(21-11-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនបានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបិទបញ្ជីចំណូលនិងចំណាយ និងការធ្វើរបាយកាណ៏បូកសរុបទូទាត់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៦ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន លោករៀម សុមាន ប្រធានមន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រី ជាប្រធាន អនុប្រធានការិយាល័យរដ្ឋបាលក្រុង/ស្រុក លោកអភិបាលរងក្រុង/ស្រុក លោកមេឃុំ/ចៅសង្កាត់ និងស្មៀន ឃុំ សង្កាត់ផងដែរ។
លោក រាម សុមាន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានមានប្រសាសន៏ថា៖កិច្ចប្រជុំនៅពេលនេះគឺដើម្បីធ្វើការបិទបញ្ជីថវិកា ចំណូល និងចំណាយ និងធ្វើរបាយការណ៏បូកសរុបទូទាត់ថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៦ ទៅតាមនិតិវិធី យុទ្ធសាស្រ្តដែលរាជរដ្ឋាភិបាលបានដាក់ជូន ដោយថ្នាក់ដឹកនាំក្រុង/ស្រុក/ឃុំ/សង្កាត់ទាំងអស់ត្រូវតែអនុវត្តតាមចរាចណ៏ណែនាំលេខ០១៣ អោយបានត្រឹមត្រូវ និង អោយមានប្រសិទ្ធិភាព ។លោកបន្តថា៖រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ត្រូវពង្រឹងសមត្ថភាពការងាររបស់ខ្លួនអោយបានកាន់តែល្អបន្ថែមទៀត ដើម្បីបំពេញតួនាទីភាៈកិច្ច និងបំរើសេវាដល់បងប្អូនប្រជាពលរដ្ឋអោយបានល្អ ក្នុងការចូលរួមការអភិវឌ្ឍន៏ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទៅតាមមូលដ្ឋាន ភូមិ/ឃុំ/សង្កាត់អោយមានការរីកចំរើនទៅថ្ងៃអនាគត់។
ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏ណែនាំដល់មន្ត្រីជំនាញថ្នាក់ខេត្ត/ក្រុង/ស្រុក ឃុំ/សង្កាត់ ត្រូវយកចិត្តទុកដាក់ពីការធ្វើការត្រួតពិនិត្យបញ្ជីថវិកា ចំណូលចំណាយអោយបានត្រូវត្រឹមទៅតាមបទដ្ឋាន យុទ្ធសាស្រ្តនានា និងទៅតាម គោលនយោបាយដំណាក់កាលទី៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិបច្ចុប្បន្នកម្ម២០១៤-២០១៨និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធិភាព ក្នុងន័យបំរើ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយមានការរីកចំរើនទៅថ្ងៃអនាគត់។ឯកឧត្តមបន្តថា៖កិច្ចប្រជុំផ្សព្វផ្សាយការបិទបញ្ជីចំណូលនិងចំណាយ និងការធ្វើរបាយការណ៏បូកសរុបទូទាត់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ២០១៦ នេះ គឺមានសារៈសំខាន់ណាស់ សំរាប់មន្ត្រីជំនាញថ្នាក់ខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់អោយបានយល់ដឹងច្បាស់លាស់ពីនិតិវិធីបិទបញ្ជី ចំណាយចំនូល គឺជៀសវៀងធ្វើខុសនាំអោយមានបញ្ហាកើតឡើង។ ដូច្នេះមន្ត្រីជំនាញទាំងអស់ត្រូវខិតខំប្រឹងប្រែងសិក្សាស្វែងយល់អោយម្មត់ចត់ ដើម្បីរៀបចំបិទបញ្ជីចំនូលចំណាយនិងទូទាត់ អោយបានត្រឹមត្រូវនៅឆ្នាំ២០១៦នេះ ។ទន្ទឹមនឹងនេះត្រូវមានទំនួលខុសត្រូវលើការងារដែលអនុវត្តជាក់ស្តែងជាពិសេសគឺត្រូវតែសិក្សាមើលពីបច្ចេកទេសបន្ថែមទៀតអោយល្អក្នុងន័យបំរើសេវាជូនប្រជាពលរដ្ឋនិងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនអោយកាន់តែប្រសើរឡើង ដោយឈរលើគោលនយោបាយសេដ្ឋកិច្ចទីផ្សាសេរី និងសមធម៌សង្គម ។ឯកឧត្តមផ្តាំផ្ញើដល់ មន្ត្រីជំនាញថ្នាក់ខេត្ត/ក្រុង/ឃុំ/សង្កាត់ ទាំងអស់ត្រូវចូលរួមប្រតិបត្តិតាមអភិក្រមការងារ៤ប្រការមានដូចជា៖១/ការអនុត្តការងារប្រកបដោយវិជ្ជាជីវៈនិងគោរពក្រមសីលធម៌វិជ្ជាជីវៈ។ទី២/អនុវត្តការងារជាក្រុម។ទី៣/ការអនុត្តការងារដោយប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម។ទី៤/មិនមើលរំលងកំហុសខ្លួនឯង។
[youtube id= “B700XCspHlU”]