ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធការពារព្រំដែនចំណុះយោធភូមិភាគទី៥


(26-09-2016) ប៉ៃលិន៖ ​នៅ​ទីបញ្ជា​ការ​កង​ការ​ពារ​ព្រំ​ដែន​គោក​លេខ​៥០៤ ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ស្រែ​ម្អម​ ឃុំ​សាលា​ក្រៅ ​ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន ​ព្រឹក​ថ្ងៃ​ទី២៦​កញ្ញា​ឆ្នាំ​២០១៦ ​ឯក​ឧត្តម​ ប៉ាន់ ​សូរស័ក្តិ ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ក្រសួង​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ពល​ទា​ហាន ​នាយ​ទាហាន ​និង​ នគ​របាល​ការ​ពារ​ព្រំដែន​គោក​ប្រចាំ​ទិស​យោធ​ភូមិ​ភាគ៥​ដែល​កំពុង​ឈ​ជើង​ការពារ​បូរណៈ​ភាព​ទឹកដី​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ ថៃ​ ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ ​និង​បុណ្យ​ភ្ជំ​បិណ្ឌ​។​

​ឯក​ឧត្តម​ឧត្តម​សេនីយ៍​ឯក​ ប៊ុន​ សេង ​មេ​បញ្ជា​ការរង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​និង​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ៥​មាន​ប្រសាសន៍​ថាៈ​កង​ការពារ​ព្រំ​ដែន​គោក​ចំណុះ​អោយ​យោធ​ភូមិ​ភាគ​៥​មាន​ភារកិច្ច​ឈរ​ជើង​យ៉ាងរឹង​មាំ​នៅ​តាម​ខ្សែ​របន្ទាត់​ព្រំ​ដែន​កម្ពុជា​-​ថៃ​  ជា​ពិ​សេស​កងកម្លាំង​បាន​សហការ​ជា​មួយ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ចុះ​បង្ក្រាប​បទ​ល្មើស​ឆ្លង​ដែន ​ពង្រឹង​ការ​អនុវត្ត​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្តិ​ភាព ​ រក្សា​បាន​នូវ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ជូន​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ព្រំ​ដែន​បាន​យ៉ាង​ល្អ​ប្រសើរ​។​ឯក​ឧត្តម​បាន​ថ្លែង​អំណ​គុណ​ថ្លែង​អំណរ​អគុណ ​ចំពោះ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ ឯក​ឧត្តម ​ប៉ាន ​សូរ​ស័ក្តិ   ​ឯក​ឧត្តម ​ម៉ក​ ពេជ្ជ​រិទ្ធ​ អគ្គ​នាយក​កាំកុង​ត្រូល​និង​គណៈ​ប្រតិភូ​ក្រសួង​ពាណិជ្ជ​កម្ម ​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ បាន​អញ្ជើញ​ចុះ​បំពេញ​បេសក​កម្ម​សួរ​សុខ​ទុក្ខ ​សំណេះ​សំណាល​ និង​ពាំនាំ​យក​អំណោយ​ជា​សំភារៈ​និង​ថវិកា​ឧបត្ថម្ភ​ដល់​ពល​ទាហា ​នាយ​ទាហាន ​និង​នគរ​បាល​ការពារ​ព្រំដែន​គោក​ក្នុង​ទិស​យោធ​ភូមិ​ភាគ៥  ​   ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​និង​ចូល​រួម​ចំណែក​ពង្រឹង​លើ​វិស័យ​ការពារ​ជាតិ​អោយ​កាន់​រឹងមាំ​។​

​ឯក​ឧត្តម ​ប៉ាន ​សូរ​ស័ក្តិ ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​បាន​មាន​ប្រសាសន៍​ពាំនាំ​ការ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​ព្រម​ទាំង​សម្តេច​កតិ្ត​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី ​ហ៊ុន​ សែន​ ជូន​ចំពោះ​ពល​ទាហាន ​នាយ​ទាហាន ​និង​កង​កម្លាំង​នគរបាល​ការពារ​ព្រំ​ដែន​គោក​ទាំង​អស់ ​ហើយ​សម្តេច​តែងតែ​គិត​គូរ​ខ្ពស់​ពី​សុខ​ទុក្ខ​និង ​ជីវភាព​រស់នៅ​របស់​កង​កម្លាំង​យើង​ជានិច្ច ​ជា​ពិសេស​នៅ​ក្នុង​រដូវ​បុណ្យ​ទាន​តែ​ម្តង​។​ឯក​ឧត្តម​បាន​កោត​សរសើ​នូវ​វីរៈភាព​អង់​អាច​ក្លាហាន​របស់​ពល​ទាហាន​នាយ​ទាហាន​និង​កង​កម្លាំង​នគរបាល​ទាំង​អស់​ដែល​បាន​លះ​អាយុ​ជីវិត​លះ​បង់​កម្លាំង​កាយ​ចិត្ត​ស្មារតី ​ដើម្បី​ការពារ​បូរណៈភាព​ដែនដី​កម្ពុជា​យើង​ អោយ​បាន​ឋិត​ថេ​គង់​វង់​ជា​និច្ច ​។​ឯក​ឧត្តម​បាន​លើក​ឡើង​ថាៈ​គណៈ​ប្រតិភូ​ចុះ​សាក​សួរ​សុខទុក្ខ​និង​នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​កង​កម្លាំង​នា​ពេល​នេះ ​គឺ​ជា​ស្មារតី​និង​វប្បធម៌​ចែក​រំលែក​រវាង​សម​រភូមិ​ក្រោយ​និង​សម​រភូមិ​មុខ​អោយ​កាន់​តែ​ភាព​ជិត​ស្និទ្ធ​ថែម​ទៀត​។​ដូច្នេះ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​គោល​ជំហរ​ស្មារតី​សាមគ្គី​ភាព​ឯក​ភាព​គ្នា​អោយ​បាន​រឹងមាំ ​ដើម្បី​ការពារ​រដ្ឋ​ធម្ម​នុញ្ញ​ ការពារ​ព្រះ​មហា​ក្សត្រ​ ការពារ​រាជ​រដ្ឋា​ភិបាល​ និង​ទប់​ស្កាត់​​នូវ​បដិវត្ត​ពណ៌​កុំ​អោយ​កើត​មាន​លើ​ទឹក​ដី​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ជា​ពិសេស​ចូល​រួម​សហការ​ជា​មួយ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ពង្រឹង​កិច្ច​ការពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ជូន​ប្រជា​ពល​រដ្ឋ​នាពេល​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ​អោយ​បាន​ល្អ​ប្រសើ​។​

​ឯក​ឧត្តម ​ប៉ាន ​សូរ​ស័ក្តិ ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ក៏​បាន​ប្រគល់​អំណោយ​ដល់​ពល​ទាហាន ​នាយ​ទាហាន​ និង​កង​កម្លាំង​នគរ​បាល​ការពារ​ព្រំ​ដែន​កម្ពុជា ​ថៃ​ រួម​មាន​យោធា​ភូមិ​ភាគទី៥ ​កុំព្យូទ័រ​ Desktop ​ចំនួន​២គ្រឿង​, Epson​ Inkjet ​Printer​ L​360 ​ចំនួន​២គ្រឿង​។​ ទី​បញ្ជាការ​បាញ់​គ្រាប់​ពិត​ ស័ង្កសី ​ចំនួន​១៧០០​សន្លឹក ​ផ្ទាំង​សូឡា ​140w ​ចំនួន​៣​គ្រឿង ​ផ្ទាំង​សូឡា​ 100w ​ចំនួន​២គ្រឿង ​ផ្ទាំង​សូឡា ​80w ​ចំនួន​៥គ្រឿង ​។​ ,សំរាប់​អង្គភាព​ចំណុះ ​យោធា​ភូមិ​ភាគ​ទី៥ ​ទាំង​៣២​អង្គ​ភាព​ (​លើក​លែង​កង​ការពារ​ព្រំដែន​គោក​លេខ៥០៣)​ ទទួល​បាន​ អង្ករ​ ចំនួន​១៧តោន ​ទឹក​ស៊ីអ៊ីវ ​ចំនួន​ ៦៦កេះ​ធំ​ ទឹក​ត្រី ​១៣២​កេះធំ ​ត្រីខ ​៨កេះ​ធំ​ មី​យើង​ចំនួន ​៥៥​កេះ​ធំ​ ​នំស្រួយ​លីលី ​ចំនួន​ ២០​កេះធំ​ ភេជ្ជៈ​គ្រប់​មុខ​ចំនួន ​៣៣០​កេះ ​ទឹក​សុទ្ធ​ចំនួន ​២៥០​យួរ ​កាហ្វេ​ចំនួន​ ២៤​កញ្ចប់​ធំ​ និង​ថវិកា ​ឧត្ថម្ភ ​៣២​អង្គ​ភាព ​ក្នុង១​មួយ​អង្គភាព​ចំនួន​២លាន​រៀល ​ថវិកា​ជូន​កងទ័ព​ក្នុង​កម្ម​វិធី​បដិ​សណ្ឋារ​កិច្ច​ ចំនួន​៦៥០​នាក់​ ម្នាក់ៗ ​ទទួល ​២ម៉ឺន​រៀល​។​តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត​ប៉ៃលិន ​ទទួល​បាន​ ស៊ីម៉ង​ត៌​ ចំនួន​២០​តោន ​ស័ង្ក​សី ​ចំនួន​ ៣០០​សន្លឹក​ ។ ​កង​ការពារ​ព្រំ​ដែន​លេខ ​៥០៤ ​ទីបញ្ជាការ​ទិស​ទី៣​ប៉ៃលិន​ សំឡូត​ អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​សាលា​ក្រៅ ​ទទួល​បាន ​កៅអី​ជ័រ ​ចំនួន​២០០​កៅអី​ ទ្វារ ​៣ទ្វា​រ បង្អួច​ ៣បង្អួច ​ថវិកា​ជួស​ជុល​រថយន្ត​អគ្គីភ័យ ​២លាន​រៀល​ ។

​ដោយ​ឡែក​ឯក​ឧត្តម ​ម៉ក ​ពេជ្ជ​រិទ្ធ ​អគ្គ​នាយក​កាំកុង​ត្រូល ​បាន​ឧត្ថម្ភ ​ដល់​កង​ការពារ​ព្រំដែន ​គោក​លេខ​ ៥០៣ ​នៃ​យោធា​ភូមិ​ភាគ​ទី៥ ​សាង​សង់​ក្លោង​ទ្វារ ​និង​ប៉ុស្តិ៍​យាម​ទី​បញ្ជា​ការ សាង​សង់​ផ្ទះ​ស្នាក់​នៅ​ក្រុម​យាម​ប៉ុស្តិ៍​ទី​បញ្ជាការ​ ផ្ទាំង​សូឡា ​100w ​១ កុំព្យូទ័រ​ Desktop​ ១គ្រឿង ​Epson ​Inkjet ​Printer​ ​L​360​ ១គ្រឿង​ អង្ករ​ចំនួន ​៥តោន ​មីចំនួន​ ២០កេះធំ​ ត្រី​ខ​ចំនួន ​២០០យួរ ​ទឹកត្រី​ចំនួន ​២០០​យួរ ​ទឹក​ស៊ីអ៊ីវ​ចំនួន ​២០០​យួរ ​និង​ថវិកា​ចំនួន​៤​លាន​រៀល​៕​

cpp-26-09-2016-005 cpp-26-09-2016-006 cpp-26-09-2016-007 cpp-26-09-2016-008 cpp-26-09-2016-009 cpp-26-09-2016-010 cpp-26-09-2016-011 cpp-26-09-2016-012vv

[youtube id= “OTI2mo2UDvQ”]