ថ្នាក់ដឹកនាំខេត្តប៉ៃលិនអញ្ជើញសំណេះសំណាលជាមួយក្រុមបាល់ទាត់នារីខេត្តដែលទទួលបានពានរង្វាន់មេដាយមាស (លេខ១ទូទាំងប្រទេស)ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦


(12-11-2016) ប៉ៃលិន៖ ​រសៀល​ថ្ងៃទី​១២ ​ខែ​វិច្ឆិកា ​ឆ្នាំ ​២០១៦ ​នៅ​មន្ទីរ​អប់រំ​យុជន​និង​កីឡា​ខេត្ត​ប៉ៃលិន​ មាន​រៀប​ចំ​កម្ម​វិធី​អប​អរ​សាទរ​ដល់​ក្រុម​បាល់​ទាត់​នារី​ខេត្ត​ប៉ៃលិន​ ដែល​ទទួល​បាន​ពាន​រង្វាន់​មេដាយ​មាស​ ​(​លេខ១​ទូទាំង​ប្រទេស​) ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី១​ ឆ្នាំ​២០១៦ ​ដែល​ពិធី​នេះ​ស្ថិត​ក្រោម​អធិបតី​ភាព​ឯក​ឧត្តម​ ឡី​ ចាន់​ ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​និង​ ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​សំណាក់ ​លោក​ តង់ ​ធារ៉ា ​ប្រធាន​មន្ទីរ​អប់រំ​យុជន​និង​កីឡា​ខេត្ត​ និង​លោក​គ្រូ​អ្នក​គ្រូ ​គ្រូ​បង្វឹក​របស់​កីឡាករ​ កីឡា​ការិនី ​ជា​ច្រើន​អ្នក​ផង​ដែរ​។​

​លោក ​តង់​ ធារ៉ា​ ប្រធាន​មន្ទីរ​អប់រំ​យុវ​ជន​និង​កីឡា​ខេត្ត​បាន​ឲ្យ​ដឹង​ថាៈ​ក្នុង​ព្រឹត្តិការ​ប្រកួត​កីឡា​ជាតិ​លើក​ទី១ ​ឆ្នាំ២០១៦ ​នៅ​រាជ​ធានី​ភ្នំពេញ​កន្លង​ទៅថ្មីៗ​នេះ​ មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​បាន​បញ្ជូន​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡា​ករ ​កីឡា​ការនី​ចូល​រួម​សរុប​ចំនួន ​៧៤នាក់ ​ក្នុង​នោះ​ស្រី ​២៦នាក់ ​ហើយ​មាន​ប្រភេទ​កីឡា​បាល់​ទាត់​នារី​ ចំនួន ​២០នាក់ ​ដែល​ទទួល​បាន​ជ័យ​លាភី​មេដាយ​មាស​ ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី១​ ឆ្នាំ​២០១៦​នេះ​។ ​ក្រុម​បាល់​ទាត់​បុរស​មាន​កីឡាករ​ចំនួន ​២០នាក់ ​ស្ថិត​នៅ​ក្នុង​ពូល​ D​ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ​ក្នុង​ប៉ូល​។ ​ក្រុម​បាល់​ទះ​បុរស​មាន​ចំនួន ​១២នាក់ ​ស្ថិត​ក្នុង​ពូល​ D​ ។​ ដោយ​ឡែក​ក្រុម​អត្ត​ពល​កម្ម​មាន​កីឡា​ករ​ ៤នាក់​ ដោយ​មាន​៦ ​វិញ្ញាសារ​ដូច​ជា​ រត់​ល្បឿន​បុរស​នារី​ លោត​កម្ពស់ ​លោត​ចំងាយ​ ចោល​ដុំដែក​ និង​ចោល​ថាស​ផង​ដែរ​។​

​ឯក​ឧត្តម​ កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​កោត​សសើរ​ដល់​ប្អូន​ៗ​ដែល​ជា​កីឡា​បាល់​ទាត់​នារី​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ប្រកួត​តស៊ូ​ អត់​ធ្មត់ ​យ៉ាង​ស្វិត​ស្វាញ​ប្រឈម​បញ្ហា​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ដណ្តើម​យក​មេដាយ​មាស​ ​(​លេខ១​ទូទាំង​ប្រទេស​)​ ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី១​ ឆ្នាំ​២០១៦ ​នៅ​រាជ​ធានី​ភ្នំពេញ ​។ ​នេះ​ជា​មោទ​នភាព​ជា​ប្រវត្តិ​សាស្រ្ត​សម្រាប់​ខេត្ត​ប៉ៃលិន ​និង​ជា​ប្រវត្តិ​សាស្រ្ត​សម្រាប់​ការ​ប្រកួត​កីឡា​ថ្នាក់​ជាតិ​ដែល​ទើប​តែ​បង្កើត​ឡើង​នៅ​ឆ្នាំ​ទីមួយ​នេះ​ សម្រាប់​ប្រទេស​កម្ពុជា​របស់​យើង​។​ ថ្វី​ត្បិត​ខេត្ត​ប៉ៃលិន​របស់​យើង​ជា​ខេត្ត​តូច​មួយ​ក្នុង​ចំណោម​រាជ​ធានី​ខេត្ត​ជា​ច្រើន​ តែ​វិស័យ​កីឡា​ក្នុង​ខេត្ត​របស់​យើង​មាន​ភាព​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ​ដែល​មាន​សមត្ថ​ភាព​ក្នុង​ការ​ប្រកួត​ទទួល​ជោគ​ជ័យ​ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​។ ​នេះ​គឺ ​ដោយ​សារការ​ខិតខំ​សហការ​សាមគ្គី​របស់​កីឡា​គ្រប់​រូបៗ ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោក​គ្រូ​បង្វឹក​ គ្រូ​ដឹក​នាំ ​និង​ថ្នាក់​ដឹក​នាំ​មន្ទីរ​អប់រំ​យុវ​ជន​និង​កីឡា​ខេត្ត​តែ​ម្តង​ ។​ ឯក​ឧត្តម​ កើត​ សុធា​ បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​ប្អូនៗ​កីឡាករ​ កីឡា​ការនី ​ទាំង​អស់​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ប្រឹង​ប្រែង​ហាត់​ហ្វឹក​ហ្វឺន​បន្ថែម​ទៀត​ដើម្បី​ភាព​ជោគ​ជ័យ​ក្នុង​ព្រឹត្តិ​ការ​ប្រកួត​ថ្នាក់​ជាតិ​និង​ថ្នាក់​អន្តរ​ជាតិ​ជា​បន្ត​បន្ទាប់​ទៀត​។​

​ក្នុង​ឱកាស​នោះ​ឯក​ឧត្តម​ កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ម្នាក់ៗ​ចំនួន​៥ម៉ឺនរៀល​ដល់​ក្រុម​កីឡា​កានី ​ព្រម​ទាំង​បាន​រៀប​ចំ​អាហា​សាមគ្គី​ផង​ដែរ​។​

cpp-12-11-2016-001 cpp-12-11-2016-002 cpp-12-11-2016-003 cpp-12-11-2016-004 cpp-12-11-2016-005 cpp-12-11-2016-006 cpp-12-11-2016-007 cpp-12-11-2016-008vv

[youtube id= “iqdJTPJ4834”]