ឯកឧត្តមកើត សុធាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនថ្លែងកោតសរសើគំរូវីរះភាពយុទ្ធជនកងទ័ពឈរជើងតាមជួរបន្ទាត់ព្រំដែនកម្ពុជា-ថៃលើភូមិសាស្រ្តខេត្តប៉ៃលិន


​(30-09-2016) ប៉ៃលិន៖ ថ្ងៃទី​៣០​កញ្ញា​ឆ្នាំ​២០១៦ ​ឯក​ឧត្តម​កើត​ សុធា​អភិបាល​ខេត្ត​ និង​ជា​ប្រធាន​គណៈ​បញ្ជា​កា​រឯក​ភាព​ខេត្ត​ប៉ៃលិន​ បាន​មាន​ប្រសាសន៏​សំដែង​នូវ​ការ​កោត​សរសើរ​ចំពោះ​គំរូវីរះ​ភាព​របស់​យុទ្ធជន​ នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ​ ដែល​កំពុង​ឈរ​ជើង​នៅ​តាម​ជួរ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ទាំង​អស់​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​ប៉ៃលិន​ ក្នុង​ឱកាស​ដែល​ឯក​ឧត្តម​បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​កំលាំង​របស់​តំបន់​ប្រតិបត្តិ​ការរង​ក្រុង​ប៉ៃលិន​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​បយ៉ាខា ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន ​ចំណុច​អូរ​ធុរ៉េន​២ដើម  ​ដែល​ជា​ប៉ុស​ប៉ម​ជួរ​មុខ​តាម​បន្ទាត់​ព្រំ​ដែន​ដែល​មាន​ការ​ចូល​រួម​ពី​លោក​ជំទាវ ​គង់ ​ស្តី​កើត​សុធា ​លោក​ជំទាវ ​ជាលាប​ លោក​ជំទាវ ​សោ​មុន្នីរ័ត្ន​ អភិបាន​រង​ខេត្ត ​លោក​ជំទាវ ​ស៊ុ ​ហៀង ​ប្រធាន​សភាពាណិជ្ជ​កម្ម​ខេត្ត​ប៉ៃលិន ​និង​មាន​ការ​ចូល​រួម​ពី​លោក​ លោក​ស្រី​ប្រធាន ​អនុ​ប្រធាន​មន្ទីរ​មួយ​ចំនួន​ជុំវិញ​ខេត្ត​ ផង​ដែរ​ ។​

​ឯក​ឧត្តម​កើត ​សុធា​អភិបាល​ខេត្ត​ប៉ៃលិន ​ក៏​បាន​ពាំនាំ​យក​បណ្តាំ​ផ្ញើរ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​និង​សម្តេច​កតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រ៉ានី​ហ៊ុន​សែន​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ​ជូន​ចំពោះ​យុទ្ធ​ជន ​យុទ្ធ​នារី ​បងប្អូន​នៃ​កង​កំលាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ដែល​កំពុង​តែ​ឈរ​ជើង​នៅ​តាម​បន្ទាត់​ព្រំដែន​ និង​កំពុង​ចូល​រួម​ថែរក្សា​សន្តិ​សុខ​សណ្ឋាប់​សាធារណៈ​ជូន​បងប្អូន​ប្រជា​ពល​រដ្ឋ ​ ជា​ពិសេស​ក្នុង​អំឡុង​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ​នេះ។​ ឯក​ឧត្តម​បន្តថា​ ទីតាំង​ដែល​កង​កំលាំង​របស់​យើង​កំពុង​ឈរ​បច្ចុប្បន្ន ​គឺ​ជា​តំបន់​ដែល​ស្ថិត​នៅ​គៀក​នឹង​ព្រំ​ដែន​បំផុត​ហើយ​មាន​លក្ខណៈ​ភូមិ​សាស្រ្ត​ស្មុក​ស្មាញ​ស្ថិត​នៅ​តាម​ជួរ​ព្រៃភ្នំ ​ជ្រោះ​ជ្រលង​ដង​អូរ ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ប្រស្រ័យ​ទាក់​ទង​គ្នា​ទៅវិញ​ទៅ​មក​ ប៉ុន្តែ​ក្នុង​រយះ​ពេល ​ចុង​ក្រោយ​នេះ ​ការ​ទំនាក់​ទំនង​មាន​ភាព​ងាយ​ស្រួល​ដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋា​ភិបាល ​បាន​សម្រេច​ការ​ស្ថាបនា​ផ្លូវ​ក្រវ៉ាត់​ព្រំ​ដែន​ ស្ថាបនា​ស្ពាន​ឆ្លង​ស្ទឹង​ ឆ្លង​អូរ​ជា​ច្រើន​កន្លែង​ ចាប់​ពី​ចំណុ​ភូមិ​ផ្សារ​ព្រំ ​ស្រុក​សាលា​ក្រៅ ​រហូត​ដល់​សង្កាត់​បយាខា​ក្រុង​ប៉ៃលិន​ដែល​មាន​ចំងាយ​ផ្លូវ២០​គីឡូ​ម៉ែត្រ​។​ ឯក​ឧត្តម​ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ស្មារតី​អង់​អាច​ក្លាហាន​របស់​កង​កំលាំង​យើង​ទាំង​អស់​ដែល​បាន​ប្តេជ្ញា​ចិត្ត​ថែរក្សា​ការពារ​នូវ​សុខ​សន្តិភាព ​ដែល​ជា​មរតក​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ​ហ៊ុន​សែន ​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដ៏​ឆ្នើម​នៃ​យើង ​ដែល​សម្តេច​បាន​ដាក់​ជីវិត​ជា​ដើម​ទុន​អនុវត្ត​នូវ​នយោ​បាយ​ឈ្នះ​ឈ្នះ​ប្រកប​ដោយ​ជោគ​ជ័យ​ ដើម្បី​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​ឳ​កាស​បាន​បន្ត​នូវ​ការ​កសាង​អភិវឌ្ឍន៏​ប្រទេស​ជាតិ​អោយ​បាន​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ ។​ឯក​ឧត្តម​បាន​មាន​ប្រសាសន៏​បន្ត​ថា ​ការ​ប្តេជ្ញា​ចិត្ត​របស់​វីរៈ​កង​ទ័ព​យើង​ គឺ​ធានា​ការពា​អធិប​តេយ្យ​ភាព ​ស្ថេរ​ភាព​នៅ​តាម​ជួរ​បន្ទាត់​ព្រំដែន​ និង​ធានា​ការពារ​សន្តិ​សុខ​ផ្ទៃ​ក្នុង​ផង​ដែរ ​ ពិសេស​ទប់​ស្កាត់​រាល់​សកម្ម​ភាព​ទាំង​ឡាយ​ណា​ដែល​ប៉ុន​ប៉ន​បង្ករ​ចលា​ចល​នាំ​ឲ្យ​សង្គម​វឹកវរ​ឬ​ក៏​អាច​នាំ​ទៅ​ដល់​ការ​បែក​បាក់​សាមគ្គី​ផ្ទៃ​ក្នុង​ជាតិ​ ។​ ឯក​ឧត្តម​ក៏​បាន​សំណូម​ពរ​ដល់​កង​កំលាំង​ទាំង​អស់​ត្រូវ​ចូល​រួម​ក្នុង​ការ​ចុះ​ឈ្មោះ ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦​ ឲ្យ​បាន​គ្រប់ៗ​គ្នា ​ដើម្បី​មាន​សិទ្ធ​ក្នុង​ការ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​អាណត្តិ​ទី៤​ នៅ​ថ្ងៃ​ទី​០៤​ ខែ​មិថុនា ​ឆ្នាំ​២០១៧ ​នា​ពេល​ខាង​មុខ​។​

​នា​ឱកាស​នោះ​ឯក​ឧត្តម​កើត ​សុធា ​និង​លោក​ជំទាវ ​គង់​ ស្តី​ ព្រម​ទាំង​ប្រតិភូ​បាន​នាំ​យក​អំណោយ​ជូន​ដល់​កង​កំលាំង​ដែល​កំពុង​ឈរ​ជើង​នៅ​ចំណុច​អូរ​ធុរ៉េន​២ដើម ​ចំណុះ​សឹក​រង​ក្រុង​ប៉ៃលិន​ចំនួន​៤៧នាក់​ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ អង្រឹង​១​ អាវ​ភ្លៀង​១ ​សាប៊ូ​១ឃីត​ ផ្លែ​ឈើ​៥គីឡូក្រាម ​និង​ថវិកា​៤ម៉ឺនរៀល​ ដោយ​ឡែក​សម្រាប់​ផ្គត់​ផ្គង់​ដែល​ប្រចាំ​ការ​រួម​មាន​ មី១០​កេស​ ស្រាបៀ​៥កេះ​ ត្រីខ​កំប៉ុង​២យួរ ​ទឹកក្រូច​២យួរ ​ទឹកត្រី​២យួរ ​ទឹក​ស៊ីអីវ​៣យួរ​ទឹក​សុទ្ធ​១១យួរ​  ខ្លាញ់​១យួរ ​ផង​ដែរ​។​

​ឯក​ឧត្តម​កើត​សុធា​ ក្នុង​នាម​ថ្នាក់​ដឹកនាំ​ខេត្ត ​និង​ក្នុង​នាម​គណៈ​បញ្ជាការ​ឯក​ភាព​ខេត្ត​ បាន​ថ្លែង​អំណរ​នូវ​គុណ​និង​សម្តែង​នូវ​ការ​កោត​សរសើរ​ដោយ​ស្មោះ​ចំពោះ​លោក​ជំទាវ ​ស៊ុំ​ហៀង ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត​ដែល​នឹង​ផ្តល់​អាគារ​ស្នាក់​នៅ​របស់​អង្គ​ភាព​ឈរ​ជើង​នៅ​ធុរ៉េន​២ដើម​នេះ​ចំនួន​មួយ​ខ្នង ​និង​សំភារៈ​ថវិកា​ដែល​បាន​ចូល​រួម​ឧបត្ថម្ភ​ដល់​កងទ័ព​នា​ពេល​នេះ​ផង​ដែរ​ ​។

cpp-30-09-2016-001 cpp-30-09-2016-002 cpp-30-09-2016-003 cpp-30-09-2016-004 cpp-30-09-2016-005 cpp-30-09-2016-006 cpp-30-09-2016-007 cpp-30-09-2016-008 cpp-30-09-2016-009 cpp-30-09-2016-010vv

[youtube id= “z4G1CFz7jtA”]