(09-11-2016) ប៉ៃលិន៖ ក្នុងឱកាសនៃពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣- ៩វិច្ឆិកា ២០១៦ លើកទី៦៣នៅក្នុងខេត្តប៉ៃលិន, ឯកឧត្តមកើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និងលោកជំទាវ គង់ស្តីកើតសុធា ឯកឧត្តមឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងមន្រ្តីរាជការមួយចំនួនទៀត បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀង និងថវិកាចំនួន១០០០០រៀល ទៅចែកជូនដល់ដល់ប្រជាពលរដ្ឋ អ្នកជម្ងឺចំនួន ៥១ នាក់ ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
ឯកឧត្តមកើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និងឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍សំដែងការសោកស្តាយ អាណិតអាសូរដល់ប្រជាពលរដ្ឋ អ្នកជម្ងឺដែលកំពុង សំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យទាំងអស់។ ឯកឧត្តមបានមានប្រសាសន៍ថា ស្របពេលដែលប្រជាពលរដ្ឋយើងកំពុងជួបនូវបញ្ហាខ្វះខាតលើជីវភាពរស់នៅប្រចាំថ្ងៃ, ប្រជាពលរដ្ឋយើងមួយចំនួនក៏នៅជួបប្រទះបញ្ហាសុខភាពបន្ថែមទៀត ដែលជាបន្ទុកដ៏ធ្ងន់ធ្ងរសំរាប់ប្រជាពលរដ្ឋយើង។ ឯកឧត្តម ក៏បានមានប្រសាសន៍សូមអោយប្រជាពលរដ្ឋ អ្នកជម្ងឺទាំងអស់ ត្រូវស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ ដើម្បីអោយឆាប់ជាពីជម្ងឺ ហើយត្រូវថែរក្សាសុខភាពអោយបាលល្អពេលចាកចេញពីមន្ទីរពេទ្យ ត្រលប់ទៅលំនៅដ្ឋានវិញ, ដោយត្រូវរស់នៅស្អាត ផឹកស្អាត និងសំរានក្នុងមុងការពារមូសខាំដែលបង្ករអោយមានជម្ងឺផ្សេងៗទៀតបាន។
ក្នុងឱកាសនោះដែរ លោក អាង នាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក៏បានសំនូមពដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រយ័ត្នថែទាំងសុខភាពអោយបានល្អ និងត្រូវប្រញាប់មកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅក្បែរ ប្រសិនបើសង្ស័យថាមានជម្ងឺកើតឡើង ហើយចំពោះកុមារដែលមានភាពស្គមស្គាំងក៏ត្រូវប្រញាប់មកមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីទទួលបានការព្យាបាលបញ្ហាកង្វះអាហាររូបត្ថម្ភចំពោះកុមារ(ឃ្លីប)។
[youtube id= “tDMKRFiQiGQ”]