ឯកឧត្តមកើត សុធា អភិបាលខេត្តប៉ៃលិនអញ្ជើញដង្ហែរអង្គកឋិនទានចូលមណ្ឌលវិប្បសនាធុរៈខេត្តប៉ៃលិន


​(06-11-2016) ប៉ៃលិន៖ ថ្ងៃទី៦ ​ខែវិច្ឆិកា ​ឆ្នាំ២០១៦ ​ឯក​ឧត្តម​កើត ​សុធា ​អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​ និង​លោក​ជំទាវ ​គង់​ស្តី ​កើត​សុធា ​ព្រម​ទាំង​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​បាន​អញ្ជើញ​ដង្ហែរ​អង្គ​កឋិន​ទាន​ទៅ​វេរ​ប្រគេន​ដល់​ព្រះ​សង្ឃ​គង់​ចាំ​ព្រះ​វស្សា​នៅ​មណ្ឌល​វិប្បសនា​ធុរៈ​ខេត្ត​ប៉ៃលិន​ដែល​ស្ថិត​នៅ​ជើង​ភ្នំ​យ៉ាត​ភាគ​នារតី​ ក្នុង​ភូមិ​អូរតា​ ប្រាង​ ក្នុង​សង្កាត់​ប៉ៃលិន ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

​កឋិន​ទាន​គឺ​ជា​បុណ្យ​មួយ​មាន​តែ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​តែ​ប៉ុណ្ណោះ ​, ជា​កាល​ទាន​ដ៏​ពិសេស​ មាន​កំណត់​ពេល​វេលា​ច្បាស់​លាស់ ​ពុំ​មែន​ចេះ​តែ​ធ្វើ​នៅ​ពេល​ណា​ក៏​បាន​តាម​ចិត្ត​នោះ​ឡើយ ​គឺ​អាច​ធ្វើ​បាន​តែ​ក្នុង​រយៈ​ពេល​តែ​១ខែ​គត់​ស្មើ​នឹង ​២៩ថ្ងៃ​ចាប់​ពីថ្ងៃ ​១រោច​ខែ​អស្សុជ​ដល់​ថ្ងៃ ​១៥កើត​ខែ​កត្តិក​។ ​វត្ថុ​ដែល​អាច​យក​មក​ធ្វើ​កឋិន​បាន​មាន​តែ​ស្បង់​ ចីវរ​ និង​ក៏​សង្ឃា​ដី​តែ​ប៉ុណ្ណោះ ​ហើយ​ព្រះ​ភិក្ខុ​សង្ឃ​ ក៏​ក្រាល​គ្រង​បាន​តែ១​មុខ​ប៉ុណ្ណោះ​ដែរ​។​ ក្នុង​វត្ត​អារាម​នីមួយៗ ​បើការ​ចាំ​វស្សា​គ្មាន​ភិក្ខុ​សង្ឃ​សោះ ​ក៏​មិន​អាច​ហែក​ឋិន​ចូល​ដែរ​ ព្រោះ​សាមណេរ​គ្មាន​សិទ្ធិ​ទទួល​ក្រាល​គ្រង​កឋិន​ទេ ​លុះ​ត្រា​តែ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​មាន​ភិក្ខុ ​១អង្គ​ដែរ​  ហើយ​ដែល​បាន​ចាំ​ព្រះ​វស្សា​អស់​៣ខែ​បាន​ត្រឹម​ត្រូវ​ ទើប​អាច​ហែក​ឋិន​ចូល​បាន​។ ​បុណ្យ​កឋិន​ទាន​រមែង​ទទួល​បាន​អានិ​សង្ស​ ៥យ៉ាង​គឺ​៖ ​ទី១​រមែង​ជា​អ្នក​មាន​បញ្ញា​ដ៏ច្រើន​។​ ទី២​ រមែង​បាន​ជា​អ្នក​មាន​រូប​ល្អ ​។​ទី៣​ រមែង​ជា​អ្នក​មាន​ពណ៌​សម្បុរ​កាយ​ស្អាត​ល្អ ​។​ទី៤​ រមែង​ជា​អ្នក​មាន​រូប​រាង​ទ្រង​ទ្រាយ​ស្អាត​ល្អ ​និង​ទី៥ ​រមែង​បាន​កើត​ជា​ស្តេច​ចក្រ​ពត្តិ​ក្នុង​ជាតិ​ណា​មួយ​មិន​ខាន​ ។ ​ក្នុង​ឱកាស​នៃ​ការ​ដង្ហែរ​អង្គ​កឋិន​ទាន​ទៅ​កាន់​មណ្ឌល​វិប្បសនា​ធុរៈ​ខេត្ត​ប៉ៃលិន​នេះ​ ឯក​ឧត្តម ​កើត ​សុធា ​និង​លោក​ជំទាវ​ ព្រម​ទាំង​ពុទ្ធ​បរិស័ទ​ទាំង​អស់​ក៏​បាន​ប្រមូល​ថវិកា​សរុប​ចំនួន​១១​លាន​រៀល​សំរាប់​តម្កល់​កសាង​សមិទ្ធ​ផល​នានា​ក្នុង​មណ្ឌល​ផង​ដែរ​៕​

cpp-06-11-2016-001 cpp-06-11-2016-002 cpp-06-11-2016-003 cpp-06-11-2016-004 cpp-06-11-2016-005 cpp-06-11-2016-006vv

[youtube id= “eqqt050vS3c”]