រដ្ឋបាលក្រុងប៉ៃលិនបើកសិក្ខាសិលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុង និងសង្កាត់ទាំង៤ ឆ្នាំ២០១៧-២០១៩


​(18-11-2016) ប៉ៃលិន៖ នៅ​សាលា​ក្រុង​ប៉ៃលិន​ព្រឹក​ថ្ងៃទី​១៨ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៦ ​ឯក​ឧត្តម​ កើត ​សុធា ​អភិ​បាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ប៉ៃលិន​បាន​អញ្ជើញ​បើក ​សិក្ខា​សិលា​សមាហ​រណ​កម្ម​នៃ​កម្ម​វិធី​វិនិយោគ​បីឆ្នាំ​រំកិល​របស់​ក្រុង​ប៉ៃលិន​និង​សង្កាត់​ទាំង៤​ឆ្នាំ​២០១៧​-​២០១៩ ​។​ពិធី​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​សមា​ជិក​ ក្រុម​ប្រឹក្សា​ខេត្ត​ អភិបាល​រង​ខេត្ត ​អភិបាល​អភិបាល​រង​ក្រុង ​សមា​ជិក​ក្រុម​ប្រឹក្សា​ក្រុង ​ប្រធាន ​អនុ​ប្រធាន​មន្ទីរ ​ព្រម​ទាំង​ចៅ​សង្កាត់​ ស្មៀន​ និង​អង្គ​ការ​ជាតិ​ អន្តរ​ជាតិ​ផង​ដែរ​។​

​បន្ទាប់​ពី​លោក​ចៅ​សង្កាត់​ទាំង៤​បាន​បង្ហាញ​ពី​លទ្ធ​ផល​សម្រេច​ការ​អនុវត្ត​គម្រោង​និង​លើក​គំរោង​ផែន​ការ​ ទិស​ដៅ​បន្ត​ដើម្បី​សុំ​ការ​គាំទ្រ​ពី​មន្ទីរ ​ស្ថាប័ន ​អង្គការ​សង្គម​ស៊ីវិល​ រួច​មក ​លោក​ ទឹម ​សុធីម ​ប្រធាន​មន្ទីរ​ផែន​ការ​រាយ​ការ​អំពី​លទ្ធ​ផល​បូក​សរុប​ពី​សមា​ហរណ​កម្ម​ផែន​ការ​នៅ​ក្រុង​ប៉ៃលិន​បញ្ជាក់​ថា​៖​ សង្កាត់​ប៉ៃលិន​មាន​៦៧ ​គម្រោង​ មន្ទីរ​គាំទ្រ​គម្រោង​ខាង​ក្នុង​៤គម្រោង ​ខាង​ក្រៅ​៧​គម្រោង ​ស្មើ​នឹង​១៤%​។​សង្កាត់​អូរតា​វ៉ៅ​មាន​ ៩៣​គម្រោង ​មន្ទីរ​គាំទ្រ​ខាង​ក្នុង​២​គម្រោង ​ខាង​ក្រៅ​៩​ គម្រោង ​ស្មើ​នឹង​១២%​។​សង្កាត់​ទួល​ល្វា​មាន​៦១​ គម្រោង ​មន្ទីរ​គាំទ្រ​ខាង​ក្នុង​២​គម្រោង  ​ខាង​ក្រៅ​១០​គម្រោង​ ស្មើ​នឹង​៥%​។​សង្កាត់​បយ៉ា​ខា​មាន​៦១​កម្រោង​ ខាង​ក្នុង​០គម្រោង​  ខាង​ក្រៅ​៤គម្រោង ​ស្មើ​នឹង​៧%​។​អង្គ​សិក្ខា​សិលា​ក៏​បាន​ពិភា​ក្សា ​និង​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​បណ្តោះ​អាសន្ន​ជា​មួយ​អង្គ​ភាព​និង​ស្ថាប័ន​ជាប់​ពាក់​ព័ន្ធ ​គាំទ្រ​គម្រោង​ដើម្បី​ការ​ អភិឌ្ឍន៏​ភូមិ​ឃុំ​សង្កាត់​អោយ​មាន​ការ​រីក​ចំរើន​ទៅ​ថ្ងៃ​អនាគត់​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ថា​៖​ការ​ធ្វើ​សិក្ខា​សាលា​ស្តីពី​សមា​ហរណ​កម្ម​នៃ​កម្ម​វិធី​វិនិ​យោគ​បីឆ្នាំ​រំកិល​របស់​ក្រុង​ប៉ៃលិន​និង​សង្កាត់​ទាំង​៤ ​នៅ​ពេល​នេះ​  ដើម្បី​ដក​ពិសោធន៏​ការងារ ​និង​ផ្លាស់​ប្តូ​យោបល់​រវាង​មន្ទីរ​ជំនាញ​ស្ថាប័ន​ និង​អង្គ​ការ​ជាតិ​អន្តរ​ជាតិ​ដែល​បាន​មក​គាំទ្រ​គម្រោង​របស់​សង្កាត់ ​ ជា​ពិសេស​ព្រម​ទាំង​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​ដែល​កើត​មាន​កន្លង​មក​ដើម្បី​យក​មក​ដោះ​ស្រាយ​នៅ​ពេល​នេះ​ផង​ដែរ​។​ឯក​ឧត្តម​បន្តថា​៖​អង្គភាព​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​ពិនិត្យ​មើល​គម្រោង​នីមួយៗ​អោយ​ច្បាស់​លាស់​ដែល​ជា​ការ​ចូល​រួម​អភិវឌ្ឍន៏​មូល​ដ្ឋាន ​សំដៅ​បំរើ​ផល​ប្រយោ​ជន៏​ប្រជា​ជន​នៅ​មូល​ដ្ឋាន​ ស្រប​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេជោ​ហ៊ុន​សែន​ ជា​នាយក​រដ្ឋ​មន្រ្តី​។​ ឯក​ឧត្តម​បាន​ប្រសាសន៏​បន្ត​ទៀត​ថា​៖​សិក្ខា​សាលា​ថ្ងៃ​នេះ​ពិត​ជា​បាន​ធ្វើ​អោយ​សង្កាត់​ទាំង៤​ក្នុង​ក្រុង​ប៉ៃលិន​មាន​ការ​គាំទ្រ​លើ​គំរោង​អភិវឌ្ឍន៏​ថែម​ទៀត​។​ ដូច្នេះ ​លោក​ចៅ​សង្កាត់​ត្រូវ​ពង្រឹង​សមត្ថ​ភាព​ និង​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​អោយ​បាន​កាន់​តែ​លឿន​ប្រកប​ទៅ​ដោយ​ប្រសិទ្ធ​ភាព​និង​ជឿ​ទុក​ចិត្ត​។​ ឯក​ឧត្តម​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ថ្នាក់​ដឹក​នាំ​និង​មន្ត្រី​មន្ទីរ​ជំនាញ ​ជា​ពិសេស​អាជ្ញាធរ​មូល​ដ្ឋាន​ ត្រូវ​បំផុស​ប្រជា​ពល​រដ្ឋ​អោយ​ចូល​រួម​អនុវត្ត​គោល​នយោ​បាយ ​ភូមិ ​ឃុំ ​សង្កាត់​មាន​សុវត្តិ​ភាព​អោយ​មាន​ប្រសិទ្ធ​ភាព​ ដើម្បី​ផ្តល់​ឱកាស​ជូន​ប្រជា​ពល​រដ្ឋ​ប្រកប​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​បាន​សេច​ក្តី​សុខ​ និង​ធ្វើ​អោយ​ប្រទេស​ជាតិ​ទាំង​មូល​មាន​សុខ​សន្តិ​ភាព​ផង​ដែរ​។​

cpp-18-11-2016-001 cpp-18-11-2016-002 cpp-18-11-2016-003 cpp-18-11-2016-004 cpp-18-11-2016-005 cpp-18-11-2016-006 cpp-18-11-2016-007 cpp-18-11-2016-008vv

[youtube id= “DIIBbLJiSiI”]