ថ្នាក់ដឹកនាំខេត្តប៉ៃលិនអញ្ជើញកាត់ខ្សែបូរសម្ពោធសណ្ឋាគារ មាស សោភា អោយប្រើប្រាស់ជាផ្លូវការ


​(21-10-2016) ប៉ៃលិន៖ សណ្ឋា​គារ​មាស​សោភា ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​វត្ត ​សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ផ្លូវ​ការ​នៅ​ល្ងាច​ថ្ងៃទី​២១​តុលា ​ឆ្នាំ​២០១៦​នេះ ​​ក្រោម​អធិបតី​ភាព​ ឯក​ឧត្តម​ ឡី​ ចាន់​ឆាយ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ឯក​ឧត្តម​ កើត​ សុធា​ អភិបាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ប៉ៃលិន​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក​អស់​លោក​លោក​ស្រី​មន្រ្តី​រាជ​ការ​ស្ថាប័ន​ជុំវិញ​ខេត្ត​ផង​ដែរ​។​

​លោក​គឹម ​ពៅ ​ម្ចាស់​សណ្ឋា​គារ​បាន​អោយ​ដឹង​ថា ​ ស្រប​ពេល​ដែល​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព​ពេញ​លេញ​បរិបូរណ៍ ​ជា​ពិសេស​ខេត្ត​ប៉ៃលិន​កំពុង​មាន​ការ​អភិវឌ្ឍន៍​រីក​ចំរើន​លើ​គ្រប់​វិស័យ​ផង​នោះ ​ទើប​រូប​លោក​និង​ក្រុម​គ្រួសារ​បាន​សម្រេច​ចិត្ត​កសាង​សណ្ឋាគារ​មាស​សោភា​ថ្មី​ស្រឡាង​នេះ​ឡើង​ដើម្បី​រួម​ចំណែក​អភិវឌ្ឍន៍​ខេត្ត​និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរ​ជាតិ​មក​លេង​កំសាន្ត​នៅ​ខេត្ត​ប៉ៃលិន​អោយ​មាន​កន្លែង​ស្នាក់​នៅ​សមរម្យ​ផង​ដែរ​។​លោក​បន្តថាៈ​សណ្ឋា​គារ​មាស​សោភា ​មាន​ទី​តាំង​ ស្ថិត​ក្នុង​ភូមិ​វត្ត​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ ​មាន​បន្ទប់​ចំនួន​៤៩​ បន្ទប់​ ក្នុង​នោះ​មាន​បន្ទប់​គ្រែ​មួយ ​ គ្រែ​ពី​  និង​បន្ទប់​ វី​អាយ​ភី​( ​V​ I​ P​ ) ​ប្រកប​ដោយ​ផា​សុខ​ភាព ​ព្រម​ទាំង​មាន​ទី​កន្លែង​ចត​រថយន្ត​ខាង​មុខ ​និង​ខាង​ក្រោយ​ធំ​ទូលាយ ​និង​មាន​សុវត្តិ​ភាព​ផង​ដែរ។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ប៉ៃលិន​បាន​ប្រសាសន៍ថាៈ​ក្រោម​នយោ​បាយ​ឈ្នះ​ឈ្នះ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេជោ ​ហ៊ុន​សែន​ ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​ធ្វើ​ប្រទេស​ជាតិ​មាន​សុខ​សន្តិ​ភាព​និង​បាន​កសាង​អភិវឌ្ឍន៍​រីក​ចំរើន​លើ​គ្រប់​វិស័យ​ ក្នុង​នោះ​សេវា​កម្ម​បំរើ​អោយ​វិស័យ​ទេស​ចរណ៍​នានា​ក៏​រាជ​រដ្ឋា​ភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍន៍​ផង​ដែរ​។​ជាក់​ស្តែង​នៅ​ខេត្ត​ប៉ៃលិន​យើង​បច្ចុប្បន្ន​មាន​រម្មណី​ដ្ឋាន​បែប​ធម្មជាតិ​ជា​ច្រើន​កន្លែង​ធ្វើ​អោយ​មាន​កំណើន​ភ្ញៀវ​ទេស​ចរណ៍​មក​លេង​កំសាន្ត​នៅ​ខេត្ត​ប៉ៃលិន​កើន​ឡើង ​ហើយ​ការ​កសាង​សមិទ្ធិ​ផល​​ថ្មី​មួយ​នេះ​ដែល​ជា​ការ​រួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​ខេត្ត​ប៉ៃលិន​អោយ​មាន​ភាព​រីក​ចំរើន​ឡើង​ទាក់​ទាញ​បាន​ភ្ញៀវ​ទេស​ចរណ៍​មក​លេង​ខេត្ត​ប៉ៃលិន​កាន់​តែ​ច្រើន​ឡើង​។​ទន្ទឹម​និង​នេះ​សណ្ឋា​គារ​គឺ​បាន​ផ្តល់​ការងារ​ដល់​កូនចៅ​ប្រជា​ពល​រដ្ឋ​ខេត្ត​ប៉ៃលិន​អោយ​មាន​ការងារ​ធ្វើ​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​រួម​ចំណែក​​កាត់​បន្ថយ​ភាព​ក្រីក្រ​។​ ឯក​ឧត្តម​បាន​សំណូម​ពរ​ដល់​ផ្នែក​សេវា​កម្ម​សណ្ឋា​គារ​ ផ្ទះ​សំណាក់​ ភោជ​នីយ៍​ដ្ឋាន ​អាហារ​ដ្ឋាន ​ហើយ​ប្រែ​ក្លាយ​សេវា​កម្ម​ទាំង​​អស់​នោះ​ជា​ទី​កន្លែង​មួយ​ស្អាត​ជានិច្ច​ ស្រប​តាម​ពាក្យ​ស្លោក ​ទីក្រុង​ស្អាត​ រម្មណី​ដ្ឋាន​ស្អាត​ សេវា​ល្អ​។​

cpp-21-10-2016-005 cpp-21-10-2016-006 cpp-21-10-2016-007 cpp-21-10-2016-008 cpp-21-10-2016-009 cpp-21-10-2016-010vv

[youtube id= “6iJiqz42WBI”]