ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពក្នុងការដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងដោះស្រាយកូដកម្មបាតុកម្មដល់ថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តប៉ៃលិន


​(07-09-2016-) ប៉ៃលិន៖ នៅ​សាលា​ខេត្ត​ប៉ៃលិន​ព្រឹកថ្ងៃ​ទី៧ ​ខែកញ្ញា ​ឆ្នាំ២០១៧ ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការ​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​ ការ​ទប់ស្កាត់​ និង​ដោះ ​ស្រាយ​កូដ​កម្ម​បាតុ​កម្ម​ដល់​ថ្នាក់​ដឹកនាំ​មន្រ្តី​រាជ​ការ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ខេត្ត​ប៉ៃលិន​ក្រោម​អធិបតីភាព​ឯក​ឧត្តម​បណ្ឌិត ​ពេជ ​សោភ័ន ​រដ្ឋ​មន្រ្តី​ស្តីទី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​ និង​ ឯក​ឧត្តម​ កើត​ សុធា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​។​

​បន្ទាប់​ពី​លោក ​ឯក ​សុខជា ​តំណាង​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាវិវៈ​បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​ កូដ​កម្ម ​និង​បាតុ​កម្ម​រួច​មក​ឯក​ឧត្តម ​កើត ​សុធា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏ថា​៖​នៅ​ខេត្ត​ប៉ៃលិន​មាន​សហគ្រាស​គ្រឹះស្ថាន​ចំនួន​៦៤  ​ មាន​កម្មករ​និយោ​ជិត​ចំនួន​៣៤១៧នាក់ ​ស្រី្ត​ចំនួន​២០៣៩នាក់ ​ជន​បរទេស​ចំនួន​១៤៧នាក់ ​ស្រី​៤៧នាក់ ​ដោយ​មិន​មាន​ការ​រើស​អើង  ​ញុះ​ញង់​ទាម​ទា​អ្វី​ឡើយ​ គឺ​មាន​ភាព​សុខ​ដុម​រណីយ៏​កម្ម​ជា​មួយ​គ្នា​។​ឯក​ឧត្តម​បន្តថា​៖​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​មន្រ្តី​រាជការ​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ដែល​អាច​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ការងារ ​ការ​ទប់​ស្កាត់ ​និង​ដោះ​ស្រាយ​បញ្ហា​កូដ​កម្ម​ បាតុ​កម្ម​ដើម្បី​រួម​ចំនែក​ការ​អភិឌ្ឍន៏​ធន​ធាន​មនុស្ស ​និង​ចំណេះ​ដឹង​និង​ជំនាញ​ដល់​មន្រ្តី​ជំនាញ​អោយ​ធ្វើ​ការ​ចុះ​អនុវត្ត​ជាក់​ស្តែង​មាន​ ប្រសិទ្ធិ​ភាព​។​

​ឯក​ឧត្តម​បណ្ឌិត ​ពេជ ​សោភ័ន ​រដ្ឋ​មន្រ្តី​ស្តីទី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា  ​ ជីវៈ​បាន​មាន​ប្រសាសន៏​កោត​សសើរ​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត​ប៉ៃលិន​ទាំង​អស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​ថែរក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​បាន​ល្អ​។​ឯក​ឧត្តម​បន្តថា៖​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការ​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ការងារ ​ការ​ទប់​ស្កាត់​ និង​ដោះ  ​ ស្រាយ​កូដ​កម្ម​បាតុ​កម្ម​នៅ​ពេល​នេះ ​គ្រប់​មន្ទីរ​ជំនាញ ​និង​កង​កំលាំង​ប្រដាប់​អាវុធ​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​ ស្តាប់​ សហការ​ជា​មួយ​គ្រូ​បង្គោល​អោយ​បាន​ម៉ត់​ចត់ ​ដើម្បី​ពង្រឹង ​សមត្ថ​ភាព​ក្នុង​ការ​ដោះ​ស្រាយ​និង​ទប់​ស្កាត់​វិវាទ​ការ​ងារ​ជាក់​ស្តែង​អោយ​ទាន់​ពេល​វេលា ​ ជា​ពិសេស​ត្រូវ​បង្កើត​ប្រសិទ្ធិ​ភាព​ការ​ងារ​សាធារណៈ ​ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​អោយ​រឹងមាំ ​និង​ការ​ទទួល​ខុស​ត្រូវ​ទៅ​តាម​បទ​បញ្ជា ​និង​តួនាទី​ភារៈ​កិច្ច​រៀង​ៗខ្លួន​  ស្រប​តាម​គោល​នយោ​បាយ​ឈ្នះ​ឈ្នះ​របស់​រាជ​រដ្ឋា​ភិបាល​ដែល​បាន​ធ្វើ​អោយ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​និង​ការ​កសាង​អភិវឌ្ឍន៍​រីក​ចំរើន​លើ​គ្រប់​វិស័យ​។​

cpp-07-09-2016-001 cpp-07-09-2016-002 cpp-07-09-2016-003 cpp-07-09-2016-004vv

[youtube id= “q2dkr4mh010”]