(28-11-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលាខេត្តប៉ៃលិនក្រុមហ៊ុនមេនូឡាយហ្វ៏ខេមបូឌា ភី អិល ស៊ី បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីសេវាធានារ៉ាបរងអាយុជីវិតជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ក្រោមអធិបតីយភាព ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន លោក Robin Machterson អគ្គនាយកនៃនាយកដ្ឋានផ្នែកលក់ប្រចាំកម្ពុជា-ថៃ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋផងដែរ។
បន្ទាប់ពីលោក តាយ ហឿប ប្រធានផ្នែកលក់នៃ ក្រុមហ៊ុនមេនូឡាយហ្វ៏ខេមបូឌា ភីអិល ស៊ី សាខាបាត់ដំបងបានធ្វើបទបង្ហាញស្តីពីអត្ថប្រយោជន៏នៃការធានារ៉ាប់រងអាយុជីវិតនៃក្រុមហ៊ុនមេនូឡាយហ្វ៏ខេមបូឌា ភី អិល ស៊ី អោយថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ និងប្រជាពលរដ្ឋយល់ដឹងរួចមក លោក Robin Machterson អគ្គនាយកនៃនាយកដ្ឋានផ្នែកលក់ប្រចាំកម្ពុជា-ថៃ បានមានប្រសាសន៏ថា៖សិក្ខាសាលាផ្សព្វផ្សាយការធានារ៉ាប់រងអាយុជីវិតនៅពេលនេះគឺមានគោលបំណងផ្តល់ការការពារប្រជាពលរដ្ឋកម្ពុជាអោយសម្រេចបាននូវគោលដៅហិរញ្ញវត្ថុជាក់លាក់មួយ ធ្វើអោយក្រុមគ្រួសារកាន់តែប្រសើឡើង កាន់តែថ្លៃថ្លូរ រុងរឿង មានស្ថិរភាពប្រាក់ចំណូលយូរអង្វែង។លោកបន្តថា៖ក្រុមហ៊ុនមេនូឡាយហ្វ៏ខេមបូឌា ភី អិល ស៊ី គឺជាក្រុមហ៊ុនលំដាប់អន្តរជាតិត្រូវបានបង្កើតឡើងដោយនាយករដ្ឋមន្រ្តីទីមួយនៃប្រទេសកាណាដានៅឆ្នាំ១៨៨៧ដែលមានសាខាចំនួន២២ប្រទេសនិងដែនដីទូទាំងពិភពលោក និងមានសាខាចំនួន១១ប្រទេស និងដែនដីនៅអាស៊ីអាគ្នេយ៏។ក្រុមហ៊ុនមេនូឡាយហ្វ៏ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំដំបូងគេមកដល់ប្រទេសកម្ពុជាអស់រយៈពេលជាង៤ឆ្នាំហើយដែលមានការិយាល័យធំនៅទីក្រុងភ្នំពេញចាប់តាំងពីឆ្នាំ២០១២ និងបច្ចុប្បន្នមានសាខានៅខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។បច្ចុប្បន្ន ក្រុមហ៊ុនមេនូឡាយហ្វ៏ខេមបូឌា ភី អិល ស៊ី បានចាប់ដៃគូវិន្និយោគជាមួយធនាគារលំដាប់ពិភពលោករួមមានៈធនាគារ ANZ Royalធនាគារ ABA ធនាគារ Maybank ធនាគារឯកទេស វីង ធនាគារ FTB ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏កោតសសើរដល់ក្រុមហ៊ុនមេនូឡាយហ្វ៏ខេមបូឌា ភី អិល ស៊ី ដែលបានរៀបចំសិក្ខាសិលានេះឡើងដើម្បីអោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ប្រជាពលរដ្ឋនៅខេត្តប៉ៃលិនបានយល់ដឹងពីសារៈសំខាន់ពីសេវាធារ៉ាប់រងអាយុជីវិត និងចំនេះដឹងថ្មីមួយសំរាប់សំរេចនូវគោលដៅហិរញ្ញវត្ថុជាក់លាក់មួយ ធ្វើអោយក្រុមគ្រួសារកាន់តែប្រសើឡើងកាន់តែថ្លៃថ្លូរ រុងរឿង មានសេ្ថរភាព ប្រាក់ចំណូលយូរអង្វែង មានប្រាក់រឺត្រែតបើកដល់អាយុ១០០ឆ្នាំ និងមានលំនឹងទ្រព្យសម្បត្តិ ធានានូវប្រាក់សំរាប់ការសិក្សារបស់កូន មានសុខភមង្គលទៅថ្ងៃអនាគត់ ។ ដូច្នេះថ្នាក់ដឹកនាំ មន្ត្រីរាជការនិងប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកស្វែងយល់អោយកាន់តែច្បាស់ពីនិតិវិធីនៃសេវាធានារ៉ាប់រងអាយុជីវិត ដើម្បីជ្រើសរើសយកសេវានេះទៅប្រើប្រាស់ក្នុងក្រុមគ្រួសារតទៅថ្ងៃអនាគត់។
[youtube id= “”]