អាជ្ញាធរខេត្តប៉ៃលិន ប្រជុំពិភាគ្សាជាមួយសមាគមន៍អ្នកនាំចេញកសិផល ដើម្បីធានាឱ្យបានទាំងបរិមាណ និងតម្លៃ ខណះប្រជាកសិករកំពុងចាប់ផ្តើមប្រមូលផល


(05-12-2016) ប៉ៃលិន៖ ​ មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ជា​មួយ​សមា​គមន៍​អ្នក​នាំ​ចេញ​កសិ​ផល​ ដើម្បី​រៀប​ចំ​សន្និបាទ​សហ​គមន៍ ​នា​ព្រឹក​ថ្ងៃទី​០៥ ​ខែ​ធ្នូ ​ឆ្នាំ​២០១៦ ​លោក​ជំទាវ​ ជា ​លាភ​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន​ បាន​ជំរុញ​ដល់​សមា​គមន៍​អ្នក​នាំ​ចេញ ​ត្រូវ​រិះ​រក​មធ្យោ​បាយ​ ធ្វើ​យ៉ាង​ណា ​ទទួល​ទិញ​កសិ​ផល​ពី​ប្រជា​កសិករ​ឱ្យ​បាន​ច្រើន​ ព្រម​ទាំង​ធានា​ឱ្យ​បាន​ទាំង​បរិមាណ ​និង​តម្លៃ​ ស្រប​ពេល​ដែល​ប្រជា​កសិករ​កំពុង​ចាប់​ផ្តើម​ប្រមូល​ផល​ ដំណាំ​ពោត​ និង​ដំឡូង​មី ​ហើយ​ពួក​គាត់​កំពុង​មាន​ការ​ព្រួយ​បារម្ភណ៍​អំពី​តម្លៃ​កសិក​ផល​ដែល​ថោក​។​លោក​ជំទាវ​បាន​បន្ត​ថា​៖ ​សមា​គមន៍​អ្នក​នាំចេញ​កសិក​ផល ​ត្រូវ​រួប​រួម​គ្នា ​និង​លើក​យក​បញ្ហា​ប្រឈម​នានា​ ដែល​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ការ​នាំ​ចេញ​កសិក​ផល ​ជា​ពិសេស​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​តម្លៃ​កសិ​ផល ​ដែល​ទទួល​ទិញ​ពី​កសិករ​ ហើយ​ត្រូវ​ខិត​ខំ​រក​ដៃ​គូ​សហ​ការ​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស ​ដើម្បី​កំនត់​ឱ្យ​បាន​អំពី​តម្រូវ​ការ​ជាក់​លាក់​។​

​លោក​ ឡោ ​ស៊ុន​ជាង ​តំណាង​សមា​គមន៍​អ្នក​នាំ​ចេញ​កសិក​ផល​ បាន​ឱ្យ​ដឹង​ថា​៖​ ដោយ​សារ​ទីផ្សារ​កសិផល​នៅ​ខេត្ត​ប៉ៃលិន ​គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ជិត​ខាង​ ដូច​ជា​ប្រទេស​ថៃ ​និង​ប្រទេស​​វៀត​ណាម​ ដូច្នេះ​តម្រូវ​ការ ​ទាំង​បរិមាណ ​និង​តម្លៃ ​គឺ​ស្ថិត​នៅ​លើ​គេ​ទាំង​អស់​ ហើយ​បច្ចុប្បន្ន​សហ​គមន៍​កំពុង​ខិត​ខំ​ចរ​ចារ​ដោយ​ផ្ទាល់​ជា​មួយ​ក្រុម​ហ៊ុន​ដៃ​គូ​សហ​ការ​ទាំង​នោះ ​ឱ្យ​បាន​ជាក់​លាក់ ​និង​ស្មើ​ភាព​គ្នា ​ដើម្បី​ផល​ចំនេញ​ទាំង​សង​ខាង ​ជា​ពិសេស​គឺ​បាន​ផ្តល់​ផល​ចំនេញ​ដោយ​ផ្ទាល់​ដល់​កសិករ ​តាម​រយៈ​ការ​លក់​កសិផល​របស់​ពួក​គាត់​។​ក្នុង​ឱកាស​នោះ​ដែរ​លោក​ក៍​បាន​សំនូម​ពរ​ដល់​អាជ្ញាធរ​ សមត្ថ​កិច្ច​ជំនាញ​ពក់​ព័ន្ធ​ និង​រាជ​រដ្ឋា​ភិបាល​ គឺ​ធ្វើ​យ៉ាង​ណា​ជួយ​សម្រប​សម្រួល​ខាង​ឯក​សារ​ផ្លូវ​ច្បាប់​នានា ​និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​នៅ​តាម​ច្រក​ទ្វារ​ព្រំ​ដែន​ដែល​ត្រូវ​នាំ​ចេញ​កសិក​ផល​ទៅ​ក្រៅ​ប្រទេស​។​

​គួរ​បញ្ជាក់​ថា​៖ ​បើ​តាម​របាយ​ការណ៍​របស់​លោក ​សុខ ​សាធីម​ ប្រធាន​មន្ទីរ​ពាណិជ​កម្ម​ខេត្ត​ប៉ៃលិន​ បាន​ឱ្យ​ដឹង​ថា​៖​ នៅ​ខេត្ត​ប៉ៃលិន ​មាន​សមា​គមន៍​អ្នក​នាំ​ចេញ​កសិក​ផល ​ចំនួន ​០២ ​គឺ​០១​នៅ​ក្នុង​ក្រុង​ប៉ៃលិន ​និង​មួយ​ទៀត​នៅ​ក្នុង​ស្រុក​សាលា​ក្រៅ ​ដោយ​មាន​សមា​ជិក​ដែល​ជា​ស្តង់​ទិញ​កសិ​ផល​ (​សៃឡូ)​ ចំនួន​ ៥៦ ដែល​រយៈ​ពេល ​០៥ខែ ​ដើម​ឆ្នាំ​២០១៦​ សមា​គមន៍​បាន​នាំ​ចេញ ​ដំឡូង​មី​ស្រស់ ​ចំនួន ​៤២០៨៣​តោន​ និង​ដំឡូង​ស្ងួត​ ចំនួន ​១៦៨៤៣២​តោន ​ទៅ​កាន់​ប្រទេស​ថៃ ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រំ ​ខេត្ត​ប៉ៃលិន​។​

cpp-06-12-2016-001 cpp-06-12-2016-002 cpp-06-12-2016-003 cpp-06-12-2016-004 cpp-06-12-2016-005 cpp-06-12-2016-006vv

[youtube id= “23w8URqiTCw”]