រដ្ឋបាលខេត្តប៉ៃលិន និង ខេត្តចាន់ថៈបុរី ប្រទេសថៃ បើកកិច្ចប្រជុំពិភាក្សាលើការងារកិច្ចសហប្រតិប័ត្តការនៃការបង្កើតសហគ្រិនវ័យក្មេងកម្ពុជាថៃខេត្តប៉ៃលិន-ចាន់ថៈបុរី


(19-09-2016) ប៉ៃលិន៖ ​ថ្ងៃ​ទី១៩ ​ខែ​កញ្ញា ​ឆ្នាំ​២០១៦ ​រដ្ឋ​បាល​ខេត្ត​ប៉ៃលិន​ មាន​លោក​ជំទាវ ​ជា​លាភ ​និង​ លោក​ជំទាវ ​សោ ​មុន្នី ​រ័ត្ន​ អភិបាល​រង​ខេត្ត ​ជា​តំណាង,  ​រួម​ដំណើរ​ដោយ ​លោក​ជំទាវ ​ស៊ុំ ​ហៀង ​ប្រធាន​សភា​ពណិជ្ជ​កម្ម​ខេត្ត​ លោក​សុខ ​សាធីម ​ប្រធាន​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត ​និង​មន្រ្តី​រាជការ​ មួយ​ចំនួន​ទៀត​ បាន​អញ្ជើញ​ចូល​រួម​ប្រជុំ​ ស្តីពី​កិច្ច​សហ​ប្រតិ​ប័ត្ត​ការ​នៃ​ការ​បង្កើត​សហ​គ្រិន​វ័យ​ក្មេង​កម្ពុជា​-​ ថៃ ​ (​ខេត្ត​ប៉ៃលិន​- ​ចាន់ថៈ​បុរី​)​ ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​ ចាន់ថៈ​បុរី​ ប្រទេស​ថៃ​។ ​កិច្ច​ប្រជុំ​នេះ​មាន​ គោល​បំណង​ដើម្បី​ពង្រឹង ​ពង្រីក​ទីផ្សារ​លក់​កសិផល​របស់​ខេត្ត​ប៉ៃលិន ​ប្រទេស​កម្ពុជា  ​និង​ខេត្ត​ចាន់ថៈ​បុរី ​ប្រទេស​ថៃ ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ទី៣​ ក៏​ដូច​ជា​ការ​ដាក់​តាំង​ផលិត​ផល​ថ្មីៗ​របស់ ​ប្រជា​ពល​រដ្ឋ​-​ ក្រុម​ហ៊ុន​នានា ​ របស់​ខេត្ត​ប៉ៃលិន​ និង​ខេត្ត​ចាន់​បុរី​ នៃ​ប្រទេស​ទាំង​ពីរ​ (​កម្ពុជា​ ថៃ​)​  និង​ការ​ផ្តល់​ឱកាស​អោយ​សហ​គ្រិន​វ័យ​ក្មេង​ក្នុង​ការ​បញ្ចេញ​សមត្ថ​ភាព​របស់​ពួក​គេ​លើ​ការងារ​ធ្វើ​មុខ​ជំនួញ​នេះ​ផង​ដែរ​។​

​លោក​ជំទាវ ​ស៊ុំ ​ហៀង ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា​ បន្ទាប់​ពី​បាន​ធ្វើ​ការ​ចចារ​ដោយ​ជោគ​ជ័យ​លើ​ការ​នាំ​ចេញ​ស្វាយ​កែវ​រមៀត​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ថៃ ​ យើង​ក៏​បាន​ឈាន​ដល់​តំណាក់​កាល​ថ្មី​មួយ​ទៀត​ គឺ​ការ​ធ្វើ​កិច្ច​សហ​ប្រតិ​ប័ត្ត​ការ​ អោយ​បាន​កាន់​តែ​ប្រសើ ​លើ​ការ​ដឹក​ជញ្ជូន​ ការ​កែច្នៃ​ផលិត​ផល​កសិកម្ម​ និង​ការ​ធ្វើ​មុខ​ជំនួញ​ផ្សេងៗ​ទៀត​ អោយ​បាន​កាន់​តែ​រលូន ​ និង​ ទទួល​បាន​ភាព​ជោគ​ជ័យ​ខ្ពស់​។​(​ឃ្លីប​)​

​លោក​ជំទាវ ​ជា ​លាភ ​អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា​ ឆ្លង​តាម​កិច្ច​ប្រជុំ​នេះ​យើង​ទទួល​បាន​លទ្ធ​ផល​ល្អ​លើ​ការងារ​ធ្វើ​កិច្ច​សហ​ប្រតិ​ប័ត្ត​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ ការ​កែច្នៃ​ រក​ទីផ្សារ​លក់​ផលិត​ផល​របស់​ប្រជា​ពល​រដ្ឋ ​អាជីវករ​យើង​។ ​លោក​ជំទាវ​បាន​មាន​ប្រសាសន៍​បន្ត​ថា ​ការងារ​បន្ត​នេះ ​គឺ​យើង​នឹង​លើក​ទឹក​ចិត្ត​ និង​បំផុស​អោយ​ផលិត​ករ​ខ្មែរ​យើង​ខិត​ខំ​បង្កើត​ កែ​ច្នៃ​នូវ​មុខ​ទំនិញ​ថ្មីៗ​ ហើយ​ផ្តល់​ឱកាស​អោយ​ពួក​គាត់​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ​នៅ​ឆ្នាំ​ក្រោយៗ​មក​ទៀត​ សំរាប់​ដាក់​តាំង​បង្ហាញ​ដល់​ដៃ​ពាណិជ្ជ​កម្ម​របស់​ខ្លួន​ ទាក់​ទាញ់​ការ​ចាប់​អារម្មណ៍ ​ការ​រក​ផ្សារ​លក់​ផលិត​ផល​ទាំង​នេះ​អោយ​បាន​ច្រើន ​លើក​កំពស់​សេដ្ឋ​កិច្ច​គ្រួសារ​ និង​សេដ្ឋ​កិច្ច​ជាតិ​ផង​ដែរ​។​ (​ឃ្លីប​)​

cpp-19-09-2016-001 cpp-19-09-2016-002 cpp-19-09-2016-003 cpp-19-09-2016-004vv

[youtube id= “SFaruLw9c4Q”]