ក្រសួងសាធារណៈការនិងដឹកជញ្ជូនបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល់ដល់អាជ្ញាធរខេត្តប៉ៃលិន


​(22-09-2016) ប៉ៃលិន៖ នៅ​សាលា​ខេត្ត​ប៉ៃលិន​ព្រឹក​ថ្ងៃទី២២ ​ខែកញ្ញា ​ឆ្នាំ២០១៦ ​ក្រសួង​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន​បាន​រៀប​ចំ​បើក​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តីពី​ផ្លូវ​ថ្នល់​ដល់​ថ្នាក់​ដឹកនាំ ​និង​អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ ដែល​ពិធី​នេះ​ស្ថិត​ក្រោម​អធិបតី​ភាព ​ឯក​ឧត្តម ​លឹម ​ស៊ីដេ​នីន ​រដ្ឋ​លេខា​ធិការ​ក្រសួង​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន​ ឯក​ឧត្តម ​ឡី ​ចាន់​ឆាយ ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ខេត្ត​និង​ ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏ថា​៖​បច្ចុប្ប​នេះ​បញ្ហា​ដី​ចំណី​ផ្លូវ​នៅ​តែ​ជា​កង្វល់​ក្នុង​ទន្រ្ទាន​កាន់​កាប់ ​ ការ​ចាក់ដី​លក់​  ប្រព័ន្ធ​ប្រឡាយ​ធម្មជាតិ​ខ្ពស់​ជាង​ផ្លូវ​បាំង​មុខ​ទឹក​នាំ​អោយ​ទឹក​ហូរ​កាត់​មក​លើ​ផ្លូវ​ថ្នល់​ជា​កក្តា​ខូចខាត​ផ្លូវ​ថ្នល់​។​ទោះបី​មាន​ការ​ជូន​ដំណឹង​ និង​បិទ​ខិត្ត​ប័ណ្ណ​ផ្សេង​រឺ​ផ្ទាំង​ប៉ាណូ​ស្តីពី​ដី​ចំណី​ផ្លូវ ​និង​ការ​ដាំ​បង្គោល​ព្រំ​ដី​ចំណី​ផ្លូវ​តាម​បណ្តាញ​ផ្លូវ​មួយ​ចំនួន​ខាង​លើ​ហើយ​ក៏​ដោយ​ ក៏​នៅ​មាន​បងប្អូន​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​បង្ករ​ទន្រ្ទាន​មក​ដី​ចំណី​ផ្លូវ​ទាំង​នោះ​ធ្វើការ​សាង​សង់​សំណង់​ផ្សេងៗ​និង​ដាក់​លក់​ទំនិញ​លើ​ចិញ្ចើម​ផ្លូវ​ដដែល​។​ឯក​ឧត្តម​បន្តថា​៖​ទាំង​នេះ​ហើយ​ជា​បញ្ហា​ដែល​ធ្វើ​អោយ​គ្រោះ​ថ្នាក់​ចរាចរ ​បាត់​បង់​សណ្តាប់​ធ្នាប់​សង្គម​ ​។​ដូច្នេះ​សូម​អាជ្ញាធរ​ដែនដី​ ឃុំ​ សង្កាត់​ ក្រុង​ ស្រុក ​និង​ស្ថាប័ន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ រៀន​សូត្រ​ពី​ការ​ធ្វើ​បទ​បង្ហាញ​ច្បាប់​ស្តីពី​ផ្លូវ​ថ្នល់​អោយ​បាន​ច្បាស់​ដើម្បី​ចុះ​អនុវត្ត​ផ្ទាល់​ទទួល​បាន​ប្រសិទ្ធិ​ភាព​។​

​ឯក​ឧត្តម ​លឹម ​ស៊ីដេ​នីន ​រដ្ឋ​លេខា​ធិការ​ក្រសួង​សាធា​រណៈការ​និង​ដឹក​ជញ្ជូន​បាន​មាន​ប្រសាសន៏ថា​៖​ចាប់​តាំង​ពី​ការ​អនុវត្ត​គោល​នយោបាយ​ឈ្នះ​ឈ្នះរ​បស់​រាជ​រដ្ឋា​ភិបាល​ដែល​ធ្វើ​អោយ​ប្រជា​ជន​កម្ពុជា​ទូទាំង​ប្រទេស​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញ​លេញ​រហូត​ដល់​បច្ចុប្បន្ន ​និង​មាន​ការ​អភិវឌ្ឍន៏​លើ​គ្រប់​វិស័យ​ ជា​ពិសេស​វិស័យ ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ ផ្លូវថ្នល់​ក្រាល់​កៅ​ស៊ូ​បាន​ពង្រីក​ជា​ច្រើន​ខ្សែ​ពាស​ពេញ​ប្រទេស​គួរ​ជា​ទីមោទនៈ​ដែល​បញ្ហា​នេះ​ធ្វើ​អោយ​កំណើន​ការ​រំលោភ​ចំណី​ផ្លូវ​សាធារណៈ​មាន​ការ​កើន​ឡើង​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​។​ ដូច្នេះ​ថ្នាក់​ដឹកនាំ​ខេត្ត​ប៉ៃលិន​ និង​ស្ថាប័ន​សមត្ថ​កិច្ច​ទាំង​អស់​ត្រូវ​ចូល​រួម ​និង​ការពារ​ថែរក្សា​ផ្លូវ​ថ្នល់​អោយ​បាន​ល្អ ​និង​ផ្សព្វ​ផ្សាយ​ស្តីពី​ច្បាប់​ផ្លូវថ្នល់​ដល់​ប្រជា​ពល​រដ្ឋ​អោយ​បាន​យល់​ជ្រួត​ជ្រាប​ច្បាស់​លាស់​ដើម្បី​ការពារ​កុំ​អោយ​មាន​រំលាភ​បំពាន​ចំណី​ផ្លូវ​ធ្វើ​ជា​កម្ម​សិទ្ធ​។​ឯក​ឧត្តម​បន្ត​ថា​៖​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តីពី​ផ្លូវ​ថ្នល់​នៅ​ពេល​នេះ​គឺ​ដើម្បី​អោយ​អាជ្ញាធរ​ឃុំ​ សង្កាត់​ ក្រុង​ ស្រុក​ និង​ស្ថាប័ន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ទាំង​អស់​យល់​កាន់​តែ​ច្បាស់​ពី​ បច្ចេក​ទេស ​ ព្រម​ទាំង​និតិ​វិធី​នៃ​ការ​ដោះស្រាយ​ ជា​ពិសេស​ចូល​រួម​ចំណែក​កិច្ច​ការ​ថែទាំ​ជួស​ជុល​អភិវឌ្ឍន៏​ផ្លូវ​ថ្នល់​នៅ​តាម​ភូមិ​/ឃុំ/​សង្កាត់​/ក្រុង​/ស្រុក​/ខេត្ត​អោយ​បាន​ល្អ​។ ​ថ្នាក់​ដឹកនាំ​ខេត្ត​និង​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​សហការ​ សិក្សា​រៀន​សូត្រ​ និង​ត្រូវ​លើក​ជា​យោបល់ ​បញ្ហា​ដែល​កើត​មាន​ឡើង​ដើម្បី​អោយ​គ្រូ​បង្គោល​ធ្វើ​ការ​ពន្យល់​អោយ​កាន់​ច្បាស់ ​ក្នុង​ន័យ​ការ​អនុវត្ត​ច្បាប់​ស្តីពី​ផ្លូវ​ថ្នល់​អោយ​មាន​ ប្រសិទ្ធិ​ភាព​។​ទន្ទឹម​នឹង​នេះ​មន្ត្រី​ជំនាញ​ព្រម​ទាំង​ស្ថាប័ន​ជាប់​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​ត្រួត​ពិនិត្យ​មើល​ការ​សាង​សង់​គេហដ្ឋាន​ដែល​ប៉ះពាល់​ចំនី​ផ្លូវ ​សារធាណៈ​ត្រូវ​ចាត់​វិធាន​ការ​និង​ដោះ​ស្រាយ​អោយ​បាន​ទាន់​វេលា ​ជៀស​វៀង​កើត​នូវ​បញ្ហា ​និង​ខូច​ខាត​ដល់​សម្បត្តិ​រដ្ឋ​។​

cpp-22-09-2016-001 cpp-22-09-2016-002 cpp-22-09-2016-003 cpp-22-09-2016-004 cpp-22-09-2016-005 cpp-22-09-2016-006vv

[youtube id= “ucVOrvsmBiM”]