(13-09-2016) ប៉ៃលិន៖ ថ្ងៃទី១៣កញ្ញា ឆ្នាំ២០១៦ លោកជំទាំវ គង់ស្តី កើតសុធា លោកជំទាវ ជាលាប អភិបាលរងខេត្ត លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តបានអញ្ជើញសាកសួរសុខទុក្ខគ្រួសាររងរបួសដោយគ្រោះថ្នាក់ក្រឡាប់រថយន្តនៅផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា ថៃ ស្ថិតក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនរងគ្រោះមានដែលក្រឡាប់រថយន្តដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តទី១ៈមានឈ្មោះ ផល ហេង ភេទប្រុស អាយុ៣២ឆ្នាំមុខរបរជាអ្នកបើករថយន្តរបស់អង្គភាពដោះមីនកងយោធពលខេរភូមិន្ទ ទី២ ឈ្មោះ ចឹក ធី ភេទស្រី អាយុ៣១ឆ្នាំ ត្រូវប្រពន្ធ ទី៣ឈ្មោះ ហេង រតនា អាយុ២ឆ្នាំជាកូន អ្នកទាំងអស់គ្នារស់នៅភូមិបឹងត្រកួន ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោកជំទាំវ គង់ស្តី កើតសុធា បានសំដែងនូវការសោកស្តាយនូវឧបហេតុរងគ្រោះថ្នាក់ដែលបានបណ្តាលអោយមនុស្សរងរបួស និងស្លាប់បាត់បង់អាយុជីវិត ព្រមទាំងបានលើកទឹកចិត្តដល់អ្នកជម្ងឺសុំអោយឆាប់ជាដើម្បីទៅបំពេញការងារតទៅទៀត។
អំណោយយកទៅឧបត្ថម្ភដល់អ្នកជម្ងឺរួមមានមី ទឹកដោះគោ ទឹកសុទ្ធ និងថវិកា៣០ម៉ឺនរៀលផងដែរ។
សូមបញ្ជាក់ថាៈ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ មានករណី ក្រឡាប់ឡានទាហាន បណ្តាលអោយស្លាប់ក្មេងប្រុសម្នាក់ និងរងរបួសធ្ងន់ចំនួន ០៣នាក់ នៅចំណុចខាងជើងចំនុច ២៩២ ចំងាយប្រហែល ៥០០ម៉ែត្រចន្លោះបង្គោលឡាក់លេខ ៦៦-៦៧ ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។
រថយន្តដែលក្រឡាប់ធ្លាក់ជ្រោះ គឺជារថយន្តរបស់មជ្ឈមណ្ឌលកំចាត់មីន ០១គ្រឿង ម៉ាកសេម៉ាសេ កង់១០ ពាក់ស្លាកលេខ ខម3-4925 បានបើកក្រឡាប់ធ្លាក់ចូលជ្រោះមុខលូចំនុចកើតហេតុខាងលើ។ ជនរងគ្រោះ ដែល(ស្លាប់) ជាក្មេងប្រុស ឈ្មោះ ថុន អុិត អាយុ ០៨ឆ្នាំ ចំណែកជនរងគ្រោះ ដែលរបួសធ្ងន់ ០៣នាក់ទៀត ត្រូវជាឪពុក និងម្តាយ កូនរស់នៅភូមិបឹងត្រកួន ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
[youtube id= “QeDcc9CYXNA”]