ថ្នាក់ដឹកនាំគណបក្សខេត្ត អញ្ជើញចុះពិនិត្យការកសាងផ្លូវលំចំនួន២ខ្សែស្ថិតក្នុង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ


(31-05-2015) ប៉ៃលិន៖ ​ថ្ងៃ​ទី៣១​ ខែឧសភា ​ឆ្នាំ​២០១៥​ ឯកឧត្តម ​កើត ​សុធា ឯកឧត្តម​ ឡី​ ចាន់ឆាយ​ ប្រធាន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន​ អប​ដំណើ​ដោយ​លោក​ គង់ ​ដួង ប្រធានគណៈឃោសនា ​លោក​ស្រី​​ សោ​មន្នីរ័ត្ន អនុប្រធានគណៈចាត់តាំង និង​ប្រធាន​បក្សឃុំ​អូរ​អណ្តូង​ ព្រមទាំងសមាជិកសមាជិកាបក្សជាច្រើននាក់ទៀត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​កសាង​ផ្លូវ​ចំនួន​២ខ្សែ​ស្ថិត​ក្នុង​ឃុំ​អូរ​អណ្តូង​ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលន​។

លោក​ស្រី​​ សោម​ន្នីរ័ត្ន​ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​បាន​ឲ្យ​ដឹង​ថាៈ​ផ្លូវ​លំ​ដែល​កំពុង​ដំណើ​ការ​សាង​សង់​ពេល​នេះ​គឺ​ខ្សែទី១​/មាន​ប្រវែង​៦៩០០​ម៉ែត្រ​ចាប់​ពី​ភូមិ​ស្រះ២​ដល់​ភូមិ​អូរ៧៥​ ដាក់​លូ​មូល​ចំនួន១២​ លូ​ប្រអប់​ចំនន៤ ​ដែល​កសាង​ឡើង​ក្រោម​គំរោង​របស់​មន្ទីរ​អភិឌ្ឍន៍​ជន​បទ​ខេត្ត​ និង​ខ្សែ​ទី២​/មាន​ប្រវែង​៨០០០​ម៉ែត្រ ​ចាប់​ពី​អូរ​ទឹក​ភ្លៀវ​ដល់​ភូមិ​អូរ៧៥ ​ដាក់លូ​មូល​ចំនួន៦​ កន្លែង​ លូ​ប្រអប់​ចំនួន​៣កន្លែង​ ជា​គំរោង​របស់​ខេត្ត ​។

ឯកឧត្តម​ កើត ​សុធា បាន​មាន​ប្រសាសន៍​ថាៈ ​ផ្លូវ​លំ​ទាំង​២ខ្សែ​នេះ​មាន​សារៈ​សំខាន់​ណាស់​ ព្រោះ​ថា​វា​បាន​តភ្ជាប់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត​ហើយ​ក៏​ជា​សសៃ​ឈាម​សេដ្ឋកិច្ច​យ៉ាង​សំខាន់​ផង​ដែរ​។ឯកឧត្តម​បន្ត​ថាៈ​កាល​ពី​មុន​ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ​ជា​ផ្លូវ​លំ​ដី​មាន​អូរ​ច្រើន​កន្លែង​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​មាន​ការ​លំ​បាក​ក្នុង​ការ​ធ្វើ​ដំណើ ​និង​ដឹក​កសិផល​ទៅ​កាន់​ទី​ផ្សា។​ដោយ​ពិនិត្យ​ឃើញ​តម្រូវ​ការ​ជាក់​ស្តែង​របស់​ប្រជា​ពលរដ្ឋ​ អាជ្ញា​ធរ​ខេត្ត​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​លើក​គំរោង​និង​ជំរុញ​ឲ្យ​មាន​ការ​កសាង​ផ្លូវ​នេះ​ដើម្បី​ដោះ​ស្រាយ​ទុក​កង្វល់​របស់​បង​ប្អូន​ឲ្យ​ទាន់​ពេល​វេលា​។ ឯកឧត្តម​បាន​សំណូម​ពរ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​សង​ខាង​ផ្លូវ​ត្រូវ​ចូល​រួម​សហការ​ជា​មួយ​អាជ្ញា​ធរ​ពាក់​ព័ន្ធ​និង​ក្រុម​ហ៊ុន​កសាង​ផ្លូវ​នេះ​ឲ្យ​បាន​ល្អ​ ដូច​ជា​បះ​ពាល់​ដី​ធ្លី​និង​ផល​ដំណាំ​លើ​ចំណី​ផ្លូវ​បន្តិច​បន្តួច​សូម​បង​ប្អូន​យោគ​យល់​អធ្យាស្រ័យ​ដើម្បី​ឲ្យ​ដំណើ​ការ​កសាង​ផ្លូវ​នេះ​ទទួល​បាន​ជោគ​ជ័យ ​។ ទន្ទឹម​នេះ​ថ្នាក់​ដឹក​នាំ​ខេត្ត​ ក៏​បាន​ជំរុញ​ដល់​ក្រុម​ហ៊ុន​អគ្គីសនី​រៀប​ចំ ​​​ត​បណ្តាញ​អគ្គីសនី​ជូន​ប្រជា​ពលរដ្ឋ​អោយ​បាន​ប្រើ​ប្រាស់​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ ​ព្រោះ​បប្បន្ន​នេះ​ក្រុម​ហ៊ុន​ដាក់​បង្គោល​និង​រាយ​ខ្សែ​រួច​រាល់​ហើយ។​

​​​​ បង​ប្អូន​ប្រជា​ពលរដ្ឋ​បាន​ថ្លែង​អំណ​គុណ​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ផ្លូវ​នេះ​ឡើង​ធ្វើ​ឲ្យពួក​គាត់​បាន​ធ្វើ​ដំណើ​និង​ដឹក​កសិផល​ទៅ​កាន់​ទី​ផ្សា​បាន​ឆាប់​រហ័ស។​

31-05-2015-001 31-05-2015-002 31-05-2015-003 31-05-2015-004 31-05-2015-005 31-05-2015-006 31-05-2015-007 31-05-2015-008

[youtube id= “42NVAHl7EWw”]