សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងខេត្តប៉ៃលិន


​(19-10-2016) ប៉ៃលិន៖ រសៀល​ថ្ងៃទី១៩​ខែតុលា​ឆ្នាំ​២០១៦​ថ្ងៃទី១៦​ខែតុលា ​ឆ្នាំ២០១៦​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​លោក​គ្រូ ​អ្នក​គ្រូ ​ប្រជា​ពល​រដ្ឋ​លោក​យាយ​លោតា ​និង​សិស្សា​នុ​សិស្ស​ក្នុង​ខេត្ត​ប៉ៃលិន​ចំនួន ​៨​សាលា​រួម​មាន​សាលា​បឋម​សិក្សា ​សាលា​អនុវិទ្យា​ល័យ ​និង​វិទ្យាល័យ ​ក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​បំពេញ​បេសក​កម្ម​មក​កាន់​ខេត្ត​ប៉ៃលិន ​ដើម្បី​ពិនិត្យ​មើល​ស្ថាន​ភាព​ជីវ​ភាព​រស់នៅ ​ព្រម​ទាំង​ពិនិត្យ​មើល​នូវ​សមិទ្ធិ​ផល​ជាតិ​ដែល​សម្រេច​បាន ​និង​ការ​ផ្គត់ផ្គង់​បន្ថែម​ទៀត​ទៅ​តាម​តម្រូវ​ការ​ចាំបាច់​។ ​សាលា​បឋម​សិក្សា​ភ្នំកុយ​គឺ​ជា​ទីតាំង​សាលា​ទីមួយ​ដែល​សម្តេច​បាន​អញ្ជើញ​ចូល​ពិនិត្យ ​និង​សាក​សួរ​សុខ​ទុក្ខ​លោក​គ្រូ​អ្នក​គ្រូ ​សិស្សា​នុសិស្ស​ជា​មួយ​គ្នា​នេះ​សាលា​ចំនួន​៧​ផ្សេង​ទៀត​សម្តេច​ក៏​បាន​អញ្ជើញ​ពិនិត្យ​មើល​អំពី​ទីតាំង​និង​ស្ថាន​ភាព​ជាក់​ស្តែង​របស់​សាលា​រៀន​នីមួយៗ​។ ​ទន្ទឹម​ជា​មួយ​នឹង​ការ​ចុះ​ពិនិត្យ​នោះ​សម្តេច​តេជោ ​ក៏​បាន​សម្រេច​ផ្តល់​ជូន​នូវ​អគារ​សាលា​រៀន ​អគារ​សម្រាប់​ស្នាក់​នៅ​របស់​លោក​គ្រូ ​អ្នក​គ្រូ ​អគារ​សម្រាប់​សិស្ស​ស្នាក់​នៅ ​បណ្ណា​ល័យ ​ទីចាត់​ការ​សាលា ​ទី​ធ្លា​សម្រាប់​កីឡា​បាល់​ទាត់ ​បាល់​ទះ​ បាល់​បោះ ​ម៉ាស៊ីន​កុំព្យូទ័រ​ ម៉ាស៊ីន​ព្រីន​ធ័រ​ និង​ម៉ាស៊ីន​ហ្វូតូ​កូពី ​ដល់​សាលា​ផង​ដែរ​។​

​សាលា​ដែល​សម្តេច​តេជោ​បាន​ផ្តល់​ជូន​សមិទ្ធិ​ផល​ថ្មីៗ​ថែម​ទៀត​រួម​មាន​៖​ ១.​សាលា​បឋម​សិក្សា​ភ្នំ​កុយ ​ទទួល​បាន​ អគារ​សិក្សា​១ខ្នង ​កំពស់​ពីរ​ជាន់​មាន​ចំនួន​១២​បន្ទប់​ របង​ព័ទ្ធ​ជុំ​វិញ​សាលា ​អគារ​ទីចាក់​ការ​១ខ្នង ​មាន​បី​បន្ទប់​ បណ្ណា​ល័យ​មួយ​ខ្នង​ អគារ​សម្រាប់​មតេយ្យ​សិក្សា​១ខ្នង ​មាន​បី​បន្ទប់ ​ម៉ាស៊ីន​កុំព្យូ​ទ័រ​ចំនួន​១០​គ្រឿង​ ម៉ាស៊ីន​ព្រីន​ធ័រ​០២គ្រឿង​ និង​ម៉ាស៊ីន​ហ្វូតូ​កូពី​០១គ្រឿង ​ទីធ្លា​សម្រាប់​គីឡា​បាល់​ទាត់ ​បាល់​ទះ ​និង​បាល់​បោះ ​និង​បាន​ឧបត្ថម​ថវិកា​ដល់​លោក​គ្រូ​អ្នក​គ្រូ​ក្នុង​ម្នាក់ៗ​៥ម៉ឺន​រៀល ​និង​សិស្សា​នុសិស្ស​ម្នាក់​១ម៉ឺន​រៀល​ ។​ ២.​សាលា​វិទ្យា​ល័យ ​ហ៊ុន​ សែន ​សាលា​ក្រៅ ​ត្រូវ​បាន​សម្តេច ​សម្រេច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទីតាំង​ទាំង​ស្រុង ​ដោយ​សារ​ដី​វិទ្យា​ល័យ​បច្ចុប្បន្ន​នេះ​ស្ថិត​ក្នុង​ស្ថាន​ទំនាប​ងាយ​រង​គ្រោះ​ដោយ​សារ​ជន់​លិច ​និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​បង្រៀន ​និង​ការ​រៀន​របស់​លោក​គ្រូ ​អ្នក​គ្រូ ​និង​សិស្សា​នុសិស្ស​ ព្រម​ទាំង​សុវត្តិ​ភាព​ផង​ដែរ ​។ ​សម្រាប់​ទីតាំង​សាលា​ថ្មី​គឺ​ស្ថិត​ក្នុង​ភូមិ​កូន​ភ្នំ ​ឃុំ​អូរ​អណ្តូង​ ស្រុក​សាលា​ក្រៅ ​មាន​ទំហំ​ផ្ទៃ​ដី​ទទឹម​១០០ម​ និង​បណ្តោយ​១៥០ម ​ជា​ទីតាំង​មាន​ស្ថាន​ភាព​ដី​ទួល​មិន​រង​ការ​ប៉ះពាល់​ពី​ការ​ជន់​លិច ​ហើយ​សមិទ្ធិ​ផល​ថ្មី​ដែល​ត្រូវ​ផ្តល់​ជូន​ដល់​វិទ្យា​ល័យ​នេះ​សាលា​ក្រៅ​រួម​មាន ​អគារ​សិក្សា​១ខ្នង​៣ជាន់ ​មាន​៣០បន្ទប់ ​ផ្ទះ​ស្នាក់​នៅ​គ្រូ​ចំនួន​១ខ្នង​កំពស់​ពីរ​ជាន់ ​មាន​១០បន្ទប់ ​អគារ​ស្នាក់​នៅ​សិស្ស​មាន​ចំនួន​១ខ្នង​ កំពស់​ពីរ​ជាន់ ​មាន​១០​បន្ទប់ ​អគារ​ទី​ចាត់​ការ​១ខ្នង​មាន​បី​បន្ទប់ ​បណ្ណា​ល័យ​១ខ្នង ​និង​ទីធ្លា​សម្រាប់​លែង​កីឡា​ ដោយ​ឡែក​ទី​តាំង​ចាស់​ទុក​សម្រាប់​ជា​ការិយា​ល័យ​អប់រំ​ស្រុក ​និង​ជា​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវះ​សម្រាប់​ស្រុក​សាលា​ក្រៅ ​។​ ៣.​អនុ​វិទ្យា​ល័យ​សន្តិភាព ​ទទួល​បាន​អគារ​សិក្សា​១ខ្នង ​កំពស់​២ជាន់ ​មាន​១២បន្ទប់​ អគារ​ទីចាត់​ការ​១ខ្នង​មាន​បី​បន្ទប់ ​របង​ព័ទ្ធ​ជុំវិញ​សាលា ​ម៉ាស៊ីន​កុំព្យូ​ទ័រ​០២គ្រឿង​ ម៉ាស៊ីន​ព្រីន​ធ័រ​១គ្រឿង ​ម៉ាស៊ីន​ហ្វូតូកូ​ពី​០១គ្រឿង ​និង​ទីធ្លា​សម្រាប់​លែង​កីឡា​។​ ៤.​សាលា​បឋម​សិក្សា​ទួល​ល្វា ​ទទួល​បាន​ អគារ​សិក្សា​១ខ្នង​មាន​៥បន្ទប់ ​ទីចាត់​ការ​សាលា​១ខ្នង​មាន​៣​បន្ទប់​ ។​ ៥.​អនុ​វិទ្យា​ល័យ​បយ៉ាខា ​ទទួល​បាន​ អគារ​សិក្សា​១ខ្នង​កំពស់​២ជាន់​មាន​១២បន្ទប់ ​អគារ​ទីចាត់​ការ​សាលា​១ខ្នង​មាន​៣បន្ទប់​ ។​ ៦.​សាលា​បឋម​សិក្សា​បយ៉ា​ខា ​ទទួល​បាន​របង​ព័ទ្ធ​ជុំវិញ​សាលា ​និង​ទី​ធ្លា​សម្រាប់​កីឡា​បាល់​ទាត់​ បាល់​ទះ ​និង​បាល់​បោះ​។​ ៧​.សាលា​បឋម​សិក្សា​អូរច្រារ ​ទទួល​បាន​អគារ​សិក្សា១​ខ្នង​កំពស់​៣ជាន់​មាន​១៥​បន្ទប់​ និង​អគារ​ទីចាត់​ការ​សាលា​១ខ្នង​មាន​៣​បន្ទប់​ ។​ ៨​.វិទ្យា​ល័យ​ហ៊ុន ​សែន ​ក្រុង​ទេព​និម្មិត​ប៉ៃលិន ​ទទួល​បាន ​អគារ​សិក្សា​១ខ្នង​៣ជាន់ ​មាន​៣០​បន្ទប់​ ផ្ទះ​ស្នាក់​នៅ​គ្រូ​ចំនួន​១ខ្នង​កំពស់​ពីរ​ជាន់ ​មាន​១០បន្ទប់ ​អគារ​ស្នាក់​នៅ​សិស្ស​មាន​ចំនួន​១ខ្នង​ កំពស់​ពីរ​ជាន់ ​មាន​១០​បន្ទប់ ​អគារ​ទីចាត់​ការ​១ខ្នង​មាន​បី​បន្ទប់ ​បណ្ណា​ល័យ​១ខ្នង​ និង​ទីធ្លា​សម្រាប់​លែង​កីឡា​។ ​ដោយ​ឡែក​លោ​គ្រូ​អ្នក​គ្រូ​ទាំង​៨​សាលា​ទទួល​បាន​ថវិកា​ឧបត្ថម​ក្នុង​ម្នាក់​៥០.០០០​រៀល ​និង​សិស្ស​នុ​សិស្ស​ក្នុង​ម្នាក់​១០.០០០​រៀល​។​

​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​អប់​រំ​ក្នុង​ខេត្ត​ប៉ៃលិន ​នា​ដំណើរ​បំពេញ​បេសក​កម្ម​ការងារ​ក្នុង​ខេត្ត​ប៉ៃលិន ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន ​សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ផ្តល់​អគារ​ទាំង​អស់​សរុប​៥៦ខ្នង ​ស្មើ​នឹង​៥០៦​បន្ទប់ ​ដល់​លោក​គ្រូ ​អ្នក​គ្រូ ​សិក្សា​នុសិស្ស​ហើយ​សមិទ្ធិ​ផល​ទាំង​អស់​នេះ​នឹង​ក្លាយ​ជា​ថ្នាល​បណ្តុះ​បណ្តាល​នូវ​គុណ​ភាព​អប់រំ​របស់​កម្ពុជា​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា ​ជា​ពិសេស​ក្នុង​ចំណោម​យុវ​ជន​ដែល​ជា​ទំពាំង​ស្នង​ឬស្សី​របស់​សង្គម​ជាតិ​សម្រាប់​ជំនាន់​នេះ ​និង​ជំនាន់​ក្រោយ​ៗ​។​

​អត្ថ​បទ​៖ ​លោក ​គង់​ ជឺ​

cpp-19-10-2016-001 cpp-19-10-2016-002 cpp-19-10-2016-003 cpp-19-10-2016-004 cpp-19-10-2016-005 cpp-19-10-2016-006 cpp-19-10-2016-007 cpp-19-10-2016-008 cpp-19-10-2016-009 cpp-19-10-2016-010 cpp-19-10-2016-011 cpp-19-10-2016-012 cpp-19-10-2016-013 cpp-19-10-2016-014 cpp-19-10-2016-015 cpp-19-10-2016-016vv

[youtube id= “ZuJe6_gLOQo”]