(25-09-2016) ប៉ៃលិន៖ ានៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិន លោក ង៉ែត ចាន់ធី ប្រធានការិយាល័យគ្រប់គ្រងទិន្ន័យមន្រ្តីរាជការស៊ីវិលនៃនាយកដ្ឋានបុគ្គលិកក្រសួងមហាផ្ទៃបានអញ្ញើញបើកវិញ្ញាសារប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីលេខាធិការរដ្ឋបាល ក្រសួងមហាផ្ទៃសំរាប់ឆ្នាំ២០១៦ចំនួន៥៦នាក់ នៅអនុវិទ្យាល័យហ៊ុន សែន ក្រុងទេពនិមិ្មត ស្ថិតនៅភូមិអូរតាពុក សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បេក្ខជនដែលបានមកដាក់ពាក្យប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីលេខាធិការរដ្ឋបាល ក្រសួងមហាផ្ទៃមានចំនួន៥៦នាក់ស្រី២៦នាក់ និងអវត្តមានចំនួន៦នាក់ស្រី៤នាក់ហើយមាន៣បន្ទប់ក្នុងមួយបន្ទប់មានបេក្ខជនប្រឡងចំនួន២០នាក់និងមានអ្នកសង្កេតការ១នាក់នៅចាំមើលផងដែរ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ក្មួយៗទាំងអស់ដែលជាបេក្ខជនបានមកប្រឡងនៅពេលនេះត្រូវខិតខំធ្វើកិច្ចការរបស់ខ្លួនដោយសមត្ថភាព កុំមើលគ្នា កុំចំលងឬពឹងលើប្រីយ៉ុង ។ ត្រូវធ្វើកិច្ចការដោយផ្ចិតផ្ចង់ជៀសវាងការសរសេរខុសកោសលុបនិងរហែកក្រដាសកិច្ចការដែលជាហេតុនាំឲ្យបាត់បង់ឱកាសក្នុងការប្រឡងចូលម ក បំរើការងារក្នុងក្របខ័ណ្ឌមន្រ្តីរាជការ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់អនុរក្សប្រចាំការតាមបន្ទប់នីមួយៗត្រូវមើលបេក្ខជនប្រឡងឲ្យបានល្អម៉ត់ចត់ ហាមស៊ីសំណូកសូកប៉ាន់ បើមានហេតុការណ៍អ្វីមិនស្រួលត្រូវមានវិធានការណ៍ឬចំណាត់ការណាមួយទាន់ពេលវេលា។ ជាចុងក្រោយឯកឧត្តមក៏បានជូនពរដល់ក្មួយៗទាំងអស់ដែលជាបេក្ខជនប្រឡងសុំឲ្យធ្វើកិច្ចការបានគ្រប់សំនួរទាំងអស់និងប្រឡងជាប់គ្រប់ៗគ្នា។
[youtube id= “q5jBOx-PvRA”]