ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្នែកមាត់ធ្មេញប្រទេសកូរ៉េ (KWDA)បានមកពិនិត្យព្យាបាលសុខភាពមាត់-ធ្មេញ ជូនប្រជាពលរដ្ឋខេត្តប៉ៃលិនដោយឥតគិតថ្លៃ


​(23-11-2016) ប៉ៃលិន៖ នា​រសៀល​ថ្ងៃទី២៣ ​ខែវិច្ឆិកា ​ឆ្នាំ២០១៦ ​ក្រុម​គ្រួ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ផ្នែក​មាត់​ធ្មេញ​ប្រទេស​កូរ៉េ​(​KWDA​) ​បាន​មក​ពិនិត្យ​ព្យាបាល​សុខ​ភាព​មាត់​-​ធ្មេញ ​ជូន​ប្រជា​ពល​រដ្ឋ​ខេត្ត​ប៉ៃលិន​ដោយ​មាន​ប្រជា​ពល​រដ្ឋ​មាន​បញ្ហា​មាត់​ធ្មេញ​មក​ពី​តាម​បណ្តា​មូល​ដ្ឋាន​នានា​ក្នុង​ខេត្ត​ប៉ៃលិន​ជា​ច្រើន​នាក់​។​ លោក​ យិន​ សាំង​ហេង​ ប្រធាន​ក្រុម​ចលនា​យុវជន​កម្ពុជា​ប្រចាំ​សាខា​ខេត្ត​ប៉ៃលិន​បាន​អោយ​ដឹង​ថា ​ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​លោក ​ម៉ឹង​ ពន្លក​ ប្រធាន​ចលនា​យុវ​ជន​កម្ពុជា ​(​ក១៥៧​) ​បាន​ចាត់​អោយ​រូប​លោក​  ដឹកនាំ​ក្រុម​ការងារ​ចុះ​សហ​ការណ៍​ជា​មួយ​ក្រុម​គ្រូ​ពេទ្យ​មក​ពី​ប្រទេស​កូរ៉េ​(​KWDA​)​ មក​ពិនិត្យ​និង​ព្យាបាល​សុខ​ភាព​មាត់​-​ធ្មេញ​ជូន​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​ទាំង​អស់ ​ដោយ​ឥត​គិត​ថ្លៃ​ ដែល​មាន​រយៈ​ពេល​ចំនួន​ ០៤ថ្ងៃ ​គឺ​ចាប់​ពី​ថ្ងៃទី​២៣ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៦​ រហូត​ដល់​ថ្ងៃ​ទី២៦ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៦​ ដោយ​ការ​ព្យាបាល​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។ ​(​ឃ្លីប​)​

​លោក​ស្រី ​ហូ ​យុន​ហ៊ី ​ប្រធាន​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ផ្នែក​មាត់​ធ្មេញ​ប្រទេស​កូរ៉េ​ (​KWDA​) ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ដែល​មក​ព្យាបាល​មាត់​ធ្មេញ​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ពេល​នេះ​គឺ​ក្នុង​គោល​បំណង​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​មាន​បញ្ហា​មាត់​ធ្មេញ ​ហើយ​ខ្វះ​ធន​ធាន​និង​មធ្យោ​បាយ​ក្នុង​ការ​ព្យាបាល ​ក្រុម​គ្រូ​ពេទ្យ​របស់​លោក​ស្រី​នឹង​ជួយ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ។​ លោក​ស្រី​បន្ត​ថា​ការងារ​នេះ​ក្រុម​គ្រូ​ពេទ្យ​លោក​ស្រី​ធ្លាប់​បាន​ធ្វើ​ជា​បន្ត​បន្ទាប់​មក​ហើយ ​ហើយ​នឹង​បន្ត​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​ដើម្បី​អោយ​បងប្អូន​ប្រជា​ពល​រដ្ឋ​ទទួល​បាន​នូវ​សុខ​ភាព​ល្អ​ប្រសើរ​។​

​ក្នុង​ឱកាស​នោះ​ដែរ​ឯក​ឧត្តម ​អៀង ​វុធ ​បាន​មាន​ប្រសាសន៍​កកោត​សសើរ​និង​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ផ្នែក​មាត់​ធ្មេញ​ប្រទេស​កូរ៉េ ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ​។ ​ឯក​ឧត្តម​បន្តថា​បច្ចុប្បន្ន​នេះ​នៅ​ខេត្ត​ប៉ៃលិន​មាន​ការ​ខ្វះ​ខាត​នៅ​ផ្នែក​បច្ចេក​ទេស ​វិទ្យា​សាស្រ្ត​មាត់​ធ្មេញ ​និង​សម្ភារៈ​មិន​ទាន់​ទំនើប​សំបូរ​បែប​នៅ​ឡើយ ​ដូច្នេះ​នៅ​ពេល​នេះ​បាន​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ផ្នែក​មាត់​ធ្មេញ​ប្រទេស​កូរ៉េ​ ​(​KWDA​) ​ជួយ​ព្យាបាល​ដល់​ប្រជា​ពល​រដ្ឋ​គឺ​ជា​ការ​ជួយ​សម្រួល​នូវ​បន្ទុក​សេវា​ចំណាយ​របស់​ពួក​គាត់​បាន​មួយ​កម្រិត​។ ​ឯក​ឧត្តម​បាន​ស្នើរ​ឲ្យ​មន្ទីរ​សុខា​ភិបាល​សហការ​នឹង​ជួយ​សម្រួល​រាល់​ការងារ​ពាក់​ព័ន្ធ​ទាំង​អស់​ដល់​ក្រុម​គ្រូ​ពេទ្យ​ដើម្បី​អោយ​ដំណើរ​ការ​បាន​ល្អ​ប្រសើរ​ ទន្ទឹម​នឹង​នេះ​ឯក​ឧត្តម​ក៏​បាន​អំពាវ​នាវ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន ​អោយ​មក​ទទួល​យក​នូវ​សេវា​ព្យាបាល​ផ្នែក​មាត់​ធ្មេញ​របស់​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ប្រទេស​កូរ៉េ ​អោយ​បាន​ច្រើន​និង​ទាន់​ពេល​វេលា​ផង​ដែរ​៕​

cpp-23-11-2016-007 cpp-23-11-2016-008 cpp-23-11-2016-009 cpp-23-11-2016-010 cpp-23-11-2016-011 cpp-23-11-2016-012vv

[youtube id= “hqI9Uo5HciE”]