មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនប្រជុំជាមួយរដ្ឋបាលហិរញ្ញវត្ថុថ្នាក់ក្រោមជាតិស្តីពីការត្រួតពិនិត្យអនុវត្តចំណូល-ចំណាយថវិការយៈពេល៩ខែ ឆ្នាំ២០១៦


​(21-10-2016) ប៉ៃលិន៖ នៅ​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត​ប៉ៃលិន​ព្រឹក​ថ្ងៃ​ទី​២១ ​ខែ​តុលា​ ឆ្នាំ​២០១៦ ​មាន​ការ​ ប្រជុំ​ស្តីពី​ការ​ត្រួត​ពិនិត្យ​អនុ​វត្ត​ចំណូល​-​ចំណាយ​ថវិកា​រយៈ​ពេល​៩ខែ ​ដើម​ឆ្នាំ​២០១៦​បញ្ហា​ប្រឈម ​និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​សម្រាប់​ត្រី​មាស​ទី៤​របស់​រដ្ឋ​បាល​ហិរញ្ញ​វត្ថុ​ថ្នាក់​ក្រោម​ជាតិ​ក្រោម​អធិបតី​ភាព​ឯក​ឧត្តម​ អៀង​ វុធ​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន ​លោក​រាម​ សុមាន​ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត​ប៉ៃលិន ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​មេឃុំ ​ចៅ​សង្កាត់ ​និង​ស្មៀន​ជា​ច្រើន​នាក់​ផង​ដែរ​។​

​បន្ទាប់​ពី​លោក​ណុប​ ញឿន​ ប្រធាន​ការិយា​ល័យ​ថ្នាក់​ក្រោម​ជាតិ​នៃ​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត​ប៉ៃលិន​បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​លទ្ធ​ផល​របាយ​ការណ៏​ចំណូល​ចំណាយ​៩ខែ​ដើម​ឆ្នាំ​២០១៦​រួច​មក​ លោក​ រាម ​សុមាន ​ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ណែនាំ​ដល់​មេឃុំ​ចៅ​សង្កាត់​ស្មៀន​ទាំង​អស់​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​ផែន​ការ​ចំណូល​-​ចំណាយ​អោយ​បាន​ត្រឹម​ត្រូវ​ តាម​បទ​ដ្ឋាន​ និង​យុទ្ធ​សាស្រ្ត​ដែល​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ដាក់​អោយ​ហើយ​ជា​ពិសេស​ត្រូវ​បន្ត​ខិតខំ​រក​ប្រាក់​ចំណូល​អោយ​បាន​ច្រើន​ដើម្បី​ពង្រីក​ពង្រឹង​ការ​អភិវឌ្ឍន៏​ភូមិ​ឃុំ​សង្កាត់ ​និង​ការ​លើក​កំពស់​ជីវភាព​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​អោយ​មាន​ការ​រីក​ចំរើន​ទៅ​ថ្ងៃ​អនាគត់​។​

​ឯក​ឧត្តម​ អៀង ​វុធ ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏ថា​៖​កិច្ច​ប្រជុំ​នៅ​ពេល​នេះ​គឺ​មាន​គោល​បំណង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ចំណូល​-​ចំណាយ​ថវិកា​រយៈ​ពេល​៩ខែ​ ព្រម​ទាំង​រក​ចំណុច​ខ្លាំង​ចំណុច​ខ្សោយ ​និង​លើក​បញ្ហា​ប្រឈម​ដែល​កើត​មាន​ឡើង​ដែល​បាន​អនុវត្ត​កន្លង​មក​ ដើម្បី​អោយ​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ធ្វើ​ការ​ពន្យល់​ណែនាំ​អោយ​បាន​កាន់​តែ​ច្បាស់​ថែម​ទៀត ​ក្នុង​ការ​អនុវត្ត​ទទួល​បាន​លទ្ធិ​ផល​ល្អ​។​ឯក​ឧត្តម​បន្តថា​៖​មេ​ឃុំ​ចៅ​សង្កាត់​ទាំង​អស់​ត្រូវ​រៀប​ចំ​ផែន​ការ ​និង​ប្រជុំ​ជា​រៀង​រាល់​អាទិត្យ​ដើម្បី​ធ្វើ​ការ​ដក​ពិសោ​ធន៏​លទ្ធិ​ផល​ការងារ​អោយ​ទទួល​បាន​ប្រសិទ្ធិ​ភាព​ស្រប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​ផង​ដែរ​។​ឯក​ឧត្តម​បន្ត​ទៀត​ថា​៖​ការ​រក​ចំណូល ​បង់​ថវិកា​ជូន​រដ្ឋ​ត្រូវ​ធ្វើ​តាម​ច្បាប់​និតិ​វិធី​ និង​យុទ្ធ​សាស្រ្ត ​បើ​សិន​មាន​នរណា​ម្នាក់​មិន​ធ្វើ​ទៅ​តាម​និតិ​វិធី​ត្រូវ​ទទួល​ខុស​ត្រូវ​ខ្លូន​ឯង​ និង​ច្បាប់​ ដូច្នេះ​ហើយ​ត្រូវ​សហ​ការ​ សាមគ្គី​គ្នា​ឯក​ភាព​ផ្ទៃ​ក្នុង​ដើម្បី​ធ្វើ​ការ​អនុវត្ត​ច្បាប់​នេះ​អោយ​ត្រឹម​ត្រូវ ​និង​រួមគ្នា​អភិវឌ្ឍន៏​ភូមិ​ឃុំ ​និង​ខេត្ត​ប៉ៃលិន​អោយ​បាន​មាន​ការ​រីក​ចំរើន​ ទៅ​ថ្ងៃ​អនា​គត់​។​

cpp-21-10-2016-001 cpp-21-10-2016-002 cpp-21-10-2016-003 cpp-21-10-2016-004vv

[youtube id= “BM0SsymFEwk”]