(23-10-2016) ប៉ៃលិន៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ចាន់ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និង មន្រ្តីក្រោមឱវាទក្រសួងពាណិជ្ជកម្ម ព្រមទាំងពុទ្ធបរិស័ទ្ធមកពីទីជិតទីឆ្ងាយនិងចំណុះជើងវត្ត បានផ្តួចផ្តើមធ្វើអង្គកឋិនទានសាមគ្គីដើម្បីវេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ឋសីមារវត្តសូភី ស្ថិតនៅសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ពិធីបុណ្យកឋិនទាននេះបានប្រារព្ធធ្វើឡើងតាមពុទ្ឋបញ្ញត្តិទំនៀមទំលាប់ប្រពៃណីព្រះពុទ្ឋសាសនា ដោយ បាន ជួបជុំពុទ្ធបរស័ទ្ធជិតឆ្ងាយ នៅល្ងាច ថ្ងៃ៦រោច ខែអស្សុច ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ ត្រូវ និង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ មានរៀបចំ នមសក្កាព្រះរតនត្រៃនិមន្តព្រះសង្ឃចំរើន ព្រះ បរិត្ត និងសំដែងធម៍ទេសនានៅមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ។ លុះព្រឹកថ្ងៃ៧រោច ខែអស្សុច ត្រូវនឹង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ អង្គកឋិនទានបានដង្ហែពីមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ឆ្ពោះមកកាន់វត្តសូភីដង្ហែរប្រទក្សិណជុំវិញព្រះវិហារបីជុំ រួចវេរ ត្រៃជិវរនិងគ្រឿងបរិក្ខា ប្រគេនដល់ព្រះសង្ឃ ជាកិច្ច បង្ហើយកម្មវិធីបុណ្យ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថាៈ ពិធីបុណ្យនេះក៏បានបង្ហាញពីការសាមគ្គីរបស់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធធ្វើបុណ្យទានក្នុងបរិយាកាសសប្បាយរីករាយក្រោមមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាពបរិបូរណ៍មួយរយភាគរយ។
បច្ច័យដែលទទួលបានពីអង្គកឋិនទានរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និង មន្រ្តីក្រោមឱវាទក្រសួងពាណិជ្ជកម្មគឺសរុបទាំងអស់៦៥,៥៤០,០០០រៀល និង១៣,១១៦លុដ្លា សំរាប់កសាងសម្មទ្ធិផលនានានៅក្នុងវត្តសូភី អោយមានការរីកចំរើនបន្ថែមទៀត។
[youtube id= “U3pctfevcfo”]