(15-09-2016) ប៉ៃលិន៖ ដោយមានការណែនាំពីសំណាក់ឯកឧត្តម កើត សុធា អអភិបាលនៃគណអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន រួមដំណើរដោយ លោកស្រីឧត្តមសេនីយ៍សាន់ សាវឿន, លោកស្រី ប៊ុន គឹមហេង, លោកស្រី គង់ សុភ័ក្រ, និងមន្រ្តីរាជការមួយចំនួនទៀត បាននាំយកអំណោយជាស្បៀង ទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៣៧គ្រួសារ មកពីភូមិនានាក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
អំណោយដែលបានយកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនាពេលនោះ រួមមាន៖ មួយគ្រួសារៗទទួលបានអង្ករ ២០គីឡូក្រាម , ទឹកត្រី៣ដប, មី៧កញ្ចប់ និងប៊ីចេងមួយកញ្ចប់ ។
លោក ជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ពាំនាំការសាកសួរសុខទុក្ខ នឹករលឹកពីសំណាក់ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ចំពោះបងប្អូនប្រជាពលរដ្ឋទាំង អស់។លោកជំទាវបានមានប្រសាសន៍ថា ដោយមើលឃើញពីទុក្ខលំបាក របស់ប្រជាពលរដ្ឋយើង ឯកឧត្តម កើត សុធា តែងតែបាននែនាំអោយរដ្ឋបាលខេត្តនាំយកនូវអំណោយមកចែកជូនដល់ប្រជាពលរដ្ឋយើង ទោះបីអំណោយទាំងនេះមានចំនួនតិចតួច តែជាទឹកចិត្ត និងជាស្មារតីចែករំលែករបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការជួយ សំរួលដល់ជីវភាពខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋយើង។ លោកជំទាវបាននែនាំសូមអោយប្រជាពលរដ្ឋយើងគ្រប់រូបត្រូវមានការប្រុងប្រយ័ត្ន ថែទាំសុខភាព អោយបានល្អ ត្រូវពិសារទឹកស្អាត សំរានក្នុងមុង។ នៅពេលជួបនូវជម្ងឺតម្កាត់ផ្សេងៗ ត្រូវប្រញាប់ត្រូវទៅ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ដែលនៅក្បែរ ជៀស វាងទុកបន្លាយពេលធ្វើអោយជម្ងឺកាន់តែធ្ងន់ធ្ងរ។ លោកជំទាវ ក៏បានណែនាំសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នា សំរាប់ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០១៧ខាងមុខនេះ ដែលការចុះឈ្មោះបោះឆ្នោតនេះនឹងបញ្ចប់នៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៦។
[youtube id= “JnzQPNlpot0”]