(14-10-2016) ប៉ៃលិន៖ អគារការិយាល័យថ្មីធនាគារអេស៊ីលីដាសាខាខេត្តប៉ៃលិន ដែលមានទីតាំងស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានប្រារព្វពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឆាយ សឿន ប្រធានក្រុមប្រឹក្សាភិបាលធនាគារអេស៊ីលីដាភីអីលស៊ី លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអីលស៊ី និងមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការក្នុងខេត្តប៉ៃលិន ព្រមទាំងអ្នកគ្រប់គ្រង កម្មករនិយោជិក របស់ធនាគារអេស៊ីលីដាភីអីលស៊ី គ្រប់លំដាប់ថ្នាក់ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ ។
លោក ហែម វន្ថា នាយកធនាគារអេស៊ីលីដាភីអីលស៊ី សាខាខេត្តប៉ៃលិនបានឲ្យដឹងថា អគារការិយាល័យដែលមានរចនាបទស្តង់ដារបស់ធនាគារ មានកំពស់ពីរជាន់កន្លះ មានផ្ទៃក្រឡាសម្រាប់បំពេញការងារចំនួន១.៥៧៥ម៉ែត្រការ៉េ ក្នុងនោះមានសាលប្រជុំធំមួយ កន្លែងសម្រាប់ទទួលអតិថិជនមានផ្ទៃក្រឡា១៤៤ម៉ែត្រការ៉េ ។ អគារនោះអាចផ្ទុកបុគ្គលិកបម្រើការងាររហូតដល់១៧០នាក់ និងអាចធានាបាននូវសន្តិសុខ ការការពារពីអគ្គីភ័យ ការបម្រុងថាមពល ផាសុខភាព និងសុវត្តិភាពការងារសម្រាប់កម្មករនិយោជិកដែលបម្រើការងារ។ លោកបន្តថា ធនាគារអេស៊ីលីដាភីអីលស៊ី បានប្រែក្លាយខ្លួនទៅជាសាខាពេញលេញនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០០៦ បន្ទាប់ពីធនាគារនេះបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ដែលមានលក្ខណៈជាការិយាល័យស្រុក ។ រហូតមកដល់ពេលនេះធនាគារអេស៊ីលីដាសាខាខេត្តប៉ៃលិន មានបុគ្គលិកបម្រើការងារចំនួន៦៨នាក់ ក្នុងនោះមាននារីចំនួន២៧នាក់ ដោយមានទ្រព្យសកម្មសរុបចំនួន១៥.៥៦១.៣១២ ដុល្លាហសរដ្ឋអាមេរិក មានសមតុល្យឥណទានចំនួន១៤.៦៤៣.១២២ដុល្លាសហរដ្ឋអាមេរិក និងមានអតិថិជនចំនួន២.៣៤១នាក់ និងមានសមតុល្យប្រាក់បញ្ញើសន្សំ៩.០៣៧.៧៨៥ដុល្លាសហរដ្ឋអាមេរិក ដែលមានអតិថិជនបានផ្ញើរប្រាក់ចំនួន៩.៥៧៥នាក់ ។ លោកបន្តទៀតថា ជាមួយគ្នានេះប្រាក់ធនាគារក៏មានសេវាកម្មផ្សេងៗជាច្រើនទៀត រួមមានសេវ៉ា អេស៊ីលីដាយូនីធី Visa credit card សេវាអេស៊ីលីដាអ៊ិនធ័រណែត និងប័ណ្ណម៉ាស្ទ័រអេស៊ីលីដាផងដែរ។ ធនាគារក៏បានដាក់ឲ្យដំណើរការម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិអេធីអឹម មួយគ្រឿង សម្រាប់បម្រើអតិថិជនដកប្រាក់២៤ម៉ោង លើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៌ តាយរយះប័ណ្ណអេស៊ីលីដា ប័ណ្ណវីសារអេស៊ីលីដា ប័ណ្ណម៉ាស្ទ័រអេស៊ីលីដា និងប័ណ្ណធនាគារផ្សេងទៀតនៅទូទាំងពិភពលោក។
លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអីលស៊ី បានមានប្រសាសន៏ថា ស្របតាមការរីកចម្រើនលើវិស័យហិរញ្ញវត្ថុរបស់ធនាគារ ធ្វើឲ្យធនាគារបានពង្រើកសាខារបស់ខ្លួនចំនួន២៥៩ការិយាល័យនៅទូទាំងប្រទេស ដោយឡែកធនាគារក៏បានពង្រើសេវារបស់ខ្លួននៅក្រៅប្រទេសផងដែរក្នុងនោះ នៅក្នុងប្រទេសឡាវមានចំនួន៤១សាខា និងនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានចំនួន៦សាខា និងដែលមានទ្រព្យសកម្មសរុបរហូតដល់ចំនួនជាង៤៥០០លានដុល្លាសហរដ្ឋអាមេរិក គិតនៅត្រឹមខែកញ្ញាឆ្នាំ២០១៦នេះ ដែលពីដំបូងឡើយធនាគារអេស៊ីលីដាបានចាប់ផ្តើមពីទ្រព្យសកម្មរបស់ខ្លួនមានតែចំនួនជាង២២លានដុល្លា នៅក្នុងឆ្នាំ២០០០។ លោកក៏បានថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ដែលបានផ្តល់ទំនុកចិត្ត ជឿជាក់លើសេវាកម្មរបស់ធនាគារអេស៊ីលីដា ហើយលោកបន្តសន្យានិងខិតខំបម្រើអតិថិជនឲ្យបានកាន់តែមានភាពងាយស្រួល កាត់តែទាន់ចិត្ត ស្របតាមផែនការយុទ្ធសាស្រ្តរយះពេលវែងគឺការពង្រឹងព្រីកសេវាកម្មហិរញ្ញវត្ថុរបស់ធនាគារ ។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន បានថ្លែងការកោតសរសើចំពោះការរីកចម្រើន និងការវិវត្តន៏ខ្លួនពីការិយាល័យស្រុក មកជាសាខាធនាគារដែលមានលក្ខណៈពេញលេញ និងប្រើអតិថិជនបានល្អ ក្នុងនោះក៏បានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបើកគណនីសម្រាប់បើកប្រាក់បៀវត្ស និងប្រាក់កម្រៃនានារបស់មន្រ្តីរាជការស៊ីវិល កងកំលាំងប្រដាប់អាវុធ និងមន្រ្តីដែលបានចូលនិវត្តន៏ ដែលនេះជាកត្តាមួយជំរុញ អោយមានភាពងាយស្រួល ទាន់ពេលវេលា ក្នុងការបើកផ្តល់ប្រាក់បៀវត្ស និងក៏ជាផ្នែកមួយសំខាន់ក្នុងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ។ ឯកឧត្តមបន្តថា ធនាគារក៏បានផ្តល់ជាប្រាក់កម្ចីដល់ប្រជាពលរដ្ឋ សហគ្រាស និងអាជីវករ ក្នុងការបង្កើតកម្រិតអាជីវកម្ម ក៏ដូចជាធ្វើអោយចរន្តសេដ្ឋកិច្ចក្នុងខេត្តបានដំណើការទៅមុខ ហើយការវិនិយោគលើគ្រប់ផ្នែកមានភាពរលូនទៅមុខជាបន្តបន្ទាប់ ដែលនេះជាការគាំទ្រអោយគ្នាទៅវិញទៅមករវាងធនាគារ និងអតិថិជន។ ជាមួយគ្នានេះឯកឧត្តម បានសំណូមពរអោយថ្នាក់ដឹកនាំ បុគ្គលិកធនាគារទាំងអស់មានការយោគយល់ចំពោះប្រជាពលរដ្ឋដែលបានទទួលប្រាក់កច្ចិពីធនាគារ ហើយការទូទាត់សងត្រឡប់មកវិញពុំបានទាន់ពេលវាលា ដោយសារប្រជាពលរដ្ឋជួបគ្រោះធម្មជាតិជាយថាហេតុ និងសូមឲ្យធនាគារគោរពអនុវត្តទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។សូមបញ្ចាក់ថាពិធីសម្ពោធជាផ្លូវការអគារការិយាល័យធនាគារអេស៊ីលីដាភីអិលស៊ីសាខាខេត្តប៉ៃលិន បានដំណើការចាប់ពីម៉ោង៣.០០នាទីរសៀល ដោយមានការសម្តែង របាំ ចម្រៀងដោយក្រុមតន្រ្តី របស់ធនាគារអេស៊ីលីដា ប្រកបដោយភាពទាក់ទាញ។
[youtube id= “Oo8C1257xcw”]