អាជ្ញាធរខេត្តប៉ៃលិនប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិឆ្ជ័យសំរាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅភូមិអូតាវ៉ៅ សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន


(13-10-2016) ប៉ៃលិន៖ ​នៅ​សាលា​បឋប​សិក្សា​សខេង​ អូរ​តាវ៉ៅ ​ព្រឹក​ថ្ងៃទី១៣ ​តុលា​ ឆ្នាំ​២០១៦​ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ និង​ មន្ទីរ​រៀប​ចំ​ដែន​ដី​នគរូប​នីយ​កម្ម​ និង​សំណង់​ខេត្ត​ប៉ៃលិន​បាន​ធ្វើ​ពិធី​ ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯក​សារ​នៃ​ការ​វិនិឆ្ឆ័យ​សំរាប់​ការ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ​ក្រោម​អធិបតី​ភាព​ ឯក​ឧត្តម ​សៅ ​សារ៉ាត់​ អភិបាល​រង​ខេត្ត​ប៉ៃលិន ​។​

​លោក ​ហុក ​សុផល ​ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី​នគ​រូបនីយ​កម្ម ​និង​សំណង់​ខេត្ត​ប៉ៃលិន​បាន​ធ្វើ​របាយ​ការណ៍​ថា​៖​មាន​ប្រជា​ពល​រដ្ឋ​៤៨៨​គ្រួសារ ​ផ្ទៃដី​សរុប​ក្នុង​ភូមិ​អូតាវ៉ៅ​មាន​១០២២,២៧​ហិកតា​ មាន​ក្បាល​ដី​ ៧០១​ក្បាលដី​  ដី​លំនៅ​ឋាន​៣៨១​ក្បាល​ដី ​ស្មើ​នឹង​៦៧.៨៦ ​ហិកតា ​ដី​កសិកម្ម ​២៨៣ ​ក្បាល​ដី​ ស្មើ​នឹង​៨១២.​៩៤ ​ហិកតា​ សាលា​រៀន​១ក្បាល​ដី ​ដី​ទំទាស់​ ១ក្បាល​ដី​ ម្ចាស់​មិន​មក​បំពេញ​ទិន្នន័យ​ចំនួន​៣៥ ក្បាល​ដី​។​

​ឯក​ឧត្តម ​សៅ ​សារ៉ាត់ ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​កោត​សសើរ​ដល់​មន្ទីរ​ដែន​ដី​នគរូប​នីយ​កម្ម ​និង​សំណង់​ខេត្ត​ប៉ៃលិន​ដែល​បាន​ខិត​ខំប្រឹង​ប្រែង​បំពេញ​ការងារ​វាស់​វែង​ដី​ធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជា​ពល​រដ្ឋ​ក្លាយ​ជា​កម្ម​សិទ្ធិ​ស្រប​ច្បាប់​របស់​រដ្ឋ​ ជា​ពិសេស​បាន​ចូល​រួម​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ដែល​កើត​មាន​ឡើង​នៅ​ពេល​ដែល​ចុះ​អនុវត្ត​ការងារ​ជាក់​ស្តែង​តាម​ទីលំ​នៅ​ដ្ឋាន​ ភូមិ​ ឃុំ ​សង្កាត់​ ក្រុង​ ខេត្ត​បាន​ដោយ​រលូន​។​ ដូច្នេះ​មន្ត្រី​ជំនាញ​ដែល​ជាប់​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​បន្ត​អនុវត្ត​ការងារ​ដីធ្លី​នេះ​ បន្តែម​ទៀត​ដើម្បី​អនុវត្ត​អោយ​ប្រសើ​ឡើង​ នូវ​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​អោយ​ទទួល​បាន​ប្រសិទ្ធិ​ភាព​។​ឯក​ឧត្តម​បន្តថា​៖​ការ​ប្រកាស​បិទ​ផ្សាយ​ជាសាធារណៈ​នូវ​ឯក​សារ​នៃ​ការ​វិនិឆ្ជ័យ​សំរាប់​ការ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ពេល​នេះ​គឺ​មាន​សារៈ​សំខាន់​ណាស់​ដល់​បងប្អូន​ប្រជាពល​រដ្ឋ​សំរាប់​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឈ្មោះ ​និង​ក្បាល​ដី ​ទំហំ​ អោយ​បាន​ច្បាស់​លាស់​ជៀស​វៀង​កុំ​ អោយ​មាន​បញ្ហ​ទំនាស់​ដីធ្លី​កើត​ឡើង​។ ​ឯក​ឧត្តម​បាន ​ជំរុញ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផ្ទៀង​ផ្ទាត់​ត្រួត​ពិនិត្យ​មើល​ឈ្មោះ ​ក្បាល​ដី ​ទំហំ ​និង​ព្រំ​ដី​អោយ​បាន​ច្បាស់​លាស់​ដែល​មន្ទីរ​បាន​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯក​សារ​នៃ​ការ​វិនិឆ្ជ័យ​សំរាប់​ការ​ចុះ​បញ្ជី​ដី​ធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ភូមិ​អូតាវ៉ៅ​នេះ​ គឺ​មាន​រយៈ​ពេល​១៥ថ្ងៃ​ប៉ុន្នោះ។​ដូច្នេះ​ប្រជា​ពល​រដ្ឋ​ណា​ដែល​មាន​ចំងល់​ឫ​មិន​ច្បាស់លាស់​ត្រង់​ណា​សូម​អោយ​បងប្អូន​មក​ពិភាក្សា​ការងារ​ជា​មួយ​មន្រ្តី​ជំនាញ​ដើម្បី​អោយ​គាត់​ធ្វើ​ការ​ដោះ​ស្រាយ​ជូន​អោយ​បាន​ទាន់​ពេល​វេលា​និង​មាន​ប្រសិទ្ធិ​ភាព​។​

cpp-13-10-2016-007 cpp-13-10-2016-008 cpp-13-10-2016-009 cpp-13-10-2016-010 cpp-13-10-2016-011 cpp-13-10-2016-012vv

[youtube id= “tiYTO6UluW0”]