ឯកឧត្តម ផាន់ ចាន់ធុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនចុះជួយសង្កាត់បរយ៉ានិងសមាជិកសមាជិការក្រុមការងារជួបសំណេះសំណាលជាមួយសមាជិកបក្សភូមិក្នុងសង្កាត់បរយ៉ាខា


​(13-08-2016) ប៉ៃលិន៖ នៅព្រឹក​ថ្ងៃសៅរ៍​ទី១៣ ​ខែសីហា ​ឆ្នាំ២០១៦ ​ឯក​ឧត្តម ​ផាន់ ​ចាន់ធុល ​ប្រធាន​ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បរយ៉ា ​លោក ​ស៊ុន ​យី ​អនុ​ប្រធាន​បក្ស ​រួម​ជា​មួយ​សមាជិក​សមាជិការ​ក្រុម​ការងារ​បក្ស​ចុះ​ជួយ​សង្កាត់​បរយ៉ាខា​បាន​ជួប​សំណេះ​សំណាល​និង​ពង្រឹង​ការងារ​បក្ស​ភូមិ​នីមួយៗ​ក្នុង​ការ​អនុវត្ត​ការងារ​ចុះ​ជួយ​បងប្អូន​ប្រជា​ពល​រដ្ឋ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​។​

​លោក ​ស៊ុន ​យី ​អនុ​ប្រធាន​បក្ស​ចុះ​ជួយ​សង្កាត់​បរយ៉ាខា​បាន​លើក​ឡើង​ថា​៖ ​មាន​ភូមិ​មួយ​ចំនួន​នៅ​មាន​ការ​លំបាក​ដែល​ត្រូវ​ជួយ​ដោះ​ស្រាយ​ឲ្យ​បាន​ទាន់​ពេល​វេលា ​ដូច្នេះ​ស្នើរ​ឲ្យ​មេ​ភូមិ​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​ឲ្យ​បាន​ច្បាស់​លាស់ ​ហើយ​ត្រូវ​អនុវត្ត​លិខិត​ណែនាំ​លេខ ​០៣ ​របស់​ឯក​ឧត្តម ​អ៊ី ​ឈាន​ ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ប៉ៃលិន​ឲ្យ​មាន​ប្រសិទ្ធិ​ភាព ​ត្រូវ​រៀបចំ​គណៈ​ប្រចាំ​ការ​តាម​ភូមិ​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​ទទួល​ព័ត៌មាន​ពី​តម្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ ​និង​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស​។ ​មេភូមិ​ត្រូវ​ពិនិត្យ​មើល​សមាជិក​ភូមិ ​ទាំង​អស់​ដែល​មិន​ទាន់​បាន​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ត្រូវ​តែ​ទៅ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ឲ្យ​បាន​គ្រប់គ្នា​។ ​លោក​បាន​បន្ត​ថា​៖​ សមាជិក​សមាជិការ​ទាំង​អស់​ពិសេស​ក្រុម​ការងា​បក្ស​ភូមិ​នីមួយៗ​ត្រូវ​ក្តាប់​សភាព​ការ​ក្នុង​ភូមិ​ឲ្យ​បាន​ច្បាស់​លាស់​និង​ពង្រឹង​របប​រាយ​ការណ៍​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ជាប់​ជា​និច្ច​ទោះ​ជា​មាន ​ឬមិន​មាន​សភាព​ការណ៍​ក៏​ដោយ​។​

​ឯក​ឧត្តម ​ផាន់ ​ចាន់​ធុល​បាន​មាន​ប្រសាសន៍​ផ្តាំ​ផ្ញើរ​និង​ជំរុញ ​ឲ្យ​ក្រុម​ការងារ​ចុះ​ជួយ​ដល់​មូល​ដ្ឋាន​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង​ដើម្បី​ដឹង​ពី​សុខ​ទុក្ខ​របស់​ពួក​គាត់​និង​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​ឡើង​យក​មក​ដោះ​ស្រាយ ​ ជា​ពិសេស​ប្រធាន​ក្រុម​បក្ស​ភូមិ​នីមួយៗ​ត្រូវ​លើក​ជា​យោបល់ ​និង​បញ្ហា​ប្រឈម​នានា​ប្រសិន​បើមាន​ ដើម្បី​ភាព​រីក​ចម្រើន​ទាំង​អស់​គ្នា​។ ​ឯក​ឧត្តម​បាន​បាន​ជំរុញ​ឲ្យ​ប្រធាន​បក្ស​ភូមិ​ដឹកនាំ​សមាជិក​របស់​ខ្លួន​និង​បងប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ដែល​មាន​អាយុ ​១៨ឆ្នាំ ​ឡើង​ទៅ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​គ្រប់ៗ​គ្នា​ជៀស​វាង​ការ​ធ្វេស​ប្រហែស ​ដែល​ជា​បច្ច័យ​នាំ​ឲ្យ​ខក​ខាន​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​៕​

cpp-13-08-2016-001 cpp-13-08-2016-002 cpp-13-08-2016-003 cpp-13-08-2016-004vv

[youtube id= “BbKhv1cTaHw”]