(05-12-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ មន្ទីរសុខាភិបាលបាន ប្រារព្ធទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៏ក្រោមអធិបតីភាព ឯកឧត្តម កើតសុធា អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រីប្រធានអនុប្រធានមន្ទីរ អភិបាលរងក្រុង លោកលោកស្រីតំណាងអោយអង្គការគ្រប់ស្ថាប័ន កងកំលាំងប្រដាប់គ្រប់ប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងក្រុមគ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោកវិជ្ជបណិ្ឌត អាន នាង ប្រធានស្តីទីមន្ទីរសុខាភិបាលខេត្តប៉ៃលិនបានអោយដឹងថា៖ សព្វថ្ងៃនេះស្ថានភាពរីករាលដាលនៃមេរោគអេដស៏នៅក្នុងប្រទេសកម្ពុជាមានការថយចុះបានឈានដល់ដំណាក់កាលមួយគឺអត្រាប្រេវ៉ាឡង់នៃមេរោគអេដស៏ក្នុងចំណោមប្រជាជនពេញវ័យចាប់ពីអាយុ១៥ឆ្នាំ ទៅ៤៥ឆ្នាំ តាមការអង្កេតឈាម អត្រាឆ្លងរាលដាលថយចុះពី២% ក្នុងឆ្នាំ១៩៩៨ មកនៅត្រឹម០.៨% ក្នុងឆ្នាំ២០១០ និង០.៦%ក្នុងឆ្នាំ២០១៣។លោកមានប្រសាសន៏បន្តថា៖ខេត្តប៉ៃលិនយើង តាមរបាយការណ៏ធ្វើតេស្តឈាមរកមេរោគអេដស៏ដោយស្ម័គ្រចិត្ត និងរក្សាការសំងាត់ដោយជួសឈាមចុងម្រាមដៃបានបង្ហាញថាត្រឹម៣ត្រីមាសឆ្នាំ២០១៦ ក្នុងចំណោមអ្នកដែលបានធ្វើតេស្តឈាមចំនួន៣៤៨៨នាក់ មានអ្នកផ្ទុកមេរោគអេដស៏ចំនួន៩នាក់គិតជាភាគរយស្មើនឹង០.៣%។ក្នុងនោះស្រ្តីមានផ្ទៃពោះបានធ្វើតេស្តឈាម លើកទី០១បានចំនួន ៩៦% មានផ្ទុកមេរោគអេដស៏ចំនួន០.០៥%។ ការឆ្លើយតបរួមគ្នាឆ្នាំ២០០៩ ដល់ត្រីមាសទី៣ ឆ្នាំ២០១៦ ក្នុងចំណោមទារកប្រឈមដែលកើតពីម្តាយផ្ទុកមេរោគអេដស៏ចំនួន៧៣នាក់ មិនមានទារកឆ្លងមេរោគអេដស៏ទេ។
ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៏០១ធ្នូ ឆ្នាំ២០១៦នេះក្រោមប្រធានបទមួយយ៉ាងសំខាន់គឺ ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៏ មានន័យថាយើងទាំងអស់គ្នាប្តេជ្ញាចិត្តយ៉ាងមុតមាំចូលរួមទប់ស្កាត់និងកាន់បន្ថយការឆ្លងរីករាលដាលនៃមេរោគអេដស៏និងជំងឺដោយឈលើគោលការណ៏សិទ្ធិមនុស្ស និង ការធ្វើអោយសំរេចបានការទទួលសេវាជាសាកលរបស់អង្គការសហប្រជាជាតិ។ ឯកឧត្តមមានប្រសាសន៏បន្តថា៖ជំងឺអេដស៏ជាជំងឺមួយដែលពុំទាន់មានឱសថការពារនិងព្យាបាលអោយជាសេះស្បើយនៅឡើយទេ ជំងឺនេះបាននិងកំពុងរីករាលដាលនិងបណ្តាលអោយមានគ្រោះថ្នាក់បំផុតសំរាប់បុគ្គល គ្រួសារ សហគមន៏ សង្គមជាតិ ក៏ដូចជាពិពភលោកទាំងមូល ហើយផលវិបាកនៃជំងឺនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៏ប្រទេសជាតិ តាមការរយៈការបាត់បង់នូវធនធានមនុស្សនិងសេដ្ឋកិច្ចសង្គមផងដែរ។ដូច្នោះហើយសូមអោយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបំផុសគំនិត និង ពន្យល់ណែនាំអំពីជំងឺអេដស៏ ដល់សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទាំងអស់អោយចេះ ការពារទប់ស្កាត់ និងត្រូវចេះប្រើស្រោមអនាម័យអោយ១០០% ដើម្បីជៀសវៀងការកើតជំងឺអេដស៏។ទទឹមនឹងនេះឯកឧត្តមក៏បានមានប្រសាសន៏ផ្តាំផ្ញើដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់កុំរើសអើងអ្នកកើតជំងឺអេដស៏ព្រោះថាជំងឺអេដស៏មិនឆ្លងតាមការមើលឃើញ រឺការរស់នៅជាមួយគ្នានោះទេវាឆ្លងតាមការរួមភេទ និងប្រើសារាំងរួមគ្នាប៉ុណ្ណោះ ។ក្នុងនោះដែរ ឯកឧត្តម កើត សុធា ព្រមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ក៏បានចែកជូនសារ៉ុង និងការបូបរៀន ដល់ ក្មេងៗ និងប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៏ផងដែរ។
[youtube id= “T9X4_DhwCtM”]