ប្រជាពលរដ្ឋសាទរនិងចូលរួមសហការជាមួយមន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិនចុះត្រួតពិនិត្យនិងណែនាំពីទំនិញហួសសុពលភាព និងខូចគុណភាព


​(22-11-2016) ប៉ៃលិន៖ ព្រឹក​ថ្ងៃទី២២ ​ខែសីហា ​ឆ្នាំ​២០១៦ ​លោក​គិត ​សុវណ្ណា​អនុ​ប្រធាន​សាខា​កាំកុង​ត្រូល​បាន​ដឹក​នាំ​មន្រ្តី​ជំនាញ​ ព្រម​ទាំង​សហ​ការ​ជា​មួយ​មន្ទីរ​ពាណិជ្ជ​កម្ម​ធ្វើ​ការ​ចុះ​ត្រួត​ពិនិត្យ​និង​ណែនាំ​ពី​ទំនិញ​ខូច​គុណ​ភាព​និង​ហួស​សុពល​ភាព ​ស្ថិត​នៅ ​ផ្សារ​សាលា​ក្រៅ ​ក្នុង​ឃុំ​សាលា​ក្រៅ ​ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​។​

​លោក ​គិត ​សុវណ្ណា ​អនុ​ប្រធាន​សាខា​កាំកុង​ត្រូល​បាន​អោយ​ដឹង​ថា​៖​ការ​ចុះ​ត្រួត​ពិនិត្យ​និង​ ណែនាំ​ពី​ទំនិញ​ខូច​គុណ​ភាព ​និង​ហួស​សុពល​ភាព ​គឺ​ដើម្បី​អោយ​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង​បាន​យល់​ដឹង​ និង​ចេះ​ មើល​ទំនិញ​ខូច​គុណ​ភាព ​និង​ហួស​សុពល​ភាព​ប្រើ​ប្រាស់​អោយ​បាន​គ្រប់​គ្នា ​ដើម្បី​អោយ​ពួក​គាត់​ទិញ​ទំនិញ​គ្មាន ​សញ្ញា​ត្រឹម​ត្រូវ ​ពុំ​មាន​សំបក​វិច​ខ្ចប់​ត្រឹម​ត្រូវ ​និង​ ទំនិញ​មិន​មាន​ច្បាប់​អនុញ្ញាតិ​។​ដូច្នេះ ​អាជីវករ​ក៏​ដូច​ជា​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់​មុន​និង​ទិញ​ទំនិញ​យក​មក​ដាក់​តាំង​លក់​ឬ​ប្រើប្រាស់​ត្រូវ​ពិនិត្យ​មើល​កាល​បរិច្ឆេទ​ផលិត ​និង​ក្រុម​ហ៊ុន​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​ជៀស​វាង​ពេល​សមត្ថ​កិច្ច​កាំ​កុង​ត្រូល​ចុះ​ពិនិត្យ​ឃើញ​ហួស​កំណត់​ដក​ហូត​ដែល​នាំ​ឲ្យ​ខាត​បង់​ថវិកា​គ្រូសារ​របស់​បងប្អូន​។​ទន្ទឹម​នេះ​យើង​ទាំង​អស់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចូល​រួម​សហ​ការ​ជា​មួយ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ និង​មន្ត្រី​សាខា​កាំកុង​ត្រូវ​ទប់​ស្កាត់​កុំ​អោយ​មាន​ទំនិញ​ដែល​ខូច​គុណ​ភាព ​ហួស​សុពល​ភាព​ដាក់​តាំង​លក់​លើ​ទីផ្សា​ត​ទៅ​ទៀត​។​

​បន្ទាប់​ពី​មន្ត្រី​ជំនាញ​សាខា​កាំកុង​ត្រូល​បាន​ណែនាំ ​និង​មើល​ទំនិញ​អស់​ពេញ​មួយ​ព្រឹក​បាន​សង្កេត​ឃើញ​ថា​ប្រជា​ពល​រដ្ឋ​ទំាង​អ្នក​លក់​និង​អ្នក​ទិញ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​ ហើយ​ពួក​គាត់​បាន​ថ្លែង​អំណ​អគុណ​ដល់​មន្ត្រី​ជំនាញ​ដែល​តែង​តែ​មក​ចុះ​ត្រួត​ពិនិត្យ​មើល ​និង​ពន្យល់​អំពី​ផ្លាក​សញ្ញា​ផលិត​ផល​ចំនី​អាហារ​ជា​រៀង​រាល់​ខែ ​។​ដូច្នេះ​សំណូម​ពរ​ដល់​មន្ត្រី​សាខា​កាំកុង​ត្រូល​ខេត្ត​បន្ត​សកម្ម​ភាព​នេះ​ជា​បន្ត​ទៀត​(​ ឃ្លីប​)​។​ លោក ​គិត​ សុវណ្ណា ​បាន​អំពាវ​នាវ​អាជីវករ​អ្នក​លក់​ទាំង​អស់​ត្រូវ​គោរព​តាម​ ការ​ណែនំា​របស់​មន្ត្រី​សាខា​កាំត្រូល​អោយ​បាន​ជាប់​ជា​ប្រចាំ ​បើ​នៅ​តែ​យក​ទំនិញ​ខូច​គុណ​ភាព​ដាក់​តាំង​លក់​នឹង​ត្រូវ​ធ្វើ​ទៅ​តាម​ច្បាប់​នៃ​មាត្រា​១៦​ និង​៦៣ ​ដោយ​ផ្តន្ទា​ទោស​ពី១​ខែ​ទៅ​១ឆ្នាំ​។​

​ក្នុង​ពេល​ចុះ​ពិនិត្យ​ទំនិញ​សមត្ថ​កិច្ច​កាំកុង​ត្រូវ​បាន​ដក​ហូត​ទំនិញ​ខូច​គុណ​ភាព​មួយ​ចំនួន​ពី​អាជីវករ​ដើម្បី​យក​ទៅ​កំទេច​ចោល​រួម​មាន​៖​ទឹក​ក្រូច​ដប​ជ័រ​៧៩ដប​ ទឹក​ដោះ​គោ​ជូ​៤២ដប​ នំស្រួយ​កញ្ចប់​៥៦​កញ្ចប់​ ទឹក​ក្រូច​ឆ្មា​១១ដប ​ដុំ​ស៊ុប​ខ្នរ​៦០ ​ដុំ ​ប៊ីចេង ​៨កញ្ចប់​ មី​កំប៉ុង​១៣កំប៉ុង​។​

cpp-22-11-2016-001 cpp-22-11-2016-002 cpp-22-11-2016-003 cpp-22-11-2016-004 cpp-22-11-2016-005 cpp-22-11-2016-006vv

[youtube id= “aRYGYcXLmO0”]