រដ្ឋបានខេត្តប៉ៃលិនប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃ២៦មិថុនាឆ្នាំ២០១៦ក្រោមប្រធានបទ(ចូលរួមទាំងអស់គ្នាដើម្បីជីវិតនិងសហគមគ្មានគ្រឿងញៀន)


(20-07-2016) ប៉ៃលិន៖ ​នៅ​ស្រុក​សាលា​ក្រៅ ​ថ្ងៃទី២០​កក្កដា ​ឆ្នាំ២០១៦ ​ថ្នាក់​ដឹកនាំ ​មន្ត្រី​រាជការ ​លោក​គ្រូ ​អ្នក​គ្រូ​សិស្សា​នុសិស្ស ​និង​បង​ប្អូន​ប្រជា​ពល​រដ្ឋ​បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ក្រោម​ប្រធាន​បទ​  ​(​ចូលរួម​ទាំង​អស់​គ្នា​ដើម្បី​ជីវិត​និង​សហគម​គ្មាន​គ្រឿង​ញៀន​)។​

​ឯក​ឧត្តម ​សៅ​សារ៉ាត់ ​អភិ​បាលរង​ខេត្ត​ប៉ៃលិន​បាន​អានរ​បាយ​ការណ៏ថាៈ​ក្នុង​ឆមាសទី២​ឆ្នាំ​២០១៥​ ៖ ​  ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​៣៤នាក់ ​ស្រី០៧ ​នាក់​រឹប​អូស​ថ្នាំ​ញៀន​មេតំ​ហ្វេតាមីន​បាន​១៦៨,៥គ្រាប់ ​ ម៉ាទឹកកក​ ២៧កញ្ចប់​តូច​និង​១កញ្ចប់ធំ ​ជញ្ជីង​២គ្រឿង ​ម៉ូតូ៧​គ្រឿង  ​ទូរស័ព្ទ​ដៃ ​០៥គ្រឿង ​និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​និង ​ឆមាសទី១ ​ឆ្នាំ២០១៦ ​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​៤៥នាក់ ​ស្រី០៨នាក់ ​ រឹបអូស​ថ្នាំ​ញៀន​មេតំហ្វេ​តាមីន​បាន​ចំនួន​៣០៦,៥គ្រាប់ ​និង​ម៉ាទឹកក​កក​ញ្ចប់​តូច​ស្មើ​និង​៧,៦២​កញ្ចប់​តូច ​ទូរស័ព្ទ​ដៃ​ចំនួន​០៩​គ្រឿង​ម៉ូតូ​១គ្រឿង ​ប្រាក់​១លាន​រៀល​និង​សម្ភារៈ​ប្រើប្រាស់​១ចំនួន​ ។(​ឃ្លីប​)​

​បន្ទាប់​ពី​លោក ​ជា ​វណ្ណរ៉ន ​តំណាង​សាលា​ដំបូង​ខេត្ត​ប៉ៃលិន​បញ្ជាក់​ពីការ​បើក​សវនា​ការ​លើ​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ដែល​មាន​វត្ថុ​តាង​ថ្នាំ​ញៀន ​និង​ចេញ​សាល​ក្រំ​ស្ថាពរ​រឹប​អូស​បំផ្លាញ​ចោល​១៥១,៥​គ្រាប់​និង​២៩​កញ្ចប់​រួច​មក  ​ឯក​ឧត្តម ​កើត​សុធា ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មានប្រ​សាសន៏ថាៈ ​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នេះ​ធ្វើ​ឡើង​ដើម្បី​ផ្សព្វ​ផ្សាយ​អោយ​មាន​ការ​យល់​ដឹង​ទូលំ​ទូលាយ​ពី​ផល​ប៉ះពាល់​នៃ​ការ​គ្រោះថ្នាក់​គ្រឿង​ញៀន​ ម្យ៉ាង​ទៀត​ដើម្បី​រំលឹក​បំផុស​អោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ការ​បង្ករ​និង​កាទប់​ស្កាត់​រាល់​បញ្ហា​ដែល​ពាក់​ព័ន្ធ​និង​គ្រឿង​ញៀន​ព្រម​ទាំង​ចូល​រួម​ចំណែក​ការ​អនុវត្ត​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្តិភាព​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​។​ឯក​ឧត្តម​បន្ត​ថា​៖​ អ្នក​ប្រព្រឹត្ត​និង ​ប្រើប្រាស់​គ្រឿង​ញៀន​ គឺ​បាន​ធ្វើ​អោយ​ប៉ះពាល់ ​អន្តរាយ​ដល់​សុខ​ភាព​ ខូច​ខាត​ទ្រព្យ​សម្បត្តិ ​ងាយ​ឆ្លង​មេរោគ​អេដស៏ ​ជំងឺ​អេដស៏ ​និង​កើត​មាន​អំពើ​ហិង្សា​ផ្សេងៗ​ នៅ​ក្នុង​សង្គម​គ្រួសារ​ ជាក់​ស្តែង​គ្រួសារ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ផ្ទាល់​តែ​ម្តង។​ ឯក​ឧត្តម​បន្តថាៈ​សកម្មភាព​ការ​ចរាច​រ ចែក​ចាយ​គ្រឿង​ញៀន​នៅ​ខេត្ត​ប៉ៃលិន​នៅ​តែ​កើត​មាន​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ ជា​ពិសេស​យុវវ័យ ​ដែល​ឈាន​ទៅ​ដល់​ការ​បាត់​បង់​ធន​ធាន​មនុស្ស ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​ផ្នែក​សេដ្ឋ​កិច្ច ​សង្គម​កិច្ច​ រាំង​ស្ទះ​ដល់​ដំណើរ​ការ​អភិវឌ្ឍន៏​ប្រទេស​ជាតិ​។​ ជាង​នេះ​ទៅ​ទៀត​កា​ប្រើប្រាស់​គ្រឿង​ញៀន​បាន​បន្សល់​ទុក​នូវ​ក្តី​កង្វល់​ ដល់​សហគមន៏​ គ្រួសារ​ អា​ណា​ព្យា​បាល ​ដែល​មាន​កូន​ចៅ​រង​គ្រោះ​ដោយ​សារ​គ្រឿង​ញៀន​ដែល​ទាម​ទា​អោយ​មាន​ចំណាត់​ការ​ហ្មត់​ចត់​ សម​ស្រប ​និង​ច្បាស់​លាស់ ​របស់​ស្ថាប័ន​និង​សមត្ថ​កិច្ច​។​ឯក​ឧត្តម​បាន​អំពាវ​នាវ​ដល់​កង​កំលាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ​អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់ ​លោក​គ្រូ​ អ្នក​គ្រូ ​ក្មួយៗ​សិស្សា​នុសិស្ស​ និង​បងប្អូន​ប្រជា​ពល​រដ្ឋទាំង​អស់ ​មេត្តា​ជួយ​ចាត់​វិធាន​ការ​ទប់​ស្កាត់ ​និង​រួមគ្នា​បញ្ចៀស​គ្រឿង​ញៀន​អោយ​ផុត​ពី​សហគមន៏​យើង​ ហើយ​វិធាន​ការ​នោះ​គឺ​ការ​ផ្សព្វ​ផ្សាយ​និង​លើក​កំពស់ ​ការ​យល់​ ដឹង​ជា​សាធារណៈ​អំពី​ស្ថាន​ភាព​គ្រោះថ្នាក់​នៃ​គ្រឿង​ញៀន​។​

​ក្នុង​ពិធី​នេះ​ក៏​មាន​ការ​ដុត​ថ្នាំ​ញៀន​ប្រភេទ​យ៉ាម៉ា ​ឬ ​យ៉ាបា​ និង​ម៉ាទឹកកក​ចំនួន ​១៥១,៥គ្រាប់​ និង​២៩​កញ្ចប់​ដែល​សមត្ថ​កិច្ច​បង្រាប​អូស​រឹប​បាន​រយៈ​ពេល​កន្លង​មក​។​ទាក់​ទង​ការ​ដុត​កំទេច​ថ្នាំ​ញៀន​ លោក ​ជំ សែន​សុធា ​ព្រះ​រាជ​អាជ្ញារង​សាលា​ដំបូង​ខេត្ត​បាន​បញ្ជាក់​ថាៈ​  ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​    ​(​ ឃ្លីប​)​

cpp-20-07-2016-001 cpp-20-07-2016-002 cpp-20-07-2016-003 cpp-20-07-2016-004vv

[youtube id= “bCRF1_RXVAk”]