ក្រុមការងារកសាងផែនការខេត្ត ប្រជុំស្តីពីការត្រួតពិនិត្យចាត់អាទិភាពនិងបូកសរុបសំណើរគម្រោងកម្មវិធីវិនិយោគ ៣ឆ្នាំ រំកិល របស់ខេត្ត ២០១៧-២០១៩


​(25-10-2016) ប៉ៃលិន៖ ព្រឹកថ្ងៃ​ទី២៥ ​ខែតុលា ​ឆ្នាំ​២០១៦ ​នៅ​សាល​ប្រជុំ​សាលា​ខេត្ត​ប៉ៃលិន ​មន្ទីរ​ផែន​ការ​ខេត្ត​សហការ​ជា​មួយ​ទីចាត់​ការ​ផែន​ការ​និង​វិនិយោគ​ខេត្ត​ប្រជុំ​ស្តីពី​ការ​ត្រួត​ពិនិត្យ​ចាត់​អាទិភាព ​និង​បូក​សរុប​សំណើរ​គម្រោង ​អាទិភាព​សម្រាប់​កម្ម​វិធី​វិនិ​យោគ​បី​ឆ្នាំ​រំកិល ​២០១៧​-​២០១៩ ​ក្រោម​អធិបតី​ភាព ​ឯក​ឧត្តម​ អៀង​ វុធ ​អភិបាល​រង​ ខេត្ត​ប៉ៃលិន​ ។​

​លោក ​ឡួង​ សេរី ​ប្រធាន​ការិយា​ល័យ​ផែន​ការ​និង​វិនិយោគ​បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​ការ​ណែនាំ​ដើម្បី​កំណត់​និង​សំណើ​គម្រោង​អាទិភាព​សម្រាប់​កម្ម​វិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០១៧​-​២០១៩ ​ដើម្បី​អោយ​គ្រប់​អង្គភាព​មន្ទីរ​ស្ថាប័ន​ជំនាញ​ក្នុង​ខេត្ត​ទាំង​អស់​បាន​យល់​កាន់​តែ​ច្បាស់​ក្នុង​ការ​ធ្វើ​ផែន​ការ​អោយ​ទទួល​បាន​ជោគ​ជ័យ​។​

​លោក ​ទឹម ​សុធីម ​ប្រធាន​មន្ទីរ​ផែន​ការ​ខេត្ត​ប៉ៃលិន ​បាន​ឲ្យ​ដឹង​ថាៈ​កិច្ច​ប្រជុំ​នា​ពេល​នេះ​គឺ​ដើម្បី​ពិនិត្យ​និង​ផ្តល់​យោបល់​លើ​ការ​បូក​សរុប​តារាង​វិនិយោគ​របស់​រដ្ឋ​បាល​ខេត្ត​និង ​ដើម្បី​ពិនិត្យ ​និង​ផ្តល់​យោបល់​លើ​ការ​ចាត់​អាទិ​ភាព​គម្រោង​នានា​ផង​ដែរ​។​ តាម​គោល​ការណ៍​លក្ខណ​វិនិច្ឆ័យ​របស់​គម្រោង​អាទិភាព​នីមួយៗ​មាន​ចំណុច​សំខាន់ៗ​គឺ ​ស្រប​តាម​ចក្ខុ​វិស័យ​របស់​ខេត្ត ​ ស្រប​តាម​គោល​នយោបាយ​អភិវឌ្ឍន៍​របស់​ខេត្ត ​ ស្រប​តាម​ស្ថាន​ភាព​ និង​តម្រូវ​ការ​ជាក់​ស្តែង​របស់​ខេត្ត ​ អ្នក​ទទួល​ផល ​ លទ្ធភាព​និង​ពេល​វេលា​ជា​ដើម​។ ​ហើយ​គម្រោង​ទាំង​អស់​មាន​ ៣២គម្រោង​កំពុង​ដំណើរ​ការ ​និង​ ២០២​គម្រោង​សន្យា​គាំទ្រ ​ដោយ​ថ្នាក់​ខេត្ត​។​

​ឯក​ឧត្តម ​អៀង ​វុធ ​អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ថាៈ​កិច្ច​ប្រជុំ​នៅ​ពេល​នេះ​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​ផ្សព្វ​ផ្សាយ​ណែនាំ​កំណត់​និង​សំណើ​គម្រោង​អាទិភាព​សំរាប់​កម្ម​វិធី​វិនិយោគ​បីឆ្នាំ​រំកិល​២០១៧​-​២០១៩​  ក្នុង​ការ​រៀប​ចំ​តារាង​សំណើរ​គម្រោង​វិនិយោគ​ដើម្បី ​ឆ្លើយ​តប​ទៅ​តាម​ស្ថាន​ភាព​បច្ចុប្បន្ន ​សក្តា​នុពល​ បញ្ហា​និង​តម្រូវ​ការ​ចាំ​បាច់​របស់​រដ្ឋបាល​ខេត្ត ​និង​អង្គភាព​មន្ទីរ​ស្ថាប័ន​ជុំវិញ​ខេត្ត​ទាំង​អស់​។​ ឯក​ឧត្តម​បាន​ណែនាំ​គ្រប់​អង្គ​ភាព​មន្ទីរ​ស្ថាប័ន​ទាំង​អស់​នៅ​ក្នុង​ខេត្ត​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខិតខំ​ប្រឹង​ប្រែង​សិក្សា​ស្វែង​យល់​ពី​និតិ​វិធី​ និង​បទ​ដ្ឋាន​នានា​សំរាប់​ធ្វើ​គំរោង​ផែន​ការ​របស់​ខ្លូន​អោយ​បាន​ល្អ ​និង​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព ​ ជា​ពិសេស​ត្រូវ​រៀបចំ​ចាត់​តាំង​និង​ប្រគល់​ភារៈ​កិច្ច​ជូន​ដល់​ថ្នាក់​ដឹកនាំ​អោយ​ទទួល​ខុស​ត្រូវ​លើ​ការងារ​នេះ​អោយ​បាន​ច្បាស់​លាស់​ ។​ ទន្ទឹម​នេះ​គ្រប់​អង្គ​ភាព​មន្ទីរ​ស្ថាប័ន​ទាំង​អស់​ត្រូវ​រៀបចំ​ផែនការ​ជា​អាទិភាព​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​តាម​មូល​ដ្ឋាន​ដើម្បី​លើក​កំពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ ​និង​ជំរុញ​ការ​អភិវឌ្ឍន៏​ភូមិ​/​ឃុំ​/​សង្កាត់​ ក្រុង​ ស្រុក​ អោយ​មាន​ការ​រីក​ចំរើន​លើ​គ្រប់​វិស័យ​។​

cpp-25-10-2016-001 cpp-25-10-2016-002 cpp-25-10-2016-003 cpp-25-10-2016-004 cpp-25-10-2016-005 cpp-25-10-2016-006vv

[youtube id= “wH1wplPwu60”]