(24-09-2016) ប៉ៃលិន៖ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំវក អដ្ធស័ក ព.ស២៥៦០ នៅថ្ងៃ៨រោច ខែភទ្របទត្រូវនិងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោកជំទាវ គង់ ស្តី និងថ្នាក់ដឹកនាំមន្ត្រីរាជការស្ថាប័នជុំវិញខេត្តព្រមជាមួយពុទ្ធបរិស័ទ្ធអញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តព្រះពុទ្ធត្រៃរតន៍មង្គលហៅវត្តអូរប្រើសស្ថិតនៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិននិងថ្នាក់ដឹកនាំមន្ត្រីរាជការស្ថាប័នជុំវិញខេត្តនិងពុទ្ធបរិស័ទ្ធគ្រប់ស្រទាប់វណ្ណៈនៅទូទាំងខេត្តប៉ៃលិនមានសេចក្តីអំណរសារទយ៉ាងក្លេវក្លានិងរួមសាមគ្គីគ្នាធ្វើបុណ្យធ្វើទានដោយសេចក្តីជ្រះថ្លានៅក្នុងរដូវបុណ្យកាន់បិណ្ឌឆ្នាំវក អដ្ធស័ក ព.ស២៥៦០នៅតាមទីអារាមនានាដែលជាទីសក្ការៈរបស់លោក ដើម្បីទទួលយកកុសលផលបុណ្យរៀងៗខ្លួននិងជាការចូលរួមចំណែកជួយលើកតំកើងលើវិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចំរើនគង់វង្សជានិច្ចនិរន្ត។ ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៨នេះឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទបានប្រារព្ធពិធីសូត្រមន្តប័ង្សូលនិង រាប់បាត វេប្រគេនគ្រឿងបរិក្ខា ចង្ហាន់ និងបច្ច័យដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនមាន មាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិហើយសូមឲ្យពួកគេទាំងឡាយសូមទៅសោយសុខ កុំបីឃ្លៀងឃ្លាតឡើយ ។ គួររំលឹកផងដែរថាពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យដ៏ធំមួយកើតមានឡើងតាំងពីសម័យកាលដែលព្រះសាម្មាសាម្ពុទព្រះបរមគ្រូយើងគង់នៅម្លេះហើយពុទ្ធបរិស័ទ្ធយើងក្នុងសម័យកាលនោះបានរៀបចំពីធីកាន់បិណ្ឌមានរយៈពេលវែងដើម្បីជួយសម្រួលដល់ព្រះសង្ឃក្នុងពេលនិមន្តបិណ្ឌបាតនៅតាមភូមិដ្ឋានរបស់ពុទ្ធបរិស័ទ្ធព្រោះថារដូវបុណ្យភ្ជុំបិណ្ឌជាបុណ្យមួយដែលបានប្រារព្ធធ្វើឡើងនៅក្នុងរដូវបុណ្យចូលព្រះវស្សាដែលមានភ្លៀងធ្លាក់យ៉ាងច្រើនមិនត្រឹមតែប៉ុណ្ណោះបុណ្យភ្ជុំបិណ្ឌបាននាំមកនូវផល្លាអនិសង្ឃដ៏ថ្លៃថ្លាជាច្រើនប្រការផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម កើតសុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមន្ត្រីរាជការស្ថាប័នជុំវិញខេត្តក៏បាននាំយកទេយ្យទៀន ទេយ្យវត្ថុ បច្ច័យ ទៅវេប្រគេនដល់ព្រះសង្ឃ គង់នៅវត្តព្រះពុទ្ធត្រៃរតន៍មង្គលហៅវត្តអូរប្រើស នូវ បច័្ចយចំនួន៣៥៥០,០០០ រៀលសំរាប់បន្តកសាងសមិទ្ធផលនានាក្នុងវត្ត និងបានចែកអំណោយដល់តាជីយាយជីផងដែរ។
[youtube id= “wq5D_hQRJcU”]