(30-06-2015) ប៉ៃលិន៖ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ លោក ស៊ុន យី ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ៃលិន និងក្រុមការងារបានអញ្ជើញសាកសួរសុខទុកលោក សួន អ៊ន់ ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់អូតាវ៉ៅដែលកុំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងឪកាសនោះលោក ស៊ុន យី បានពាំនាំបណ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមកើតសុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនដោយសេចក្តីនឹករលឹក និងជូនពរដល់លោក សួន អ៊ន់ បានឆាប់ជាសះស្បើយពីជំងឺដើម្បីបំពេញការងារបំរើប្រជាជន។
លោក ស៊ុន យី ក៏បានលើកទឹកចិត្តដល់លោក សួន អ៊ន់ និងក្រុមគ្រួសារសូមកុំអោយមានការអស់សង្ឃឹមត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ព្យាបាលជំងឺអោយឆាប់ជាសះស្បើយដើម្បីបន្តសកម្មភាពការងារជួយសង្គមជាតិយើងជាបន្តទៀត ។
នាឪកាសនោះលោក ស៊ុន យីបានឧបត្ថមថវិកាជូនលោក សួន អូនចំនួន២០ម៉ឺនរៀល និងទឹកដោះគោឆៅ២ឡូ និងទឹកត្រចៀកកាំ១យួផងដែរ។
[youtube id= “cOy9o1EyY-A”]