លោកស្រី សោ មុនីរ័ត្ន ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ជំនួសឯកឧត្តម ម៉ី មគ្គ ចូលនិវត្តន៍


​(08-09-2016) ប៉ៃលិន៖ ថ្ងៃទី០៨ ​ខែកញ្ញា ​ឆ្នាំ២០១៦ ​នៅ​សាលា​ខេត្ត​ប៉ៃលិន ​មាន​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​អភិបាល​រង​ខេត្ត​ប៉ៃលិន ​ដែល​ពិធី​នេះ​ស្ថិត​ក្រោម​អធិបតី​ភាព ​ឯក​ឧត្តម ​សក់ ​សេដ្ឋា ​រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​និង​ជា​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​ក្រឡា​ហោម ​ស ​ខេង ​ឧប​នា​យក​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ ឯក​ឧត្តម ​ឡី​ចាន់​ ឆាយ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ឯក​ឧត្តម​ កើត ​សុធា ​អភិបាល ​នៃ​គណៈ​អភិ​បាល​ខេត្ត​ប៉ៃលិន​ ​។​

​លោក​ អ៊ុំ ​ចំរើន ​អនុ​ប្រធាន​នាយ​កដ្ឋាន​បុគ្គលឹក​នៃ​អគ្គ​នាយក​រដ្ឋ​បាល​ក្រសួង​មហា​ផ្ទៃ​ អាន​សេចក្តី​ប្រកាស​របស់​រាជ​រដ្ឋា​ភិបាល​លេខ​៨៨៥ ​អន​ក្រ ​តត ​ ត្រូវ​បាន​តែង​តាំង ​លោក​ស្រី ​សោ ​មុនីរ័ត្ន ​ឋាន​ន្តរ​ស័ក្ក​ឧត្តម​មន្ត្រី​ថ្នាក់​លេខ៦​នៃ​ក្រប​ខ័ណ្ឌ​ក្រសួង​មន្ទីរ​អភិវឌ្បន៏​ជន​បទ​ អោយ​កាន់​មុខ​តំណែង​អភិបាល​រង​ខេត្ត ​ជំនួស​ឯក​ឧត្តម ​ម៉ី ​មគ្គ ​ដែល​ត្រូវ​ចូល​និវត្តន៍​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា​៖​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​អនុវត្ត​គោល​នយោ​បាយ​កំណែ​ទម្រង់​រដ្ឋ​បាល​សាធារណៈ ​និង​មុខ​ងារ​សាធារណៈ​នៅ​តែ​ជា​អទិភាព​ក្នុង​ដំណើ​ការ​ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​មួយ​ទៀត​ប្រកប​ដោយ​រលូន​ល្អ ​និង​រីកចំរើន​ជា​លំដាប់​ដោយ​មាន​ច្បាប់​ស្តីពី​សហ​លក្ខ​ន្តិកៈ​មន្ត្រី​រាជ​ការ​ស៊ីវិល​និង​ច្បាប់​គោល​មួយ​ចំនួន​ទៀត​។​ ដូច្នេះ​អភិបាល​រង​ដែល​បាន​តែង​តាំង​ថ្មី​នេះ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​តួនាទី​ភារកិច្ច​ស្នូល​របស់​ខ្លួន​ ត្រូវ​មាន​​ការ​ទទួល​ខុស​ត្រូវ​ មាន​តម្លាភាព​ មាន​សាម​គ្គី​ភាព ​និង​ត្រូវ​បន្ត​សិក្សា​ស្រាវ​ជ្រាវ​រក​នូវ​ប្រភព​ឯក​សារ ​លិខិត​បទ​ដ្ឋាន​នានា​ យក​មក​ធ្វើ​ការ​បណ្តុះ​បណ្តាល​បង្កើន​សមត្ថ​ភាព​ក្នុង​វិជ្ជា​ជីវៈ​សំដៅ​កែ​ទម្រង់​សេវា​សាធារណៈ​អោយ​ មាន​ប្រសិទ្ធ​ភាព​។​

​បន្ទាប់​ពី ​លោក​ជំទាវ​សោ ​មុនីរ័ត្ន ​អភិបាល​រង​ថ្មី​បាន​ប្តេជ្ញា​ចិត្ត​ខិត​ខំ​ពង្រឹង​ សាមគ្គី​ភាព​ឯក​ភាព​ផ្ទៃ​ក្នុង​អោយ​បាន​ល្អ  ​បង្កើន​សមត្ថ​ភាព​ដឹកនាំ​និង​អនុវត្ត​ការងារ​តាម​យុទ្ធ​សាស្រ្ត​និង​ បទ​ដ្ឋាន​នានា​របស់​រាជរដ្ឋា​ភិបាល​អោយ​បាន​ល្អ​។

​ឯក​ឧត្តម​សក់ ​សេដ្ឋា ​រដ្ឋ​លេខាធិ​ការ​ក្រសួង​មហា​ផ្ទៃ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​ក្រឡា​ហោម​ ស ​ខេង​ ឧប​នាយក​រដ្ឋ​មន្រ្តី ​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ​បាន​មាន​ប្រសាសន៍​សំដែង​ការ​កោត​សរសើ​ចំពោះ​ថ្នាក់​ដឹក​នាំ​ខេត្ត​ប៉ៃលិន​ដែល​បាន​យក​អស់​កំលាំង​កាយ​ចិត្ត​ ក្នុង​ការ​បំពេ​ញ​តួនាទី​ភារ​កិច្ច​លើ​គ្រប់​វិស័យ​ក្នុង​ខេត្ត​ប៉ៃលិន​អោយ​មាន​ការ​រីក​ចំរើន ​ដោយ​ទទួល​បាន​លទ្ធ​ផល​ល្អ​គួរ​ជា​ទីមោទនៈ​។​ ឯក​ឧត្តម​បាន​ផ្តាំផ្ញើ​ដល់​អភិបាល​រង​ថ្មី​ត្រូវ​យក​ចិត្ត​ទុ​ក​ដាក់​​នៅ​គ្រប់​ពេល​វេលា​បំពេញ​ភារ​កិច្ច ​ត្រូវ​អនុវត្ត​ស្មារតី​សាម​គ្គី​ភាព​ ក្រោម​ដំបូល​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ដើម្បី​សន្តិ​ភាព​និង​ការ​អភិវឌ្ឍន៍​។​ត្រូវ​ខិត​ខំ​ស្វែង​យល់​និង​អនុ​វត្ត​អោយ​បាន​ល្អ​នូវ​កម្ម​វិធី​នយោ​បាយ​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍន៍​ជាតិ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​និតិ​កាល​ទី៥​នៃ​រដ្ឋ​សភា ​ដែល​មាន​សម្តេច​តេជោ​ ហ៊ុន​សែន ​ជា​ប្រមុខ ​ជា​ពិសេស​គឺ​ត្រូវ​យល់​ច្បាស់​ខ្លឹម​សារ​និង​គោល​បំណង​ទាំង​៤ ​នៃ​យុទ្ធ​សាស្ត្រ​ដំណាក់​កាល​ទី៣ ​គឺ់​កំណើន ​ការងារ ​ សមធម៌ ​និង​ប្រសិទ្ធ​ភាព​។​ទន្ទឹម​នេះ​ត្រូវ​ចេះ​សំរបសំរួល​ការ​បំរើ​សេ​វា​សា​ធារណៈ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ ​ត្រូ​វធ្វើ​អោយ​បាន​ទាន់​ពេល​វេលា ​ហើយ​ជា​ពិសេស​​ការ​ពង្រឹង​​ពង្រីក​ធនធាន​មនុស្ស​អោយ​បាន​ច្រើន​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​ខេត្ត​ប៉ៃលិន​អោយ​មាន​រីក​ចំរើន​លើ​គ្រប់​វិស័យ​ទៅ​ថ្ងៃ​អនា​គត់​។​

cpp-08-09-2016-001 cpp-08-09-2016-002 cpp-08-09-2016-003 cpp-08-09-2016-004vv

[youtube id= “jJgrAkdUBFs”]