បង់អង្គុយចំនួន៣០ដែលជាអំណោយរបស់ធនាគារប្រៃសណីយ៍កម្ពុជាសាខាខេត្តប៉ៃលិនត្រូវបានប្រគល់ ជូនរដ្ឋបាលខេត្ត


​(07-11-2016) ប៉ៃលិន៖ ព្រឹក​ថ្ងៃទី០៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៦ ​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិ​ព្រម​ទាំង​ លោក​ទំទាវ​អភិ​បាល​រង​ខេត្ត ​និង​មន្ត្រី​សាលា​ខេត្ត​បាន​ទទួល​បង់​អង្គុយ​ចំនួន​៣០​ពី​លោក​ឈួរ ​ពិសិដ្ឋ​ តំណាង​អោយ​ធនា​គារ​ប្រៃ​សណីយ៍​កម្ពុជា​សាខា​ខេត្ត​ប៉ៃលិន​ដើម្បី ​យក​ទៅ​ប្រើ​ប្រាស់​ប្រយោជន៍​សាធារណៈ​។​

​លោក​ឈួរ ​ពិសិដ្ឋ​ តំណាង​អោយ​ធនាគារ​ប្រៃ​សណីយ​កម្ពុជា​សាខា​ខេត្ត​ប៉ៃលិន ​បាន​អោយ​ដឹង​ថា​៖​ធនា​គារ​ប្រៃ​សណីយ៍​កម្ពុជា​សាខា​ខេត្ត​ប៉ៃលិន​បាន​ចាប់​ផ្តើម​បើក​ដំណើ​ការ​តាំង​ពី​ដើម​ឆ្នាំ​២០១៥​មក​ ដោយ​បាន​បំរើ​អតិ​ជន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​បាន​រយៈ​ពេល​ជាង​១ឆ្នាំ​ហើយ ​។​លោក​បន្តថា៖​ដើម្បី​រួម​ចំណែក​អភិវឌ្ឍួន៍​លើ​វិស័យ​ទេសចរណ៍​ធនាគារ​ប្រៃស​ណីយ៍​កម្ពុជា​សាខា​ខេត្ត​ប៉ៃលិន​បាន​ឧបត្ថម្ភ​បង់​អង្គុយ​ចំនួន​៣០ ​សំរាប់​ប្រើ​ប្រាស់​ជា​ប្រយោ​ជន៍​សាធា​រណៈ​ សរុប​ថវិកា​ចំនួន​១៥​០០​០០០​រៀល​ ។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ថ្លែង​អំណរ​គុណ​ដល់​លោក​ឈួរ ​ពិសិដ្ឋ ​តំណាង​ធនា​គារ​ប្រៃស​ណីយ​កម្ពុជា​សាខា​ខេត្ត​ប៉ៃលិន  ​ដែល​បាន​ជួយ​ឧបត្ថម​បង់​អង្គុយ​ចំនួន​៣០ ​ដល់​រដ្ឋ​បាល​ខេត្ត ​សំរាប់​យក​ទៅ​ប្រើប្រាស់​សាធារ​ណៈ ​។ ​ឯក​ឧត្តម​បន្ត៖​នេះ​ជា​លើក​ទី១​ហើយ​ដែល​មាន​ធានាគារ​ប្រៃ​ស​ណីយ៍​កម្ពុជា​បាន​ឧបត្ថម​បង់​អង្គុយ​ចំនួន​៣០​ទាំង​នេះ​បាន​បង្ហាញ​ពី​ការ​ចូល​រួម​ចំណែក​ជា​មួយ​រដ្ឋ​បាល​ខេត្ត​ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​តាម​តំរូវ​ការ​។ ​  ដូច្នេះ​រដ្ឋ​បាល​ខេត្ត​នឹង​ខិត​ខំ​ថែរក្សា​បង់​អង្គុយ​និង ​ចាត់​ចែក​ដាក់​ប្រើ​ប្រាស់​ជា​ប្រយោជន៍​សាធា​រណៈ​នៅ​ខេត្ត​ប៉ៃលិន​។​

លោក​ឈួរ ​ពិសិដ្ឋ ​និង​មន្ត្រី​ធនាគារ​ប្រៃស​ណីយ៍​កម្ពុជា​សាខា​ខេត្ត​ប៉ៃលិន​ ក៏​បាន​ប្រគល់​បង់​ ចំនួន​៣០​ ជូន​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ប៉ៃលិន​ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ ។​

cpp-07-11-2016-001 cpp-07-11-2016-002 cpp-07-11-2016-003 cpp-07-11-2016-004vv

[youtube id= “dzdztnFXsBY”]