សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន បានរៀបចំពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងជូនរង្វាន់ដល់សិស្សដែលទទួលជ័យលាភី ក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និទ្ទេស«A B C» ទូទាំងខេត្តប៉ៃលិន


(26-09-2016) ប៉ៃលិន៖ ​រសៀលថ្ងៃ​ទី២៦​ខែកញ្ញា​ឆ្នាំ២០១៦​នេះ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្ត​ប៉ៃលិន ​បាន​រៀប​ចំ​ពិធី​សំណេះ​សំណាល​ជា​មួយ ​លោក​គ្រូ ​អ្នកគ្រូ ​សិស្សា​នុសិស្ស​ និង​ជូន​រង្វាន់​ដល់សិស្ស​ដែល​ទទួល​ជ័យ​លាភី ​ក្នុង​ការ​​ប្រឡង​សញ្ញា​បត្រ ​មធ្យម​សិក្សា​ទុតិយ​ភូមិ ​និទ្ទេស​«A​ B​ C​»​ ទូទាំង​ខេត្ត​ប៉ៃលិន​ ក្រោម​អធិ​បតីភាព​ឯក​ឧត្តម នាយ​ឧត្តម​សេនីយ៍ ​អ៊ី​ ឈាន ​រដ្ឋ​លេខាធិ​ការ​ក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ ​ចុះ​មូល​ដ្ឋាន​ខេត្ត​ប៉ៃលិន ​ព្រម​ទាំង​ មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ជំទាវ ​បាន ​ស្រីមុំ ​ប្រធាន​ស.​ស.​យ.​ក​ខេត្ត ​អនុ​ប្រធាន​ សមា​ជិក ​សមា​ជិកា ​សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត ​មន្ទីរ​អប់រំ​យុវ​ជន ​និង​កីឡា​ខេត្ត ​លោក​គ្រូ ​អ្នកគ្រូ​ សិស្សា​នុសិស្ស​ និង ​អាណា​ព្យាបាល​សិស្ស ​។ ​ថ្លែង​ក្នុង​ឱកាស​នោះ ​នាយ​ឧត្តម​សេនីយ៍ ​អ៊ី​ ឈាន​ បាន​សម្តែង​ពី​មោទន​ភាព​ចំពោះ​យុវជន​ខេត្ត​ប៉ៃលិន ​ដែល​បាន​ប្រឡង​ជាប់​ទទួល​បាន​និទ្ទេស​ល្អ ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ដោយ​ពុំ​នឹក​ស្មាន​ដល់ ​ព្រោះ​ឪពុក​ម្តាយ​របស់​ក្មួយៗ​ទាំង​អស់​សុទ្ធ​សឹង​តែ​ជា​កង​ទ័ព​ ដែល​ពុំ​បាន​ទទួល​ការ​សិក្សា​ខ្ពង់ខ្ពស់​ឡើយ ​ហើយ​ឯក​ឧត្តម​ក៏​បាន​ជំរុញ​សិស្ស​ជ័យ​លាភី​ប្រឡង ​ជាប់​បាក់​ឌុប​ទាំង​អស់ទូ​ទាំង​ខេត្ត ​ឲ្យ​បន្ត​ការ​ខិតខំ​ប្រឹង​ប្រែង​សិក្សា​បន្ត​ទៅ​ទៀត ​ដើម្បី​ពង្រឹង​សមត្ថ​ភាព ​ចូល​រួម​ចំណែក​ជួយ​កសាង​ប្រទេស​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត ​ពិសេស​ខេត្ត​ប៉ៃលិន​។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ ​ឧត្តម​សេនីយ៍ ​ក៏​បាន​លើក​ឡើង​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​ដឹកនាំ​ដោយ​សម្តេច​តេជោ ​ហ៊ុន ​សែន ​ផង​ដែរ ​ដោយ​សម្តេច ​បាន​ប្រឹង​ប្រែង​ខ្លាំង​ក្នុង​ការ​រក្សា​ស្ថេរភាព ​និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ​ជា​ពិសេស​ប្រឹង​ប្រែង​ទាក់​ទាញ​អ្នក​វិនិ​យោគ​បរទេស ​មក​បណ្តាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា ​ដើម្បី​បង្កើត​ការងារ​ជូន​ប្រជា​ពល​រដ្ឋ ​ក៏​ដូច​ជា​សិស្ស​បញ្ចប់​ការ​សិក្សា​។ ​ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់ ​សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ខេត្ត ​មន្ទីរ​អប់រំ​យុវជន ​និង​កីឡា ​លោក​គ្រូ ​អ្នក​គ្រូ​ស្ម័គ្រ​ចិត្ត​ទាំង​អស់​ ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​បំផុត ​ក្នុង​ការរួម​ចំណែក​លើក​កម្ពស់​គុណ​ភាព​អប់រំ ​និង​ធន​ធាន​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ​ក៏​ដូច​ជា​ក្នុង​ខេត្ត​ប៉ៃលិន​ទាំង​មូល​ផង​ដែរ​ ។​

ចំពោះ​សិស្ស​និទ្ទេស ​A​ ទទួល​បាន​ម៉ូតូ​Scoo​py​​ថ្មី១​គ្រឿង​ លេប​ថប១ ​ថវិកា​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស ​B​ ចំនួន​ ៧នាក់ ​ក្នុង​ម្នាក់ៗ​កាបូប​សិក្សា​ចំនួន​១ ​និង​ថវិកា​ ២០០,០០០​រៀល ​និង​សិស្ស​និទ្ទេស ​C ​ចំនួន​ ២៣នាក់ ​ក្នុង​ម្នាក់ៗ​កាបូប​សិក្សា​ចំនួន១​ និង​ថវិកា ​១០០,០០០​រៀល​ និង​លោក​គ្រូ ​អ្នក​គ្រូ​ស្ម័គ្រ​ចិត្ត​បង្រៀន​វគ្គ​បំប៉ន​ចំនួន​២១នាក់ ​ទទួល​បាន​ប័ណ្ណ​ថ្លែង​អំណរ​គុណ​ពី​សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា ​និង​អាវ​ស៊ឺ​មី​ចំនួន​១ ​និង​ថវិកា ​ចំពោះ​សិស្សា​នុសិស្ស ​និង​យុវ​ជន​ចំនួន​១៨០​នាក់ ​ម្នាក់ៗ​នូវ​កាបូប​សិក្សា​ម្នាក់១ ​ផង​ដែរ​ ក្រៅ​ពីនេះ​លោក​បាន​ប្រកាស​ផ្តល់​អាហា​រូបករណ៍​សម្រាប់​ឆ្នាំ​២០១៦ ​ចំនួន​២០កន្លែង​ សម្រាប់​សិស្សា​នុ​សិស្ស​ដែល​ខ្វះ​លទ្ធ​ភាព​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​ផង​ដែរ​ ។​

cpp-26-09-2016-001 cpp-26-09-2016-002 cpp-26-09-2016-003 cpp-26-09-2016-004vv

[youtube id= “VhZtAa1GdjM”]