គណៈបញ្ជាការឯកភាពខេត្តប្រជុំ រៀបចំសំអាតបរិស្ថានទីក្រុងនិងពង្រឹងសន្តិ សុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ


(16-08-2016) ប៉ៃលិន៖ ​នៅ​សាលា​ខេត្ត​ប៉ៃលិន ​ថ្ងៃទី១៦ ​ខែសីហា ​ឆ្នាំ២០១៦​កន្លង​ទៅ​នេះ​ ឯក​ឧត្តម​កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន ​និង​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ឯក​ភាព​ខេត្ត​បាន​ដឹកនាំ​ប្រជុំ​ជា​មួយ​ថ្នាក់​ដឹកនាំ​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត ​មន្ត្រី​រាជការ ​ កង​កំលាំង​ប្រដាប់​អាវុធ ​ ដើម្បី​រៀប​ចំ​សំអាត​​បរិស្ថាន​ទីក្រុង​និង​ពង្រឹង​កិច្ច​ការពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ជូន​ប្រជា​ពល​រដ្ឋ​។​

​ឯក​ឧត្តម​កើត ​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ថា​៖​កិច្ច​ប្រជុំ​នៅ​ពេល​នេះ​គឺ​ដើម្បី​រៀប​ចំ​ផែន​ការ​រក្សា​ការពារ​សន្តិ​សុខ​សណ្តាប់​ធា្នប់​ជូន​ប្រជា​ពល​រដ្ឋ​ និង​រៀបចំ​សំអាត​បរិស្ថាន​ទីក្រុង​/ស្រុក​/ឃុំ​/សង្កាត់​/ភូមិ ​អោយ​បាន​ល្អ ​ជាពិសេស​នៅ​តាម​វត្ត​អារាម ​ផ្លូវ​សាធារណៈ​ សួន​ច្បារ​ និង​រម្មនីយ​ដ្ឋាននានា​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​។ ​ដូច្នេះ​គ្រប់​អង្គភាព​មន្ទីរ​ជំនាញ ​មន្ត្រី​រាជការ ​កង​កំលាំង​ប្រដាប់​អាវុធ​គ្រប់​លំដាប់​ថ្នាក់​ ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ​សហការ​គ្នា​អោយ​បាន​ជិត​ស្និទ្ធ​ដើម្បី​អនុវត្ត​ការងារ​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ជូន​ប្រជា​ពល​រដ្ឋ​អោយ​មាន​ប្រសិទ្ធិ​ភាព​។​ទន្ទឹម​នេះ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​សំអាត​បរិស្ថាន​អោយ​បាន​ល្អ​ជា​ប្រចាំ ​ទាំង​នៅ​ក្នង​មន្ទីរ​ស្ថាប័ន​រដ្ឋ ​កន្លែង​សាធារណៈ ​សាលា​រៀន​ វត្ត​អារាម​ ជាពិសេស​ត្រូវ​បំផុស​ដល់​ប្រជា​ពល​រដ្ឋ​អោយ​ពួក​គាត់​សំអាត​នៅ​តាម​គេហដ្ឋាន​របស់​បងប្អូន​រៀងៗ​ខ្លួន​អោយ​បាន​ល្អ​ផង​ដែរ​។​ឯក​ឧត្តម​បន្តថា៖​ ក្រោម​គោល​នយោ​បាយ​ឈ្នះឈ្នះ​របស់​សម្តេច​ហ៊ុន​សែន​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ដែល​ធ្វើ​អោយ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ​និង​មាន​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ជា​ច្រើន​មាន​ដូច​ជា​សាលា​រៀន​ មន្ទីរ​ពេទ្យ ​ផ្លូវ​ថ្នល់ ​វត្ត​អារាម ​ប្រព័ន្ធ​ធារា​សាស្ត្រ ​ព្រម​ទាំង​សមិ​ទ្ធិផល​ជា​ច្រើន​ទៀត​ដែល​បំរើ​អោយ​ផល​ប្រយោជន៍​ប្រជា​ពល​រដ្ឋ ​។​ដូច្នេះ​គ្រប់​ស្ថាប័ន​ទាំង​អស់​ត្រូវ​ចូល​រួម​ សហការ​ការ​ពារ​ ថែរក្សា​ សមិទ្ធិផល​ទាំង​អស់​នេះ​អោយ​បាន​គង់​វង្ស ​និង​អោយ​មាន​ការ​រីកចំរើន​តទៅ  ​ ថ្ងៃ​អនាគត់​។​ទន្ទឹម​នឹង​នេះ​សូម​អោយ​លោក​មេឃុំ/​សង្កាត់​ស្មៀន​ត្រូវ​ពង្រឹង​សមត្ថ​ភាព​ដើម្បី​បំរើ​សេវា​សាធារណៈ​ជូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​ទាន់​ពេល​វេលា ​ជាពិសេស​ត្រូវ​ជំរុញ​ប្រជា​ពល​រដ្ឋ​អោយ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ដើម្បី​មាន​សិទ្ធ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​។​

cpp-16-08-2016-001 cpp-16-08-2016-002 cpp-16-08-2016-003 cpp-16-08-2016-004vv

[youtube id= “sXN6NxO9ZqA”]