(12-08-2016) ប៉ៃលិន៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានជួបប្រជុំជាមួយមន្រ្តីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនទទួលការសាងសង់អគារ រដ្ឋបាលសាលាខេត្តថ្មី ដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃ ការអនុវត្តគំរោងសាងសង់អាគារថ្មីនេះ។
អាគាររដ្ឋបាលសាលាខេត្តថ្មីនេះ មានកំពស់ ៤ជាន់ ប្រក់ក្បឿង មានទំហំ៤២ម x ៣៣ម ទទួលការសាងសង់ដោយក្រុមហ៊ុន ជូលី រតនៈ ខនស្រ្តាក់សិន ចំណាយថវិកាចំនួន ៥៩៧ ៩០០ ០០០ រៀលគត់។ បច្ចុប្បន្នអាគារនេះ កំពុងកសាងគ្រិះខាងក្រោម ជិតរួចរាល់ ហើយក្រុមការងារកំពុងតែមមាញឹកក្នុងការបន្តកសាងអាគារនេះ យ៉ាងយកចិត្តទុកដាក់។
ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការសាងសង់អាគាររដ្ឋបាលសាលាខេត្តប៉ៃលិននេះ មានការរហ័សរហួន ស្របតាមផែនការកំណត់។ ឯកឧត្តមបានណែនាំ សូមអោយអ្នកម៉ៅការសាងសង់ត្រូវបន្តធ្វើដោយយកចិត្តទុកដាក់ គោរពតាមស្តង់ដាបច្ចេកទេសកំណត់ ។ ម្យ៉ាងទៀតសូមអោយអ្នកម៉ៅការសាងសង់ត្រូវចាក់ទឹកបន្ថែមដល់បាតគ្រឹះអាគារ ដើម្បីអោយហាប់ដីបាតគ្រឹះ ការពារការបាក់ស្រុតដីបាតអាគាររដ្ឋបាលសាលាខេត្តថ្មីនេះ៕
[youtube id= “1bT1WPmhY_E”]