(28-06-2015) ប៉ៃលិន៖ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបាន ប្រារព្ធមិទ្ទីញរំឭកខួបអនុស្សាវរីយ៍លើកទី៦៤ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (ថ្ងៃ២៨មិថុនា១៩៥១-ថ្ងៃ២៨មិថុនា២០១៥)ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម អ៊ីឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ឯកឧត្តម កើតសុធា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាខេត្តជាច្រើននាក់ផងដែរ។
ឯកឧត្តម កើតសុធា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណបក្សប្រជាជនកម្ពុជាប៉ៃលិន បានអានសន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលបានគូរបញ្ជាក់ថាៈ ថ្ងៃនេះជាទិវាមួយដ៏មហោឡារិក ដែលយើងបានជួបជុំគ្នាដើម្បីប្រារព្ធមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានប្រវត្តិដ៏រុងរឿង ជាគណបក្សដឹកនាំចលនាតស៊ូរបស់ប្រជាជនប្រឆាំងនិងបរទេសឈ្លានពាន ដើម្បីឯករាជ្យជាតិ ជាកម្លាំងនយោបាយតែមួយគត់ដែលបានដឹកនាំផ្តួលរលំរបបប្រល័យពូជន៍សាសន៍ ប៉ុល ពត ដើម្បីសង្គ្រោះជាតិឲ្យមានជីវិតរស់ឡើងវិញ និងជាគណបក្សដែលបានដឹកនាំការពារមាតុភូមិអោយស្ថិតស្ថេរគង់វង្សការពារមិនឲ្យត្រឡប់មកវិញនៃរបបប្រល៏យពូជសាសន៍ ព្រមទាំងដឹកនាំស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើនមកដល់សព្វវថ្ងៃនេះ។ ក្នុងរយះ៦៤ឆ្នាំកន្លងមកនេះ ទោះបីត្រូវឆ្លងកាត់ការលំបាកនិងបញ្ហាស្មុគស្មាញជាច្រើនអនេកយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជាបានស្ថិតនៅរួមសុខទុក្ខជាមួយប្រជាជនជានិច្ច និងបានធ្វើៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនគ្រប់តំណាក់កាល។គណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការ ថែរក្សាការពាររាល់សមិទ្ធផលរបស់សង្គមជាតិ ពិសេសសុខសន្តិភាព និង ស្ថេរភាពនយោបាយ ដែលជាសមិទ្ធផលដ៏ ធំមិនអាចកាត់ថ្លៃបាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
បន្ទាប់ពីការប្តេជ្ញាចិត្តរបស់តំណាងអង្គមិទ្ទីញរួចមក ឯកឧត្តម អ៊ីឈាន បានមានប្រសាសន៍រំលឹកពីការខិតខំប្រឹងប្រែងតស៊ូរបស់ឯកឧត្តមនាពេលកន្លងមក។ឯកឧត្តមបានលើកឡើងថាៈការប្រារព្ធមិទ្ទីញរំឭកខួបអនុស្សាវរីយ៍ លើកទី៦៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានាពេលនេះគឺជាការរំលឹកនូវការចងចាំជាប្រវត្តិសាស្ត្រចំពោះគុណបំណាច់និងគំរូវីរៈភាពរបស់យុទ្ធជនយុទ្ធនារីក្នុងការលះបង់អាយុជីវិតដើម្បីរំដោះជាតិមាតភូមិ ហើយគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចំរើនលើគ្រប់វិស័យ។
[youtube id= “X1PriWOYbbM”]