(11-09-2016) ប៉ៃលិន៖ នៅវិទ្យាល័យក្រុងទេពនិមិ្មត ហ៊ុនសែន ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមប្រកាសលទ្ធផលប្រឡងសញ្ញា បត្រមធ្យសិក្សាទុតិយភូមិ(ថ្នាក់ទី១២)ឆ្នាំ២០១៦។
នៅមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៦នេះ នៅទូទាំងខេត្តប៉ៃលិនសិស្សានុសិស្សចូលរួមប្រឡងកាលពីថ្ងៃទី២២សីហា មានចំនួន២៥៣នាក់ ស្រី ១៣០នាក់។ ជាលទ្ធផលប្រឡងជាប់សញ្ញាបត្រមធ្យសិក្សាទុតិយភូមិ(ថ្នាក់ទី១២)ឆ្នាំនេះមានចំនួន២០១នាក់ ស្រី១០៨នាក់ ក្នុងនោះនិទ្ទេសA ១នាក់ និទ្ទេសB ៧នាក់ និទ្ទេសC ២៣នាក់ និទ្ទេស D ៤៨នាក់ និង និទ្ទេសE ១៨២នាក់ ស្មើនឹង៧៣%។
ឯកឧត្តម កើត សុធា បានមានប្រសាសន៍កោតសរសើរដល់ក្មួយៗសិស្សានុសិស្សដែលបានខិតខំរៀនសូត្រទទួលលទ្ធផលល្អ ដែលលទ្ធផលទាំងនេះគឺជាការខិតខំរបស់ក្មួយៗដោយផ្ទាល់ និងជាការខិតខំរបស់លោកគ្រូ អ្នកគ្រូបង្រៀនផងដែរ។ឯកឧត្តបន្តថាៈការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិឆ្នាំនេះគឺជាការប្រឡងមួយដ៏មានសារៈសំខាន់របស់ជាតិយើងទាំងមូល ដែលក្រសួងអប់រំយុវជននិងកីឡាបានរឹតបណ្តឹងនៃការប្រឡង សំដៅពង្រឹងគុណភាពអប់រំ និងធនធានមនុស្សឲ្យមានចំណេះដឹងពិតប្រាកដសំរាប់បន្តវេនដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយបានរីកចំរើនតទៅថ្ងៃអនាគត់។
សូមបញ្ជាក់ថាៈនៅសម័យប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ(ថ្នាក់ទី១២)ឆ្នាំ២០១៦នេះ នៅខេត្តប៉ៃលិនមានសិស្សជាប់និទ្ទេសA ១នាក់ឈ្មោះ ព្រហ្ម សុខចាន់វាសនា សិស្សវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន។
[youtube id= “l0OmIdEORHA”]