ឯកឧត្តម ផាន់ ចាន់ថុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បរយ៉ាខាអញ្ជើញសាកសួរសុខទុក្ខនិងនាំយកថវិកា សំភារៈទៅឧបត្ថម្ភ លោក កែវ កើន កំពុងសំរាកព្យាបាលជំងឺ


(21-11-2016) ប៉ៃលិន៖ ​ថ្ងៃទី​២១ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៦​ ឯក​ឧត្តម​ ផាន់​ ចាន់​ថុល​ ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ចុះ​ជួយ​សង្កាត់​បរយ៉ាខា​ និង​ក្រុម​ការងារ ​បាន​អញ្ជើញ​សាក​សួរ​សុខ​ទុក្ខ​និង​នាំយក​សំភារៈ​និង​ថវិកា ​ទៅ​ឧបត្ថម្ភ​ដល់​លោក ​កែវ ​កើន ​មាន​ជំងឺ​រលាក​សួត​ដែល​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ ។​

​ឯក​ឧត្តម​ ផាន់ ​ចាន់​ថុល​ ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ ចុះ​ជួយ​សង្កាត់ ​បយ៉ាខា​បាន​ពាំនំា​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ ឯក​ឧត្តម​ កើត ​សុធា​ ប្រធាន​គណ​បក្ស​ខេត្ត​ជូន​ចំពោះ​លោក​ កែវ ​កើន​ និង​ក្រុម​គ្រួសារ​ ដែល​កំពុង​សំរាក​ព្យាបាល​ជម្ងឺ ​ហើយ​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​តែង​តែ​គិត​គូ​ពី​សុខ​ទុក្ខ​ដល់​បងប្អូន​ជា​និច្ច​។​ជាក់​ស្តែង​កន្លង​មក ​ថ្នាក់​ដឹកនាំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​តែង​តែ​នាំ​យក​អំណោយ​ ថវិកា​ សំភារៈ​គ្រឿង​ឧបភោគ ​បរិភោគ​ទៅ​ឧបត្ថម្ភ​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ជួប​ឧបត្តិ​ហេតុ​ផ្សេងៗ​ដូចជាៈ ​គ្រោះ​ភ្លើង​ឆេះ​ផ្ទះ ​គ្រោះ​​ធម្មជាតិ ​រាំង​ស្ងួត ​ទឹក​ជំនន់​ ស្ត្រី​សំរាល​កូន​មាន​ជីវភាព​ក្រីក្រ ​ជន​ចាស់​ជរា​គ្មាន​ទី​ពឹង​ ​ជា​ដើម​។  ​ហើយ​នៅ​ពេល​នេះ​គ្រាន់​តែ​បាន​ទទួល​ដំណឹង​ថា​៖​លោក​ កែវ ​កើន ​មាន​ជំងឺ​រលាក​សួត ​ដែល​កំពុង​តែ​សំរាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ​ឯក​ឧត្តម ​កើត ​សុធា ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​បាន​ចាត់​ឲ្យ​ក្រុម​ការ​ងារ​ចុះ​សាក​សួរ​សុខ​ទុក្ខ​និង​នាំយក​សំភារៈ​និង​ថវិកា​ឧបត្ថម្ភ ​គ្រួសារ​អ្នក​ជំងឺ​ភ្លាម ​។ ​

អំណោយ​ដែល​បាន​ឧបត្ថម្ភ​ជូន​គ្រួសារ​អ្នក​ជំងឺ​ក្នុង​ឱកាស​នោះ​មាន​ ថវិកា​2០ម៉ឺនរៀល​ទឹក​សុទ្ធ​អង្គ​ពូរ៉ូ​១កេះ ​ទឹក​ត្រឡាច​១កេះ ​ទឹក​ដោះ​គោ​ឆៅ​២កេះ​។​

cpp-21-11-2016-005 cpp-21-11-2016-006 cpp-21-11-2016-007 cpp-21-11-2016-008vv

[youtube id= “y0Dmy2nw0yU”]