(09-11-201) ប៉ៃលិន៖ នៅបរិវេណវិមានឯករាជ្យខេត្តប៉ៃលិនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រួ អ្នកគ្រួសិស្សានុសិស្ស ព្រះសង្ឃ នឹង បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានមកជួបជុំគ្នាដើម្បីប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៣ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ ៩វិច្ឆិកា ២០១៦ និង បុណ្យខួបកំណើតនៃកងយោពលខេមរភូមិន្ទ ដែលពិធីនេះប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ថ្ងៃនេះ ជាថ្ងៃប្រកបដោយក្តីមោទនភាពជាតិនិងសោមនស្សរីករាយយ៉ាងក្រៃលែង ដែលយើងទាំងអស់គ្នា បានជួបជុំគ្នានៅទីនេះ ដើម្បីសម្តែងនូវទឹកចិត្ត អបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្រ្ត ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញពីនឹមអាណានិគមនិយមបារាំងនាថ្ងៃទី៩វិច្ឆិកាឆ្នាំ១៩៥៣ នូវឯករាជ្យជាតិពេញលេញបរិបូរណ៏ ក្រោមព្រះរាជបូជនីយ៏កិច្ចដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាព្រះវីរៈក្សត្រ ព្រះវរៈរាជបីតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនៈកោដ្ឋហើយថ្ងៃ៩វិច្ឆិកាឆ្នាំ២០១៦នេះ ក៏ជាទិវាខួបកំណើតលើកទី៦៣នៃកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាននៃយើងផងដែរ ។
ក្នុងទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ឆ្នាំ២០១៦ នេះ គឺជាឱកាសដ៏ថ្លៃថ្លា ដែលយើងទាំងអស់គ្នា បានសម្តែងនូវកត្តញូការដឹងគុណដ៏ជ្រាលជ្រៅបំផុត និងចងចាំក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបានឡើយនូវព្រះរាជស្នាព្រះហស្ថដ៏ឧត្តុងឧត្តម នៃការទាមទារឯករាជ្យពីអាណានិគមបារាំងរបស់ព្រះបរមរតនៈកោដ្ឋ ហើយថ្ងៃនេះ ក៏ជាទិវាខួបអនុស្សាវរីយ៏លើកទី៦៣នៃកំណើតកងយោធពលខេមរៈភូមិន្ទផងដែរដែលនឹងមានពិធីប្រទានភ្លើងទៀនជ័យ ដើម្បីរំឮកដល់គុណអ្នកស្នេហាជាតិទាំងឡាយ ដែលបានបូជាជីវិតបានពលីជីវិត ដើម្បីសុខសន្តិភាព និងឯករាជ្យភាពពីពួកអាណានិគមបារាំង ។ នាឱកាសដ៏ថ្លៃថ្លានេះផងដែរ យើងទាំងអស់គ្នាក៏សូមសម្តែងនូវការដឹងគុណតកូនតចៅមិនអាចបំភ្លេចបានឡើយចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមេបញ្ជាការដឹកនាំកងយោធពលខេមរៈភូមិន្ទតស៊ូរំដោះជាតិ ជាវីរៈស្ថាបនិកនៃនយោបាយឈ្នះឈ្នះ ដែលជានយោបាយដើមចមតែមួយគត់ នាំមកនូវការផ្សះផ្សាបង្រួបបង្រួមជាតិ ឯកភាពជាតិបញ្ចប់សង្រ្គាម ដ៏ឈឺចាប់ខ្លោចផ្សារ៉ាំរ៉ៃជាច្រើនរាប់សឹបឆ្នាំបានជាស្ថាពរ ដឹកនាំនាវាកម្ពុជាមកដល់កោះត្រើយសន្តិភាពពេញលេញបរិបូរណ៏១០០% ។ សន្តិភាព និងសម្តេចតេជោ គឺតែមួយ ។ មាន សម្តេចតេជោ គឺមានសន្តិភាព និងការអភិវឌ្ឈន៏។ជាការពិតណាស់ សន្តិភាពបានផ្តល់ឱកាសអោយយើងបានរស់នៅជួបជុំបងប្អូនប្រពន្ធកូនជាទីស្រឡាញ់ ជាទីស្នេហារបស់ខ្លួន ។ សន្តិភាព បានផ្តល់ឱកាសអោយយើងបានប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតបានយ៉ាងសុខស្រួល និងអភិវឌ្ឈន៏ប្រទេសជាតិអោយរីកចំរើនលើគ្រប់វិស័យ។ សន្តិភាពគឺជាកេរ្ត៏មរតកដ៏មានតម្លៃបំផុតរបស់យើងទាំងអស់គ្នារបស់ប្រជាជាតិកម្ពុជាយើង ដែលយើងទាំងអស់គ្នា ត្រូវតែប្តេជ្ញាចិត្តរួបរួមសាមគ្គីគ្នារឹងមាំថែរក្សាការពារសន្តិភាពអោយបានថិតថេរជានិច្ចនិរន្តតទៅ ។
ដោយសេចក្តីដឹងគុណមិនអាចបំភ្លេចបានចំពោះព្រះរាជបូជនីយ៏កិច្ចដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់ព្រះបរមរតនៈកោដ្ឋ និងវីរៈភាពរបស់វីរៈកងទ័ពស្នហាជាតិយើង យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសនូវកុសលផលបុណ្យដែលបានមកពីកម្មវិធីថ្ងៃនេះ ថ្វាយជាព្រះរាជកុសលដល់ដួងព្រះវិញ្ញាណក្ខ័ន្ឋព្រះបរមរតនកោដ្ឋ សូមយាងសោយសុគតិភពកុំបីឃ្លាងឃ្លាតឡើយ ។ យើងទាំងអស់គ្នាប្តេជ្ញាបន្តឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជាតិយើងអោយរឹងមាំ ថិតថេនៅជារនាំងកំពែងដែកថែបការពារសុខសន្តិភាព អធិបតេយ្យភាពជាតិនិងសេចក្តីរស់សុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាជារៀងរហូតទៅ ។
តមកឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ បានដាក់ក្រោនកម្រងផ្កា ដុតទៀនជ័យ គោរពព្រះវិញ្ញាណក្ខន្ទ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនៈកោដ្ឋ និងគោរពវិញ្ញាណក្ខន្ទដល់វីរៈយុទ្ធជនយុទ្ធនារីដែលពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិរួចមក ក៏មានពិធីបង្ហោះប៉េងប៉ោង និងបាញ់កាំជ្រួចជានិមិត្តរូប នៃការទទួលបានឯករាជ្យផងដែរ ។
[youtube id= “52DguhLRiSI”]