(29-07-2016) ប៉ៃលិន៖ ថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៦ ឯកឧត្តម ផាន់ ចាន់ថុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បយ៉ាខា និង លោក ស៊ុន យី អនុប្រធានក្រុមការងារ បានជួបប្រជុំជាមួយសមាជិក សមាជិការក្រុមការងារបក្សសង្កាត់ បក្សភូមិ ដើម្បីរៀបចំរចនាសម្ព័ន្ធក្រុមបក្សនៅតាមភូមិនានាទូទាំងសង្កាត់បយ៉ាខា ។
លោក ស៊ុន យី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បយ៉ាខាបានមានប្រសាសន៍ថាៈដើម្បីអោយប្រជាពលរដ្ឋមានសិទ្ធចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ ក្រុមការងារចុះជួួយភូមិទាំងអស់ត្រូវយកចិត្តទុកដាក់ស្រង់សិតិប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនអោយបានច្បាស់ តើពួកគាត់មានអត្តសញ្ញាណប័ណ្ណប្រើប្រាស់ឬនៅ បើសិនជាពួកគាត់មិនទាន់មានអត្តសញ្ញាណប័ណ្ណទេ យើងត្រូវរាយការណ៍មកក្រុមការងារដើម្បីដោះស្រាយជូនពួកគាត់ ធ្វើយ៉ាងណាអោយមានសិទ្ធចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នា។
ឯកឧត្តម ផាន់ ចាន់ថុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ បយ៉ាខាបានមានប្រសាសន៍ថា៖ ការងារចំពោះមុខនាពេលបច្ចុប្បន្ននេះគឺយើងត្រូវត្រួតពិនិត្យពីលទ្ធផលការងារបក្សសង្កាត់ចុះជួយប្រជាពលរដ្ឋនៅមូលដ្ឋានតើបញ្ហាប្រឈមអ្វីខ្លះ ដែលយើងត្រូវដោះស្រាយបន្តទៀត។ ឯកឧត្តមបន្តថាៈ ក្រុមការងារចុះជួយតាមភូមិត្រូវក្តាប់កម្លាំងបក្សនៅក្នុងភូមិនិមួយៗអោយបានច្បាស់លាស់ ដើម្បីកំណត់ចំនួនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតថ្មីនាពេលខាងមុខនេះ អោយបានគ្រប់ៗគ្នា។ ទន្ទឹមនឹងនេះក្រុមការងារបក្សចុះជួយភូមិនិមួយៗត្រូវជំរុញអោយបងប្អូនប្រជាពលរដ្ឋធ្វើអត្តសញ្ញាណប័ណ្ណ អោយបានគ្រប់ៗគ្នា ព្រោះថាអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរមានសារៈសំខាន់ណាស់ សំរាប់យកទៅប្រើប្រាស់ប្រកបមុខរបរផ្សេងៗ ក៏ដូចជាដាក់ពាក្យចូលបំរើការងានៅតាមក្រុមហ៊ុននានា ជាពិសេសយកទៅប្រើប្រាស់ក្នុងការ ចុះឈ្មោះបោះឆ្នោតនិងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០១៧ ខាងមុខនេះ។
[youtube id= “hT2kfB-k2nU”]