(03-082016) ប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្ត បានជួបប្រជុំជាមួយ ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់ស្ថាប័នជុំវិញខេត្ត ដើម្បីពិនិត្យមើលសកម្មភាពការងារជំនាញរបស់បណ្ដាមន្ទីរនានា និងលើកទិសដៅការងារបន្ត។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះ មានវត្តមាន ឯកឧត្តម អភិបាលរងខេត្ត លោកអភិបាល អភិបាលរងក្រុង/ស្រុក ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ ផងដែរ។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថា៖ គ្រប់បណ្ដាមន្ទីរអង្គភាពជុំវិញខេត្តត្រូវយកចិត្តទុកដាក់ពង្រឹងការងាររដ្ឋបាល និង អនុវត្តការងារជំនាញ ឲ្យមានប្រសិទ្ធភាពថែមទៀត។ តាមបណ្តាមន្ទីរនីមួយៗ ត្រូវមានការតែងតាំងមន្រ្តី ឲ្យមានមុខងារតាមតួនាទីនិងជំនាញរបស់ខ្លួនច្បាស់លាស់ ហើយត្រូវតាមដានពិនិត្យមើលមន្ត្រីរបស់យើងក្នុងការអនុវត្តការងារ និងណែនាំមន្ត្រីដល់ណាដែលមិនមកធ្វើការងារឲ្យមកធ្វើការងារវិញ ។ ព្រមជាមួយនេះ ត្រូវមានការសាមគ្គីឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ។ឯកឧត្តមបានបន្តថា៖ តាមមន្ទីរនីមួយៗត្រូវសំអាតបរិស្ថាននៅជុំវិញមន្ទីរ ទាំងខាងក្នុងនិងខាងក្រៅឲ្យបានស្អាត និងដាក់ភ្លើងបំភ្លឺ និងចូលរួមដាំកូនឈើ តាមដងផ្លូវដើម្បីលំអប រិស្ថាន ជាពិសេសមន្ទីរបរិស្ថាន ក៏ត្រូវពិនិត្យកាកសំណល់រាវ រឹង និងមានវិធានការដោះស្រាយសំអាតសម្រាមតាមដងផ្លូវឲ្យបានស្អាត ធ្វើយ៉ាងណាកុំមានសំរាមថង់ប្លាស្ទីចពាសពេញផ្លូវ ។ ម្យ៉ាងទៀតរដ្ឋបាល ក្រុង/ស្រុក ត្រូវចុះពិនិត្យមើលការលក់ដូរនៅតាមផ្សារនានា ហើយត្រូវណែនាំបងប្អូនអាជីករ រៀបចំការលក់ដូរឲ្យមានរបៀបរៀបរយនិងមានសណ្តាប់ធ្នាប់ល្អ កុំលក់ដូរនៅលើចិញ្ចើមផ្លូវនាំឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ ។ ពាក់ព័ន្ធបញ្ហាការគ្រប់គ្រងសម្រាមនៅតាមដងផ្លូវសាធារណ:ឯកឧត្តម ស្នើឲ្យមន្ទីរទេសចរណ៏ ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដាន និងជំរុញក្រុមហ៊ុនទទួល ប្រមូលដឹកជញ្ជូនសម្រាមនៅតាមដងផ្លូវនានា ឲ្យបានទាន់ពេលវេលា ព្រោះកន្លងមក កន្លែងខ្លះសម្រាមទុកចោលដល់យូរថ្ងៃ មានក្លិនស្អុយ ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ។ចំពោះនៅច្រកព្រំអន្តរជាតិ ឯកឧត្តមក៏ស្នើឲ្យ អង្គភាពពាក់ព័ន្ធត្រូវសំអាតបរិស្ថាននៅជុំវិញបរិវេណនោះឲ្យបានស្អាត ស្របតាមពាក្យស្លោក ទីក្រុងស្អាត រម្មណីដ្ឋានស្អាត សេវាល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកលេងកំសាន្តក្នុងខេត្តយើងកាន់តែច្រើនថែមទៀត។ឯកឧត្តមបានបន្តទៀតថា៖ ផ្នែកសុខមាលភាព មន្ទីរសុខា ភិបាលត្រូវយកចិត្តទុកដាក់ពង្រឹងបន្ថែម នូវសេវាពិនិត្យ ព្យាបាលនិងការថែទាំអ្នកជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋយើង ឲ្យបានទាន់ពេលវេលា និងត្រូវត្រៀមរថយន្តសង្គ្រោះឲ្យប្រចាំការជាប់ជានិច្ច ដើម្បីដឹកជញ្ជូនសង្គ្រោះអ្នកជម្ងឺបានឆាប់រហ័ស ។
ឯកឧត្តមបានបន្តទៀតថា៖ ដោយឡែក កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព ត្រូវបង្កើនការយកចិត្តទុកដាក់រក្សាការពារសន្តិសុខ សណ្ដាប់សង្គមឲ្យបានល្អ ពិសេសត្រួតពិនិត្យអាវុធជាតិផ្ទុះ ការជួញដូរគ្រឿងញៀន និងការដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ជាដើម។ ហើយឯកឧត្តមក៏បានសំណូមពរដល់ដល់មន្រ្តីប៉ូលីសចរាចណ៍ ត្រូវគិតគូពិនិត្យមើលឡើងវិញ ក្នងការដាក់ទីតាំងអនុវត្តច្បាប់ចរាចណ៍ ដើម្បីកុំឲ្យមានការបង្កបញ្ហាដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូលតាមផ្លូវសាធារណ:នានាក្នុងទីប្រជុំជន ។
[youtube id= “OkomNVAVJsY”]