អាវរងាចំនួន ៤០៩១ អាវដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ត្រួវបានឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម នាំយកទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធការពារព្រំដែនចំណុះឱ្យយោធភូមិភាគទី០៥


​(05-11-2016) ប៉ៃលិន៖ រសៀល​ថ្ងៃទី​០៥​ ខែវិច្ឆិកា ​ឆ្នាំ​២០១៦​នៅ​ទី​បញ្ជា​ការ​កង​ការពារ​ព្រំ​ដែន​គោក​លេខ​៥០៤​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សាលា​ក្រៅ ​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន ​ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​គន់ ​គីម​ អគ្គ​មេ​បញ្ជា​ការរង ​និង​ជា​នាយ​សេនាធិ​ការ​ចម្រុះ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​និង​នាំ​យក​អាវរងារ​ ដែល​ជា​អំណោយ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន ​រ៉ានី ​ទៅ​ចែក​ជូន​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ព្រំ​ដែន​ ចំណុះ​ឱ្យ​យោធ​ភូមិ​ភាគ​ទី០៥ ​ចំនួន​៤០៩១​អាវ​។​

​នៅ​ក្នុង​ឪកាស​នោះ​ ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​គន់ ​គីម ​បាន​មាន​ប្រសាសន៍​នាំ​នូវ​បណ្តាំ​ផ្ញើ ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច ​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​និង​សម្តេច​កតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រ៉ានី ​ហ៊ុន​សែន ​ជូន​ចំពោះ​កម្លាំង​ប្រដាប់​អាវុធ ​ហើយ​សម្តេច​តែង​តែ​គិត​គូ​ខ្ពស់​ដល់​សុខ​ទុក្ខ​និង​ជីវ​ភាព​រស់នៅ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​យើង ​កំពុង​ឈ​ជើង​ការពារ​បូរណ​ភាព​ទឹកដី​ជាប់​ជា​ប្រចាំ​។​ ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍ ​មាន​ប្រ​សាសន៍​លើក​ឡើង​ថា៖​ ក្នុង​នាម​យើង​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ យើង​ត្រូវ​រក្សា​ឱ្យ​បាន​នូវ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​អង្គ​ភាព ​ត្រូវ​ចេះ​សាមគ្គី​គ្នា ​ហើយ​ប្រសិន​បើ​មាន​បញ្ហា​អស​កម្ម​ណា​មួយ​ កើត​ឡើង​នៅ​ក្នុង​អង្គភាព​ យើង​ត្រូវ​ប្រជុំ​ដោះ​ស្រាយ​គ្នា ​ធ្វើ​ការ​ទិទាន​គ្នា​ត្រង់​ទៅ​ត្រង់​មក ​ជៀស​វាង​យក​មក​បង្ហោះ​ក្នុង​ទំនាក់​ទំនង​បណ្តាញ​សង្គម ​។​ទន្ទឹម​នេះ​កង​កម្លាំង​ទាំង​អស់​ត្រូវ​ខិតខំ​ពង្រឹង​កិច្ច​ការពារ​និង​រក្សា​សន្តិ​សុខ​សុវត្ថិ​ភាព​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ​ជា​ពិសេស​ត្រូវ​មាន​ទំនាក់​ទំនង ​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ភាគី​ថៃ​ឱ្យ​បាន​ល្អ​។ ​ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍​ ក៍​បាន​មាន​ប្រសាសន៍​ជំរុញ​ដល់​ បងប្អូន​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ និង​ប្រពន្ធ​កូន​ ក្រុម​គ្រួសារ​ដែល​គ្រប់​អាយុ ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ឱ្យ​បាន​គ្រប់ៗ​គ្នា ​ដើម្បី​បំពេញ​កាតព្វ​កិច្ច​ជា​ប្រជា​ពល​រដ្ឋ​ល្អ ​ដើម្បី​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ/​សង្កាត់ ​និង​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នា​ពេល​ខាង​។​

​គួរ​បញ្ចាក់​ថា​៖​ អាវរងារ ​ចំនួន ​៤០៩១​ ដែល​ជា​អំណោយ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន ​រ៉ានី​ ត្រូវ​បាន​ឯក​ឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​គន់​ គីម​ អគ្គ​មេ​បញ្ជា​ការរង​ និង​ជា​នាយ​សេនា​ធិកា​ចម្រុះ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ចែក​ជូន​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​អង្គ​ភាព​ចំណុះ​យោធ​ភូមិ​ភាគ​៥ ​មាន​ដូច​ជា​តំបន់​ប្រត្ត​បត្តិ​ការ​សឹក​រង​ប៉ៃលិន ​បាត់​ដំបង ​កង​ការពារ​ព្រំ​ដែន​ ប៉ូលីស​ការពារ​ព្រំ​ដែន​ និង​កង​រាជ​អាវុធ​ហត្ថ ​ដែល​មក​ពី​ស្រុក​សំពៅ​លូន​ ,ស្រុក​ភ្នំ​ព្រឹក​ ,ស្រុក​កំរៀង​ ,ស្រុក​សំឡូត​ និង​ស្រុក​រតន​មណ្ឌល ​នៃ​ខេត្ត​បាត់​ដំបង ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ផង​ដែរ​។​

cpp-05-11-2016-001 cpp-05-11-2016-002 cpp-05-11-2016-003 cpp-05-11-2016-004 cpp-05-11-2016-005 cpp-05-11-2016-006 cpp-05-11-2016-007 cpp-05-11-2016-008 cpp-05-11-2016-009 cpp-05-11-2016-010 cpp-05-11-2016-011 cpp-05-11-2016-012vv

[youtube id= “hv1VQgLGo7Q”]