ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំមន្ត្រីរាជការស្ថាប័នជុំវិញខេត្តអញ្ជើញកាន់បិណ្ឌវេនទី៥នៅវត្តរតនៈសោភ័ណ្ឌ


​(21-09-2016) ប៉ៃលិន៖ ថ្ងៃ​ទី២១​ខែកញ្ញា ​ឆ្នាំ២០១៦ ​ឯក​ឧត្តម​ កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ប៉ៃលិន​ ព្រម​ទាំង​ថ្នាក់​ដឹកនាំ​មន្ត្រី​រាជការ​ស្ថាប័ន​ជុំ​វិញ​ខេត្ត​និង​ពុទ្ធ​បរិស័ទ​បាន​កាន់​បិណ្ឌ​វេណ​ទី​៥​ដើម្បី​នាំ​យក​ទេយ្យ​ទៀន ​ទេយ្យ​វត្ថុ​ បច្ច័យ​ទៅ​វេ​ប្រគេន​ដល់​ព្រះ​សង្ឃ​គង់​នៅ​វត្ត​រតនៈ​សោ​ភ័ណ្ឌ​​​(​ ហៅ​វត្ត​កោង​កាង​ )​ស្ថិត​នៅ​ភូមិ​វត្ត​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ខេត្ត​ប៉ៃលិន​។​

​ក្នុង​ពិធី​វេន​កាន់​បិណ្ឌ​ទី៥​នេះ​ថ្នាក់​ដឹក​នាំ​ មន្ត្រី​រាជការ​ បាន​បង្ហាញ ​ពី​ទឹក​ចិត្ត​សទ្ធា​ជ្រះ​ថា​ សាមគ្គី​គោរព​ស្រ​ឡាញ់​ព្រះ​ពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​ជាតិ​យើង​ ។ ​ពិធី​បុណ្យ​កាន់​បិណ្ឌ ​ភ្ជុំ​បិណ្ឌ​គឺ​ជា​ពិធី​​បុណ្យ​ប្រពៃ​ណី​ខ្មែរ​យើង​ប្រព្រឹត្តិ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ​ហើយ​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​នា​ពេល​នេះ​ ឯក​ឧត្តម ​កើត ​សុធា ​អភិ​បាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​ព្រម​ទាំង​ថ្នាក់​ដឹកនាំ ​មន្ត្រី​រាជការ​ និង​ពុទ្ធ​បរិស័ទ​បាន​​​ប្រារព្ធ​ពិធី​សូត្រ​មន្ត​ប័ង្សូល​និង​​ រាប់​បាត វេប្រ​គេន​គ្រឿង​បរិក្ខា ​ចង្ហាន់​ និង​បច្ច័យ​ដល់​ព្រះ​សង្ឃ ​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​បុព្វការី​ជន​មាន​ ​មាតា ​បិតា ​ជីដូន​ជីតា​ញាតិ​ការ​ទាំង​៧​សណ្តាន​ និង​យុទ្ធ​ជន​ យុទ្ធ​នារី​ ដែល​បាន​ពលី​ជីវិត ​ក្នុង​បុព្វ​ហេតុ​ការពារ​ជាតិ​មាតុ​ភូមិ​ហើយ​សូម​ឲ្យ​ពួក​គេ​ទាំង​ឡាយ​សូម​ទៅ​សោយ​សុខ​ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​ ។​

​ក្នុង​ឱកាស​នោះ​ដែរ ​ឯក​ឧត្តម ​កើត​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​ ព្រម​ទាំង​មន្ត្រី​រាជការ​ស្ថាប័ន​ជុំវិញ​ខេត្ត​ក៏​បាន​នាំ​យក​ទេយ្យ​ទៀន ​ទេយ្យ​វត្ថុ​ បច្ច័យ​ ទៅ​វេ​ប្រគេន​ដល់​ព្រះ​សង្ឃ​ គង់​នៅ​វត្ត​រតនៈ​សោភ័ណ្ឌ​នូវ​ បច័្ចយ​ចំនួន​១៩៤០០០០​លាន​រៀល​សំរាប់​បន្ត​កសាង​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​ និង​បាន​ចែក​អំណោយ​ដល់​តាជី​យាយជី​ផង​ដែរ​។​

cpp-21-09-2016-001 cpp-21-09-2016-002 cpp-21-09-2016-003 cpp-21-09-2016-004 cpp-21-09-2016-005 cpp-21-09-2016-006 cpp-21-09-2016-007 cpp-21-09-2016-008vv

[youtube id= “1ss9_CoAIQU”]