្រយាល​ពី​ទី​ប្រជុំ​ជន​។​ (​ឃ្លីប​ )​

​លោក ​សាន ​វិជ្ជា​សារ៉ាវុធ​ ប្រធាន​កាំ​កុង​ត្រូល​សាខា​ខេត្ត​ប៉ៃលិន​បាន​ឱ្យ​ដឹងថា​៖​ រាល់​ថ្ងៃ​នេះ​សុខ​ភាព​ប្រជា​ពល​រដ្ឋ​អាច​ប្រឈម​ហានិភ័យ​ដោយ​សារ​ការ​ទទួល​ទាន ​មុខ​ទំនិញ​ផលិត​ផល​ម្ហូប​អាហារ​ ខណះ​ពេល​ពួក​គាត់​ខ្វះ​ការ​យល់​ដឹង​។​លោក​បាន​បន្តថា​៖ ​សុខ​ភាព​មនុស្ស​គ្រប់ៗ​រូប​មាន​តម្លៃ​ជាង​គ្រាប់​ពេជ្រ​ ដូច្នេះ​ហើយ​ក្នុង​នាម​លោក ​និង​មន្ត្រី​ក្រោម​ឱវាទ ​គឺ​បន្ត​អនុវត្តន៍​បន្ថែម​នូវ​អនុ​សាសន៍​ពី​ថ្នាក់​ដឹកនាំ​អគ្គ​នាយក​ដ្ឋាន​កាំកុង​ត្រូល ​និង​ឯក​ឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​។​(​ឃ្លីប ​)​

​សូម​បញ្ជាក់​ថា​៖​ក្នុង​រយះ​ពេល​ ០៥ខែ​នេះ ​ក្នុង​ឱកាស​ដែល​សាខា​កាំកុង​ត្រូល​ខេត្ត​ប៉ៃលិន​ បាន​ធ្វើ​ការ​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​នៅ​តាម​ទីផ្សារ ​ជា​លទ្ធ​ផល​បាន​ដក​ហូត​ទំនិញ​ខូច​គុណ​ភាព ​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់ ​និង​គ្មាន​អនាម័យ​ដែល​ត្រូវ​យក​មក​ដុត​កម្ទេច​នៅ​ពេល​នេះ ​ចំនួន ​១.៤៣១ ​គីឡូ​ក្រាម ​ក្នុង​នោះ​មាន​ដូច​ជា ​ទឹក​ក្មេះ​រូប​ទន្សាយ ​កំទេច​មី​កញ្ចប់ ​ទឹកក្រូច ​មី​កំប៉ុង ​ម្សៅ​ទឹក​ដោះ​គោ ​អូវ៉ាន់​ទីន​ ម៉ៃ​ឡូ​កញ្ចប់​  ត្រីខ ​តែខ្ញី​ និង​ម្សៅស៊ុប​រ៉ត​ឌី​ជា​ដើម​។​

cpp-05-12-2016-001 cpp-05-12-2016-002 cpp-05-12-2016-003 cpp-05-12-2016-004 cpp-05-12-2016-005 cpp-05-12-2016-006vv

[youtube id= “c7hjwbxGfqI”]